ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំចុះធ្វើវេទិកា សាធារណៈ ក្នុងសង្កាត់ជើងទឹក
នាព្រឹកថ្ងៃទី2 ខែវិច្ឆិកា ឆ្នាំ2024នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក និងក្រុមការងារ បានអញ្ជើញដឹកនាំចុះធ្វើវេទិកាសាធារណៈ នៅក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងវេទិកាសាធារណៈនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អស់លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក សមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាលរងក្រុងព្រៃវែង ចៅសង្កាត់ជើងទឹក ចៅសង្កាត់រង ប្រធាន និងអនុប្រធានភូមិ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ មកពីភូមិ ចំនួន 3 រួមមាន៖ ភូមិជើងទឹក ក ភូមិឯករាម និងភូមិកំពង់អាទង់ នៃសង្កាត់ជើងទឹក សរុបចំនួន 133នាក់។
#dolynews