ព័ត៌មានជាតិ

៣សប្ដាហ៍មកនេះ មន្រ្តីអត្តសញ្ញាណកម្ម ផ្តល់សេវាជូនពលរដ្ឋ ៦ម៉ឺនសេវា ទូទាំងប្រទេស!

៣សប្ដាហ៍មកនេះ មន្រ្តីអត្តសញ្ញាណកម្ម ផ្តល់សេវាជូនពលរដ្ឋ ៦ម៉ឺនសេវា ទូទាំងប្រទេស!

គិតត្រឹមរយៈពេល៣សប្ដាហ៍ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីអត្តសញ្ញាណកម្ម បានបន្តផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេស បានចំនួន ៦ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យ សេវាបានផ្តល់ជូនប្រជាពលរដ្ឋនោះរួមមាន៖ លិខិតឆ្លងដែនជាង ២៣.១៨៤ម៉ឺនក្បាល លិខិតធ្វើដំណើរជាង ៣.៥១២ពាន់ក្បាល សៀវភៅស្នាក់នៅជាង ៦.៨៩២ពាន់ក្បាល សៀវភៅគ្រួសារជាង ៥.៥៣៧ពាន់ក្បាល និងអត្តសញ្ញាណប័ណ្ណចំនួនជាង ២១.៥១៦ម៉ឺនសន្លឹក។

ឯកសារអត្តសញ្ញាណកម្ម គឺជាផ្នែកមួយនៃសេវាដែលផ្ដល់ជូនដោយមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ដើម្បីផ្តល់ជូនពលរដ្ឋប្រើប្រាស់តាមតម្រូវការ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តថ្មីៗបន្ថែមទៀត ដើម្បីផ្ដល់សេវាទាំងនេះឱ្យកាន់តែប្រសើរជូនពលរដ្ឋ៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *