សេចក្តីថ្លែងការណ៍រួម ស្ដីពី វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី21 ឆ្នាំ2024 ។ #dolynews
Month: December 2024
នាព្រឹកថ្ងៃ21 ខែធ្នូ ឆ្នាំ2024នេះ លោក សេង បូលីន អគ្គលេខាធិការរងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានអញ្ជើញចូលរួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី21 ក្រោមប្រធានបទ “វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ” ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
នាព្រឹកថ្ងៃ21 ខែធ្នូ ឆ្នាំ2024នេះ លោក សេង បូលីន អគ្គលេខាធិការរងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានអញ្ជើញចូលរួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី21 ក្រោមប្រធានបទ “វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ” ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ #dolynews
មកដឹងអំពីសេវាស្នើសុំ «លិខិតបញ្ជាក់ទីលំនៅ»
មកដឹងអំពីសេវាស្នើសុំ «លិខិតបញ្ជាក់ទីលំនៅ» យោងតាមមាត្រា១១៥ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីអនុវត្តបុគ្គល ដែលអាចស្នើសុំលិខិតបញ្ជាក់ទីលំនៅបាន រួមមាន៖ ក. សាមីខ្លួននៃលិខិតបញ្ជាក់ទីលំនៅ ខ. អ្នកតំណាងរបស់សាមីខ្លួននៃលិខិតបញ្ជាក់ទីលំនៅ គ. អ្នកតំណាងដែលច្បាប់បានកំណត់ ឬអ្នកតំណាងដោយអាណត្តិរបស់បុគ្គលដូចមានចែងនៅក្នុងចំណុច ក និង ខ និងឃ. បុគ្គលផ្សេងទៀត ដែលត្រូវបានចាត់ទុកថា មានប្រយោជន៍ស្របច្បាប់ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ នេះបើតាមការស្រង់មកបញ្ជាក់ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។ ផ្អែកតាមច្បាប់ដដែល អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបាន ឱ្យដឹងថា មន្រ្តីចុះបញ្ជីស្នាក់នៅ ក៏អាចបដិសេធការស្នើសុំលិខិតបញ្ជាក់ទីលំនៅបានដែរ ដោយត្រូវផ្ដល់មូលហេតុចំពោះការបដិសេធនោះជាលាយលក្ខណ៍អក្សរ។ ការបដិសេធនេះ អាចត្រូវបានប្ដឹងមិនសុខចិត្ត ដូចមានចែងក្នុងផ្នែកទី៧ (ការប្ដឹងមិនសុខចិត្ត) នៃច្បាប់ដដែល។ យោងតាមផ្នែកទី៧ បុគ្គលដែលបានស្នើសុំទៅមន្ត្រីចុះបញ្ជីស្នាក់នៅដើម្បីចុះបញ្ជីស្នាក់នៅ ឬកែតម្រូវបញ្ជីស្នាក់នៅ ឬសំណើផ្សេងៗទៀត ដែលត្រូវបានអនុញ្ញាតអាចប្តឹងមិនសុខចិត្តនឹង ការចាត់ចែង រួមទាំងសេចក្តីសម្រេច ឬការយឺតយ៉ាវ ឬការធ្វេសប្រហែសក្នុងការចាត់ចែងបាន។ បែបបទនិងនីតិវិធី នៃការប្តឹងមិនសុខចិត្ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយបញ្ញត្តិនេះមិនរារាំងការប្តឹងទៅតុលាការដោយផ្ទាល់ឡើយ។ លោកបណ្ឌិត ទូច សុឃៈ បានពន្យល់ទៀតថា […]
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី រួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី រួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ខេត្តបន្ទាយ មានជ័យ : នៅវេលាម៉ោង០៩និង០០នាទី. ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីឈ្មោះ ប ដ ច ល ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់ជនជាតិចិនម្នាក់បានរួមភេទជាមួយកូនស្រីគាត់ដែលមានអាយុ១៤ឆ្នាំ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានពាក្យបណ្ដឹង នៅម៉ោង១៥និង០០នាទី ថ្ងៃដដែល កម្លាំងជំនាញរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ លី ជានអ៊ីន(LI JIAN YUN )ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ហើយមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំទៅតាមនីតិវិធី ។ លោកវរសេនីយ៍ត្រី […]
នារសៀលថ្ងៃទី20 ខែធ្នូ ឆ្នាំ2024នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបា ជួបជាមួយ ឯកឧត្តម Olivier POIVRE D’ARVOR ប្រេសិតពិសេសរបស់ប្រធានាធិបតីបារាំង ទទួលបន្ទុកសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រ និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់ មហាសមុទ្រនិងតំបន់ប៉ូល ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
នារសៀលថ្ងៃទី20 ខែធ្នូ ឆ្នាំ2024នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបា ជួបជាមួយ ឯកឧត្តម Olivier POIVRE D’ARVOR ប្រេសិតពិសេសរបស់ប្រធានាធិបតីបារាំង ទទួលបន្ទុកសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រ និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់ មហាសមុទ្រនិងតំបន់ប៉ូល ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ #dolynews
នាព្រឹកថ្ងៃទី20 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការការពារភ្ញៀវទេសចរ មកប្រទេសកម្ពុជា និងផ្សព្វផ្សាយផែនការការពារភ្ញៀវទេសចរ ដែលនឹងអញ្ជើញទេសចរណ៍នៅអំឡុងពេលបុណ្យចូលឆ្នាំថ្មី នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធអនឡាញ។
នាព្រឹកថ្ងៃទី20 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការការពារភ្ញៀវទេសចរ មកប្រទេសកម្ពុជា និងផ្សព្វផ្សាយផែនការការពារភ្ញៀវទេសចរ ដែលនឹងអញ្ជើញទេសចរណ៍នៅអំឡុងពេលបុណ្យចូលឆ្នាំថ្មី នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធអនឡាញ។ #dolynews
សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទ និងបទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យម ឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីក្លាយជានាយនគរបាល និងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី27 ខែធ្នូ ឆ្នាំ2024 ខាងមុខនេះ!
សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទ និងបទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យម ឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីក្លាយជានាយនគរបាល និងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី27 ខែធ្នូ ឆ្នាំ2024 ខាងមុខនេះ! #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោកជំទាវ វី សាឌី
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោកជំទាវ វី សាឌី នាព្រឹកថ្ងៃទី20 ខែធ្នូ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោក វី សាឌី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីថ្ងៃទី17 ខែធ្នូ ឆ្នាំ2024 ក្នុងជន្មាយុ 71ឆ្នាំ ដោយរោគាពាធ។ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោកជំទាវ វី សាឌី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ #dolynews
ជិតមួយឆ្នាំមកនេះ ឃុំ សង្កាត់អ្នកបានធ្វើអ្វីខ្លះ? ស្វែងយល់ពីមូលនិធិ និងចំណូលរបស់ឃុំ សង្កាត់!
ជិតមួយឆ្នាំមកនេះ ឃុំ សង្កាត់អ្នកបានធ្វើអ្វីខ្លះ? ស្វែងយល់ពីមូលនិធិ និងចំណូលរបស់ឃុំ សង្កាត់! មូលនិធិឃុំ សង្កាត់គឺជាកញ្ចប់ថវិកាមួយដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវផ្ទេរទៅឱ្យ ឃុំ សង្កាត់។ មូលនិធិនេះរួមមានចំណូលពីចំណែកជាក់លាក់នៃចំណូលចរន្តថវិការដ្ឋប្រចាំឆ្នាំ និងពីការចូលរួមរបស់ដៃគូអភិវឌ្ឍន៍នានា។ មូលនិធិនេះមានពីរផ្នែកសំខាន់ៗ គឺផ្នែករដ្ឋបាលទូទៅ និងផ្នែកអភិវឌ្ឍន៍មូលដ្ឋាន។ ប្រភពចំណូលរបស់ឃុំ សង្កាត់សំខាន់ៗមាន៣ រួមមាន ១.ចំណូលផ្ទាល់ ២.ចំណូលពីថ្នាក់ជាតិ និង៣.ចំណូលពីការអនុវត្តមុខងារជាភ្នាក់ងារ។ នេះបើយោងតាមសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ផ្អែកតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក បណ្ឌិត ទូច សុឃៈ ពន្យល់ថា ច្បាប់បានផ្តល់សិទ្ធិឱ្យ ឃុំ សង្កាត់មានសិទ្ធិក្នុងការប្រមូលចំណូលផ្ទាល់ដែលបានមកពីចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើរពន្ធនៅក្នុងមូលដ្ឋាន។ ប្រភេទ កម្រិត និងរបៀបនៃការប្រមូលចំណូលផ្ទាល់នេះត្រូវបានកំណត់ក្នុងច្បាប់ដោយឡែក ប៉ុន្តែច្បាប់នោះនៅពុំទាន់ចេញជារូបរៀងនៅឡើយទេ។ ចំពោះចំណូលពីថ្នាក់ជាតិ លោកបណ្ឌិត ទូច សុឃៈ បន្ថែមទៀតថា បច្ចុប្បន្នរដ្ឋបាលឃុំ សង្កាត់ទទួលបានចំណូលពីថ្នាក់ជាតិតាមរយៈមូលនិធិឃុំ សង្កាត់និងថវិកាបន្ថែមពីថ្នាក់ជាតិសម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន។ រីឯចំណូលពីការអនុវត្តមុខងារជាភ្នាក់ងារ គឺជាចំណូលដែលបានមកពីការបំពេញភារកិច្ចដោយឃុំ សង្កាត់ជំនួសមុខឱ្យក្រសួង ស្ថាប័នឬអង្គភាពនានារបស់រដ្ឋទៅតាមការព្រមព្រៀងគ្នា។ យោងតាមឧបសម្ព័ន្ធតារាងវិភាជន៍មូលនិធិឃុំ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងក្តីបារម្ភ បើទោះបីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១១ខែ ដើមឆ្នាំ២០២៤ នេះ មានការថយចុះក្តី
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងក្តីបារម្ភ បើទោះបីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១១ខែ ដើមឆ្នាំ២០២៤ នេះ មានការថយចុះក្តី ក្នុងឱកាសអញ្ជើញជាអធិបតីនៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩ ប្រារពនៅទីរួមខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយ ចំនួន ៣៥៤លើក ស្មើនឹង ១២% និងកាត់បន្ថយចំនួនអ្នកស្លាប់ ២៧នាក់ ស្មើនឹង ២% កាត់បន្ថយចំនួនអ្នករបួស បានចំនួន ៥៨០នាក់ ស្មើនិង ១៤%។ ផ្អែកតាមលទ្ធផលនេះ ប្រមុខក្រសួងមហាផ្ទៃ បានសម្តែងការកោតសរសើរចំពោះការពលីកម្មសព្វបែបយ៉ាងរបស់មន្រ្តីមានសមត្ថកិច្ចអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ច ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាង ជួសជុល កែលំអស្ថានភាពផ្លូវថ្នល់ […]