គិតត្រឹមព្រឹកថ្ងៃទី19 ខែមីនានេះ ខូចខាតប្រមាណជា 10 លានដុល្លារដោយសារអគ្គិភ័យឆេះរោងចក្រ អ.ជី ហ្វ៊ូតវែរ ឃុំបែកចាន ស្រុកអង្គស្នួល ទើបរលត់ទាំងស្រុង។
កណ្ដាល : សូមជម្រាបថា នៅវេលាម៉ោង5ល្ងាច ថ្ងៃទី18 ខែមីនា ម្សិលម្សិញនេះ មានអគ្គិភ័យឆាបឆេះរោងចក្រ អ.ជី ហ្វ៊ូតវែរ (R.G FOOTWEAR (CAMBODIA) Co.,Ltd) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ4 ចំណុចក្បែរផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
កម្លាំងសមត្ថកិច្ចបង្ការ សង្គ្រោះ និងពន្លត់អគ្គិភ័យបានចេញរថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាស្ថាពរ។
#dolynews