ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី20 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យថ្មី ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង ទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី20 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យថ្មី ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង ទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ចាប់ពីថ្ងៃទី20ដល់29មីនា សាធារណជនអាចប្ដូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា

សេចក្តីជូនដំណឹង ចាប់ពីថ្ងៃទី20ដល់29មីនា សាធារណជនអាចប្ដូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា ដូច្នេះធនាគារជាតិ សហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង នឹងរៀបចំ យុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» ដោយទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃគ្រប់កន្លែងទាំងអស់ និងជំនួសវិញនូវ ប្រាក់ថ្មីគ្រប់ប្រភេទជូនសាធារណជន ចាប់ពីម៉ោង7 ដល់ម៉ោង3 សៀល។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចូលរួមរំលែកទុក្ខលំបាកចំពោះករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចូលរួមរំលែកទុក្ខលំបាកចំពោះករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង! ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ខ្ញុំសូមចូលរួមរំលែកទុក្ខលំបាកប្រកបដោយក្ដីសោកស្ដាយជាពន់ពេកជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយឧប្បទ្ទវហេតុគ្រោះអគ្គិភ័យ នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីវេលាម៉ោង ៧:២០យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ ខ្ញុំសូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ទីតាំងកើតមានគ្រោះអគ្គិភ័យនោះ ជាផ្ទះប្រជាពលរដ្ឋ ២ល្វែង ដែលមានស្តុកលក់គ្រឿងម៉ាស៊ីន និងប្រេងម៉ាស៊ីន។ ក្នុងគ្រានោះ ផ្ទះត្រូវបានម្ចាស់ចាក់សោពីរជាន់ គឺសោខាងមុខជាប់សំយាបផ្ទះ និងសោចូលទៅក្នុងផ្ទះ។ ដោយឃើញស្ថានភាពស្មុគស្មាញ និងភ្លើងឆេះមានហានិភ័យធ្ងន់ធ្ងរ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាឱ្យអធិការដ្ឋានក្រុង និងស្រុកផ្សេងទៀត បញ្ចេញរថយន្តពន្លត់អគ្គិភ័យ មកគាំទ្របន្ថែម។ ក្នុងអំឡុងពេលដែលសមត្ថកិច្ច កំពុងធ្វើប្រតិបត្តិការនោះ មានបងប្អូនប្រជាពលរដ្ឋ បានចោមរោមយ៉ាងច្រើន ហើយក្នុងនោះក៏មានប្រជាពលរដ្ឋដែលមានផ្ទះក្បែរទីតាំងកើតហេតុ (ទំនងមានការព្រួយបារម្ភ និងភិតភ័យខ្លាំង) បានព្យាយាមជ្រៀតខ្លួនចូលក្នុងចំណោមកម្លាំងសមត្ថកិច្ច ដើម្បីប៉ុនប៉ងអូសទាញកម្លាំង បង្វែរទុយោទឹក ឱ្យបាញ់ទៅលើផ្ទះរបស់ខ្លួន រហូតមានពលរដ្ឋខ្លះ បានដណ្ដើមទុយោទឹក និងប្រើពាក្យសម្ដីមិនសមរម្យទៅលើសមត្ថកិច្ចទៀតផង។ សមត្ថកិច្ចសុខចិត្តទទួលស្ដាប់ពាក្យសម្ដីមិនសមរម្យ និងបានចាប់ពលរដ្ឋដែលចូលមករំខាននោះ ចេញពីទីតាំងប្រតិបត្តិការ។ […]

ព័ត៌មានជាតិ

គិតត្រឹមព្រឹកថ្ងៃទី19 ខែមីនានេះ ខូចខាតប្រមាណជា 10 លានដុល្លារដោយសារអគ្គិភ័យឆេះរោងចក្រ អ.ជី ហ្វ៊ូតវែរ ឃុំបែកចាន ស្រុកអង្គស្នួល ទើបរលត់ទាំងស្រុង។

គិតត្រឹមព្រឹកថ្ងៃទី19 ខែមីនានេះ ខូចខាតប្រមាណជា 10 លានដុល្លារដោយសារអគ្គិភ័យឆេះរោងចក្រ អ.ជី ហ្វ៊ូតវែរ ឃុំបែកចាន ស្រុកអង្គស្នួល ទើបរលត់ទាំងស្រុង។ កណ្ដាល : សូមជម្រាបថា នៅវេលាម៉ោង5ល្ងាច ថ្ងៃទី18 ខែមីនា ម្សិលម្សិញនេះ មានអគ្គិភ័យឆាបឆេះរោងចក្រ អ.ជី ហ្វ៊ូតវែរ (R.G FOOTWEAR (CAMBODIA) Co.,Ltd) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ4 ចំណុចក្បែរផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ កម្លាំងសមត្ថកិច្ចបង្ការ សង្គ្រោះ និងពន្លត់អគ្គិភ័យបានចេញរថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាស្ថាពរ។   #dolynews

ព័ត៌មានជាតិ

នារសៀលថ្ងៃទី18 ខែ មិនា ឆ្នាំ2024នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ នៅវិមាន7មករា រាជធានីភ្នំពេញ។

នារសៀលថ្ងៃទី18 ខែ មិនា ឆ្នាំ2024នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ នៅវិមាន7មករា រាជធានីភ្នំពេញ។ #dolynews

ព័ត៌មានជាតិ

រសៀលថ្ងៃចន្ទ ទី18 ខែមីនា ឆ្នាំ2024នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងជាប្រធានគណបក្សភឿថៃ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។

រសៀលថ្ងៃចន្ទ ទី18 ខែមីនា ឆ្នាំ2024នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងជាប្រធានគណបក្សភឿថៃ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។   #dolynews

ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងយ៉ាងដូច្នេះថាក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងយ៉ាងដូច្នេះថាក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។ ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ដើម្បីឲ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយ ខ្ញុំសូមណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ជាពិសេសខ្ញុំសូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។   ជាមួយគ្នានេះ ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងប្អូនៗ និងក្មួយៗដែលជាអ្នកបើកបររថយន្តធំៗ ត្រូវដាក់ស៊ីផ្លេឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំ និងជៀសវាងការប្រើប្រាស់ស៊ីផ្លេដែលនាំឱ្យមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ។   ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ សូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចំពោះមរណភាពឯកឧត្តម ឃួន ផល្លារិទ្ធ ជាទីគោរពស្រលាញ់បំផុត!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចំពោះមរណភាពឯកឧត្តម ឃួន ផល្លារិទ្ធ ជាទីគោរពស្រលាញ់បំផុត!   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី 18 ខែមីនា ឆ្នាំ 2024នេះ ឯកឧត្តម គង់ សុភ័ណ្ឌ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារអំពី គម្រោងផ្លូវរថភ្លើងធុនស្រាល

នាព្រឹកថ្ងៃទី 18 ខែមីនា ឆ្នាំ 2024នេះ ឯកឧត្តម គង់ សុភ័ណ្ឌ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារអំពី គម្រោងផ្លូវរថភ្លើងធុនស្រាល រាជធានីភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារអំពី គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះតេជោក្រុងតាខ្មៅ និងផ្លូវរថភ្លើងរាជធានីភ្នំពេញ ជាមួយក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី1 ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា ស្ថិតនៅសាលប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕   #dolynews

ព័ត៌មានជាតិ

ក្រោយពីរងការរិះគន់គ្រប់មជ្ឈដ្ឋាននៅពេលនេះ លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វើលិខិតសូមទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជុំវិញករណីពាក់ស្បែកជើងចូលព្រះវិហារ។

ក្រោយពីរងការរិះគន់គ្រប់មជ្ឈដ្ឋាននៅពេលនេះ លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វើលិខិតសូមទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជុំវិញករណីពាក់ស្បែកជើងចូលព្រះវិហារ។   #dolynews