ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី3 ដល់ថ្ងៃទី5 ខែវិច្ឆិកា ឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី 45% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី30% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី20%។

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី3 ដល់ថ្ងៃទី5 ខែវិច្ឆិកា ឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី 45% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី30% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី20%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី21 ឈ្មោះកង្រី នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ #dolynews

ព័ត៌មានជាតិ

ពន្ធនាគារខេត្តព្រះវិហារ ចេញលិខិតបំភ្លឺព័ត៌មានចំពោះករណីការផ្សាយតាមរយៈ Facebook ឈ្មោះ LAS Sotheara ព្រែកកាំពីក្រចេះ និងការផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) ក្រោមចំណងជើងថា “អ្នកជាប់ឃុំនៅមន្ទីរឃុំឃាំងខេត្តព្រះវិហារ ស្លា..ប់.ជាង 10នាក់ ស្លា..ប់ជាបន្តបន្ទាប់ មួយថ្ងៃ 3ទៅ 4នាក់”…!

ពន្ធនាគារខេត្តព្រះវិហារ ចេញលិខិតបំភ្លឺព័ត៌មានចំពោះករណីការផ្សាយតាមរយៈ Facebook ឈ្មោះ LAS Sotheara ព្រែកកាំពីក្រចេះ និងការផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) ក្រោមចំណងជើងថា “អ្នកជាប់ឃុំនៅមន្ទីរឃុំឃាំងខេត្តព្រះវិហារ ស្លា..ប់.ជាង 10នាក់ ស្លា..ប់ជាបន្តបន្ទាប់ មួយថ្ងៃ 3ទៅ 4នាក់”…! #dolynews

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំចុះធ្វើវេទិកា សាធារណៈ ក្នុងសង្កាត់ជើងទឹក

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំចុះធ្វើវេទិកា សាធារណៈ ក្នុងសង្កាត់ជើងទឹក នាព្រឹកថ្ងៃទី2 ខែវិច្ឆិកា ឆ្នាំ2024នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក និងក្រុមការងារ បានអញ្ជើញដឹកនាំចុះធ្វើវេទិកាសាធារណៈ នៅក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្នុងវេទិកាសាធារណៈនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អស់លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក សមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាលរងក្រុងព្រៃវែង ចៅសង្កាត់ជើងទឹក ចៅសង្កាត់រង ប្រធាន និងអនុប្រធានភូមិ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ មកពីភូមិ ចំនួន 3 រួមមាន៖ ភូមិជើងទឹក ក ភូមិឯករាម និងភូមិកំពង់អាទង់ នៃសង្កាត់ជើងទឹក សរុបចំនួន 133នាក់។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧបាសិកា ចាយ ឃីម ជាទីគោរពស្រលាញ់បំផុត!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧបាសិកា ចាយ ឃីម ជាទីគោរពស្រលាញ់បំផុត! #dolynews

ព័ត៌មានជាតិ

៩ខែដើមឆ្នាំ២០២៤ មន្រ្តីអន្តោប្រវេសន៍កម្ពុជាទទួលភ្ញៀវអន្តរជាតិជាង៤លាននាក់ បដិសេធមិនឱ្យចូលប្រមាណ១ពាន់នាក់!

៩ខែដើមឆ្នាំ២០២៤ មន្រ្តីអន្តោប្រវេសន៍កម្ពុជាទទួលភ្ញៀវអន្តរជាតិជាង៤លាននាក់ បដិសេធមិនឱ្យចូលប្រមាណ១ពាន់នាក់! មិនទាន់មួយឆ្នាំផង ពោលគឺត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៤នេះ មន្រ្តីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលភ្ញៀវជាលក្ខណៈអន្តរជាតិចូលមកតាមបណ្ដាច្រកទ្វាព្រំដែនគោក និងអាកាសរហូតទៅដល់ ៤.៨៤៩.៩២២នាក់ ស្មើនឹង ២១៧សញ្ជាតិ កើនឡើង៦,៧៦% ក្នុងនោះភ្ញៀវទេសចរមានចំនួន ៣.៧៦៧.៥១៨នាក់ ស្មើនឹង ៧៧,៦៨%។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ដោយឡែក ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នោះដូចគ្នា លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងទៀតថា ក៏មានជនបរទេសចំនួន ១.០២៤នាក់ ស្មើនឹង ៧៨សញ្ជាតិ ត្រូវបានមន្រ្តីអន្តោប្រវេសន៍ បដិសេធការផ្តល់ទិដ្ឋាការ និងបដិសេធមិនឱ្យចូលព្រះរាជាណាចក្រកម្ពុជាផងដែរ។ បន្ទាប់ពីបានរកឃើញពាក់ព័ន្ធក្នុងបញ្ជីមុខសញ្ញា រកឃើញការប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី មានគោលបំណងមិនច្បាស់លាស់ និងមិនគ្រប់លក្ខណៈសម្បត្តិឱ្យចូលប្រទេស។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងដែរលទ្ធផលការងារក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ បានសម្រេចឡើង បើទោះបីជាសភាពការណ៍សន្តិសុខពិភពលោកនៅតែបន្តភាពស្មុគស្មាញ ក្នុងនោះសង្គ្រាមរវាង រុស្សី-អ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល និងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយចំនួនក៏បាននិងកំពុងបន្តការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ។ បន្ថែមពីលើនេះ ប្រទេស ក្នុងតំបន់មួយចំនួនបានរងគ្រោះធម្មជាតិ។ វិបត្តិទាំងនេះ បានជះឥទ្ធិពល អវិជ្ជមានដល់វិស័យទេសចរណ៍ជាសកល រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹងរ បស់ក្រសួងពាណិជ្ជកម្ម ស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់ថ្ងៃទី1 រហូតដល់ថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2024នេះ តំលៃប្រេងសាំងធម្មតា 3,900 (ចុះថ្លៃ 50៛) និងប្រេងម៉ាស៊ូត 3,750៛ (ចុះថ្លៃ 50៛)៕

សេចក្តីជូនដំណឹងរ បស់ក្រសួងពាណិជ្ជកម្ម ស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់ថ្ងៃទី1 រហូតដល់ថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2024នេះ តំលៃប្រេងសាំងធម្មតា 3,900 (ចុះថ្លៃ 50៛) និងប្រេងម៉ាស៊ូត 3,750៛ (ចុះថ្លៃ 50៛)៕ #dolynews

ព័ត៌មានជាតិ

ថាបិទៗមែនក្រោយក្លឹបកម្សាន្ត ស្តាស៊ីធី (Star City ) ត្រូវបានសមត្ថកិច្ចរកឃើញអ្នកប្រើប្រាស់គ្រឿងញៀ.នជាង៣០នាក់

ថាបិទៗមែនក្រោយក្លឹបកម្សាន្ត ស្តាស៊ីធី (Star City ) ត្រូវបានសមត្ថកិច្ចរកឃើញអ្នកប្រើប្រាស់គ្រឿងញៀ.នជាង៣០នាក់ ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរបានបិទទ្វារក្លឹបកម្សាន្ត «ស្តាស៊ីធី» (Star City ) ក្រោយសមត្ថកិច្ចបានឆ្មក់បង្ក្រាប និងឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនចំនួនជាង១០០នាក់កំពុងធ្វើតេស្ត ក្នុងនោះ បានរកឃើញអ្នកប្រើប្រាស់ជាង៣០នាក់ គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រុងប៉ោយប៉ែត ។ សូមរំលឹកថា៖ ប្រតិបត្តិការចុះឃាត់ខ្លួនមនុស្សជាង១០០នាក់នៅក្នុងក្លិបកម្សាន្តស្តាស៊ីធី លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា អាជ្ញាធរមានសមត្ថកិច្ចបានចុះបិទទ្វារក្លឹបកម្សាន្តស្តាស៊ីធី ដោយមិនអនុញ្ញាតអោយបើកបន្តទៀតឡើយ ក្រោយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឆ្មក់បង្ក្រាបឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនប្រមាណជាង១០០នាក់ ក្នុងនោះមានភ្ញៀវដែលចូលក្លិបកម្សាន្ត និងបុគ្គលិកបម្រើការងារក្នុងក្លឹបមានខ្មែរ, ចិន ឥណ្ឌូនេស៊ី, ថៃ និងវៀតណាម ។ សូមរំលឹកថា ការបើកប្រតិបត្តិការចុះបង្ក្រាប ធ្វើឡើងកាលពីយប់រំលងអធ្រាត្រ ចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ លោកវរៈសេនីយ៍ទោ កែវ ដូល បានបញ្ជាក់ថា ក្រោយកម្លាំងនគរបាលជំនាញខេត្ត និងក្រុងធ្វើតេស្តជាង១០០នាក់ក្នុងរយៈពេល២ថ្ងៃនេះ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះពិនិត្យការដ្ឋានសាងសង់អគារថ្មី នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅតាមបណ្ដោយផ្លូវ 60ម៉ែត្រ ក្នុងភូមិរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះពិនិត្យការដ្ឋានសាងសង់អគារថ្មី នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅតាមបណ្ដោយផ្លូវ 60ម៉ែត្រ ក្នុងភូមិរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ #dolynews

ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា បណ្តេញជនជាតិកូរ៉េម្នាក់ចេញពីកម្ពុជា និងហាមចូលទឹកដីកម្ពុជាម្តងទៀត

សមត្ថកិច្ចកម្ពុជា បណ្តេញជនជាតិកូរ៉េម្នាក់ចេញពីកម្ពុជា និងហាមចូលទឹកដីកម្ពុជាម្តងទៀត ភ្នំពេញ៖ ក្រុមប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលប្រចាំបញ្ជាអគ្គស្នងការដ្ឋាននគរបាលជាតិ ១១៧ បានទទួលសំណើសុំអន្តរាគមន៍ពីក្រុមគ្រួសារយុវជនកូរ៉េខាងត្បូងមួយរូបឈ្មោះ CHOI TAEWON កាន់លិខិតឆ្លងដែនលេខ M47223117 ដោយបានអះអាងថា ត្រូវបានបង្ខាំងនៅទីតាំងមួយកន្លែងក្នុងភូមិសាស្ត្រខេត្តកណ្តាល។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះស្វែងរកបុគ្គលខាងលើតាមព័ត៌មានដែលផ្តល់ដោយក្រុមគ្រួសារ និងបានរកឃើញ កំពុងស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយពុំមានសញ្ញាណរងគ្រោះដោយអំពើបង្ខាំង ឬរងនូវទារុណកម្មណាមួយនោះទេ។ តាមការបំភ្លឺ CHOI TAEWON មានគោលបំណងមកកម្ពុជាដើម្បីស្វែងរកការងារធ្វើ ដែលទទួលបានប្រាក់ខែខ្ពស់ ហើយក៏ទទួលបានការងារនៅទីតាំងខាងលើ រួមនឹងកន្លែងស្នាក់នៅសមរម្យ អាហារគ្រប់គ្រាន់ និងមានសេរីភាពដើរហើរពេញលេញជាធម្មតា។ ចំពោះមូលហេតុដែលនាំឱ្យគ្រួសារស្នើសុំអន្តរាគមន៍មក មជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺមកពីរូបគេមិនបានទំនាក់ទំនងជាមួយគ្រួសារ ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើការ។ ម្យ៉ាងទៀត ករណីស្នើសុំអន្តរាគមន៍ពីសំណាក់គ្រួសារនេះ រូបគេក៏មិនបានដឹង ផងដែរ។ ផ្អែកតាមការពិនិត្យស្រាវជ្រាវ និងព័ត៌មានដែលទទួលបាន ករណីនេះពុំមានសញ្ញាណនៃការបង្ខាំងមនុស្សដោយខុសច្បាប់ ឬធ្វើទារុណកម្ម ដូចអ្វីដែលម្តាយរបស់សាមីខ្លួនបានផ្តល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីស្នើសុំជួយអន្តរាគមន៍នោះទេ ផ្ទុយទៅវិញសាមីខ្លួនក៏នៅមានការលាក់បាំងមិនសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មានលម្អិតអំពីដំណើរមកដល់កម្ពុជា ការស្វែងរកការងារធ្វើ […]