ព័ត៌មានជាតិ

៣សប្ដាហ៍មកនេះ មន្រ្តីអត្តសញ្ញាណកម្ម ផ្តល់សេវាជូនពលរដ្ឋ ៦ម៉ឺនសេវា ទូទាំងប្រទេស!

៣សប្ដាហ៍មកនេះ មន្រ្តីអត្តសញ្ញាណកម្ម ផ្តល់សេវាជូនពលរដ្ឋ ៦ម៉ឺនសេវា ទូទាំងប្រទេស! គិតត្រឹមរយៈពេល៣សប្ដាហ៍ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីអត្តសញ្ញាណកម្ម បានបន្តផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេស បានចំនួន ៦ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យ សេវាបានផ្តល់ជូនប្រជាពលរដ្ឋនោះរួមមាន៖ លិខិតឆ្លងដែនជាង ២៣.១៨៤ម៉ឺនក្បាល លិខិតធ្វើដំណើរជាង ៣.៥១២ពាន់ក្បាល សៀវភៅស្នាក់នៅជាង ៦.៨៩២ពាន់ក្បាល សៀវភៅគ្រួសារជាង ៥.៥៣៧ពាន់ក្បាល និងអត្តសញ្ញាណប័ណ្ណចំនួនជាង ២១.៥១៦ម៉ឺនសន្លឹក។ ឯកសារអត្តសញ្ញាណកម្ម គឺជាផ្នែកមួយនៃសេវាដែលផ្ដល់ជូនដោយមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ដើម្បីផ្តល់ជូនពលរដ្ឋប្រើប្រាស់តាមតម្រូវការ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តថ្មីៗបន្ថែមទៀត ដើម្បីផ្ដល់សេវាទាំងនេះឱ្យកាន់តែប្រសើរជូនពលរដ្ឋ៕ #dolynews

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរ ជូន ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ក្នុងឱកាសចម្រើនជន្មាយុ 69 ឈានចូល 70ឆ្នាំ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរ ជូន ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ក្នុងឱកាសចម្រើនជន្មាយុ 69 ឈានចូល 70ឆ្នាំ ។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃចន្ទ ទី24 ខែកុម្ភៈ ឆ្នាំ2024នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាលេខាធិការបក្សនៃគណៈកម្មកាធិការមជ្ឈឹមបក្សកុម្មុយនីស្តប្រចាំរដ្ឋធានីប៉េកាំង ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព។

នាព្រឹកថ្ងៃចន្ទ ទី24 ខែកុម្ភៈ ឆ្នាំ2024នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាលេខាធិការបក្សនៃគណៈកម្មកាធិការមជ្ឈឹមបក្សកុម្មុយនីស្តប្រចាំរដ្ឋធានីប៉េកាំង ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមត្តេយ្យសិក្សា និងបឋមសិក្សា ហាតមុត ដំណាក់សេរី និងអគារបឋមសិក្សា សាលាគោលដៅ ចំនួន28ក្នុងខេត្តចំនួន7 ដែលជាជំនួយរបស់លោកតា ហាតមុត គីសេកេ (Hartmut Giesecke) តាមរយៈអង្គការកុមារកម្ពុជារីករាយ នៅសាលាបឋមសិក្សា ហាតមុត ដំណាក់សេរី ស្ថិតក្នុងឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

នាព្រឹកថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមត្តេយ្យសិក្សា និងបឋមសិក្សា ហាតមុត ដំណាក់សេរី និងអគារបឋមសិក្សា សាលាគោលដៅ ចំនួន28ក្នុងខេត្តចំនួន7 ដែលជាជំនួយរបស់លោកតា ហាតមុត គីសេកេ (Hartmut Giesecke) តាមរយៈអង្គការកុមារកម្ពុជារីករាយ នៅសាលាបឋមសិក្សា ហាតមុត ដំណាក់សេរី ស្ថិតក្នុងឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ #dolynews

ព័ត៌មានជាតិ

សេចក្តីជូនដំណឹងរ បស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2025នេះ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 11 34 µg/m3 ធៀបនឹងស្តង់ដារ 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

សេចក្តីជូនដំណឹងរ បស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2025នេះ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 11 34 µg/m3 ធៀបនឹងស្តង់ដារ 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវ : គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប​ ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តរតនគិរី រាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តកោះកុង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តឧត្តរមានជ័យ ។ ពណ៌បៃតង : គុណភាពខ្យល់ល្អមាន […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ព្រឹក ដល់ម៉ោង 6ល្ងាច មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង18.77 µg/m3 ធៀបនឹងស្តង់ដារ 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ព្រឹក ដល់ម៉ោង 6ល្ងាច មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង18.77 µg/m3 ធៀបនឹងស្តង់ដារ 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀ វៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកែប​ ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តស្ទឹងត្រែង ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តរតនគិរី រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តសៀមរាប ខេត្តតាកែវ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។ ពណ៌បៃតង : គុណភាពខ្យល់ល្អមាន ខេត្តកណ្តាល ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ។ #dolynews

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៍មាន ស្តីពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម កិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាង គណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី21-22 ខែកុម្ភៈ ឆ្នាំ2025នេះ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

សេចក្តីប្រកាសព័ត៍មាន ស្តីពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម កិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាង គណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី21-22 ខែកុម្ភៈ ឆ្នាំ2025នេះ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ #dolynews

ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូន អ៊ុំ ពូ មីង តា យាយ និងបងប្អូនទាំងអស់ មេត្តាជ្រាបថា គណនីតេឡេក្រាម (Telegram Account) ដូចដែលបានភ្ជាប់ជូននេះ គឺជាគណនីក្លែងក្លាយ មិនមែនជាគណនីរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ឡើយ អាស្រ័យហេតុនេះ សូមអ៊ុំ ពូ មីង តា យាយ និងបងប្អូនទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងចាញ់បោកជនខិលខូច ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូន អ៊ុំ ពូ មីង តា យាយ និងបងប្អូនទាំងអស់ មេត្តាជ្រាបថា គណនីតេឡេក្រាម (Telegram Account) ដូចដែលបានភ្ជាប់ជូននេះ គឺជាគណនីក្លែងក្លាយ មិនមែនជាគណនីរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ឡើយ អាស្រ័យហេតុនេះ សូមអ៊ុំ ពូ មីង តា យាយ និងបងប្អូនទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងចាញ់បោកជនខិលខូច ។ សូមបញ្ជាក់ផងដែរថា គ្រប់បណ្ដាញសង្គមផ្លូវការរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី សុទ្ធតែមានការបញ្ជាក់ (Verified) ពីរក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់ ។ បន្ថែមពីនេះទៀត បណ្ដាញសង្គមតេឡេក្រាម (Telegram) សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី មានតែ Channel Telegram តែមួយគត់ គឺឈ្មោះ Samdech Thipadei Hun Manet, Prime Minister of Cambodia […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ព្រឹក ដល់ម៉ោង6ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 24.89 µg/m3 ធៀបនឹងស្តង់ដារ 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ព្រឹក ដល់ម៉ោង6ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 24.89 µg/m3 ធៀបនឹងស្តង់ដារ 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀ វៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកែប​ ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តព្រះវិហារ ខេត្តកំពត ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តតាកែវ ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ ។ ពណ៌បៃតង : គុណភាពខ្យល់ល្អមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកោះកុង រាជធានីភ្នំពេញ និងខេត្តប៉ៃលិន ។ ពណ៌លឿង : ខេត្តពោធិ៍សាត់ […]

ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់ ដែលបង្កើត Group Telegram ក្លែងក្លាយដើម្បីកៀរគរនិងបោកលុយពីពលរដ្ឋជាង ១៨ម៉ឺនដុល្លារ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់ ដែលបង្កើត Group Telegram ក្លែងក្លាយដើម្បីកៀរគរនិងបោកលុយពីពលរដ្ឋជាង ១៨ម៉ឺនដុល្លារ រាជធានីភ្នំពេញ : ជនសង្ស័យប្រុសស្រី ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ និងឃាត់ខ្លួនបាន ក្រោយបោកប្រាស់លុយពីប្រជាពលរដ្ឋជាង ១៨ម៉ឺនដុល្លារ តាមរយៈការបង្កើតក្រុមតេឡេក្រាម (Group Telegram) ក្លែងក្លាយ ដើម្បីកៀរគរប្រាក់វិនិយោគដោយទទួលបានប្រាក់ចំណេញច្រើន ក្នុងរយៈពេលខ្លី ខណៈជនទុច្ចរិតទាំង២នាក់នេះហ៊ានទាំងបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ដែលបានដាក់ឈ្មោះបន្លំដូចទៅនឹង Channel Telegram ផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីធ្វើឱ្យមានការជឿជាក់ និងដាក់ប្រាក់វិនិយោគ។ នេះបើតាមការប្រកាសរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរជាតិ ដោយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាយកដ្ឋាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងឈានដល់ការបង្រ្កាបករណីឆបោកខាងលើនេះ។ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់៖ ជនសង្ស័យទី១ឈ្មោះ ក.ស.ន […]