ព័ត៌មានជាតិ

ស្វែងយល់ពីដើមចមនៃពិធីបុណ្យមាឃបូជា ដែលនឹងត្រូវប្រារព្ធនៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ អនុមោទនាពិធីបុណ្យ មាឃបូជា

ស្វែងយល់ពីដើមចមនៃពិធីបុណ្យមាឃបូជា ដែលនឹងត្រូវប្រារព្ធនៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ អនុមោទនាពិធីបុណ្យ មាឃបូជា   #dolynews

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្ងៃទី២៤ កុម្ភៈ ២០២៤ នេះគឺជាខួបលើកទី៤៥ឆ្នាំនៃការជួបគ្នាឡើងវិញរវាងខ្ញុំជាមួយភរិយា និងម៉ាណែតកូនប្រុសខ្ញុំ (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២៤)។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្ងៃទី២៤ កុម្ភៈ ២០២៤ នេះគឺជាខួបលើកទី៤៥ឆ្នាំនៃការជួបគ្នាឡើងវិញរវាងខ្ញុំជាមួយភរិយា និងម៉ាណែតកូនប្រុសខ្ញុំ (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២៤)។ តាំងពីរៀបការថ្ងៃ៥ មករា ១៩៧៦ ប្តីប្រពន្ធខ្ញុំជួបតែរឿងអកុសលមិនមានសេចក្តីសុខនោះឡើយ។ វាមិនគ្រាន់តែសម្រាប់ខ្ញុំ និងភរិយាទេ តែសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលរស់នៅក្រោមរបប ប៉ុល ពត។ តើមានមេដឹកនាំលើពិភពលោកនេះប៉ុន្មាននាក់ដែលលំបាកវេទនាដូចរូបខ្ញុំ?។ បន្ទាប់ពីរៀបការហើយត្រូវគេបំបែក មានកូនទីមួយគ្រូពេទ្យធ្វើឱ្យធ្លាក់ស្លាប់មិនទទួលបានការអនុញ្ញាតឱ៌្យយកសពកូនទៅកប់និងមើលថែរភរិយាក្រោយសម្រាលកូន។   ទឹកភ្នែករបស់ខ្ញុំ និងភរិយាធ្លាក់មកច្រើនណាស់ដែលជាតំណាងឱ្យការឈឺចាប់។ ច្រើនលើកណាស់ដែលទឹកភ្នែកខ្ញុំហូរធ្លាក់ចូលក្នុងចានបាយចានបបរ។ខ្ញុំបែកពីភរិយា និងពីមាតុភូមិនារាត្រីថ្ងៃ២០ មិថុនា ១៩៧៧ ក្នុងពេលដែលភរិយាខ្ញុំមានផ្ទៃពោះជាង៥ខែ ដែលកូននោះជានាយករដ្ឋមន្ត្រីកម្ពុជានាបច្ចុប្បន្ននេះ។   អត្ថបទនេះខ្ញុំចង់រៀបរាប់រឿងរ៉ាវដែលបានកើតឡើងនៅថ្ងៃ២៤ កុម្ភៈ ១៩៧៩ជាថ្ងៃដែលខ្ញុំបានជួបភរិយា និងកូនខ្ញុំនៅទីក្រុងភ្នំពេញព្រោះក្នុងការសរសេរមុនៗ និងក្នុងខ្សែភាពយន្តពុំមាននិយាយលំអិតនូវរឿងនេះទេ។ ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ភរិយាខ្ញុំមិនទាន់បង្ហាញខ្លួននៅឡើយទេព្រោះសភាពការណ៍នៅស្មុគ្រស្មាញណាស់នាពេលនោះ។ការបាត់ដំណឹងទាំងភរិយា និងក្រុមគ្រួសារទាំងមូលរយ:ពេលជាង១ខែក្រោយប្រទេសត្រូវបានរំដោះធ្វើឱ្យខ្ញុំគិតថាភរិយាខ្ញុំបានស្លាប់ទៅហើយ។    អាស្រ័យដោយធ្លាប់មានការយល់ច្រឡំរបស់ស្ត្រី វ័ៃចំណាស់ ២នាក់រួចមកហើយថាខ្ញុំជាប្តីរបស់គាត់ដោយឈ្មោះដូចគ្នា ដូចនេះពេលរដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេង ទៅប្រាប់ខ្ញុំនាពេលល្ងាចថ្ងៃ២៤ កុម្ភៈ ១៩៧៩ នៅក្រសួងការបរទេសខ្ញុំមិនជឿទាល់តែសោះ។ […]

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌល ភូមិភាគទី៣

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌល ភូមិភាគទី៣ ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាលប្រធានគណៈកម្មាធិការគណបក្សខេត្ត រួមជាមួយ ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, ប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល ស្ថិតបរិវេណសួនច្បារមាត់ទន្លេរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ “ក្នុងនាមគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ខ្ញុំសូមអំពាវនាវយ៉ាងមហោឡារឹក ដល់អង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ទាំង១២៧ ព្រមទាំងអង្គបោះឆ្នោតពីគ្រប់គណបក្សនយោបាយ ក្នុងខេត្តកណ្តាល សូមមេត្តាជួយគាំទ្រកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ នៅលំដាប់លេខរៀងទី១ នៃសន្លឹកឆ្នោត ដើម្បីរួបរួមគ្នាឈរលើគោលការណ៍ឯកភាពជាតិពីគ្រប់និន្នាការនយោបាយទាំងអស់ឲ្យកាន់តែមានភាពរឹងមាំ ខ្លាំងក្លា ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារភាពសុខសាន្តរបស់ប្រជាជន ការពាររបបរាជានិយម ការពារលទ្ធិប្រជាធិបតេយ្យ សេរី […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានទី1 ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី5 ក្នុងខេត្តព្រៃវែង នៃមណ្ឌលភូមិភាគទី6 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង នៅមន្ទីរគណបក្សខេត្តព្រៃវែង។

នាព្រឹកថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានទី1 ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី5 ក្នុងខេត្តព្រៃវែង នៃមណ្ឌលភូមិភាគទី6 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង នៅមន្ទីរគណបក្សខេត្តព្រៃវែង។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តម អ៊ូ វណ្ណា អញ្ជើញជាអធិបតីពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានានៅវត្តសុវណ្ណមុនី

ឯកឧត្តម អ៊ូ វណ្ណា អញ្ជើញជាអធិបតីពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានានៅវត្តសុវណ្ណមុនី ព្រៃវែង ៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា នៅវត្តសុវណ្ណមុនី ហៅវត្តសង្វាន ស្ថិតក្នុងភូមិសង្វាន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ។ នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូ វណ្ណា ក៏បាននាំយកបច្ច័យរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ចំនួន ២៥ ០០០ ០០០(ម្ភៃប្រាំលានរៀល) ប្រគេនដល់ព្រះចៅអធិការវត្តសុវណ្ណមុនី សម្រាប់ចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្តផងដែរ។ ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានាក្នុងវត្តសុវណ្ណមុនី នាឱកាសនោះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង […]

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ស្តីពីករណីជំងឺផ្តាសាយបក្សីលើក្មេងស្រីអាយុ១៧ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៉ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ក្មេងស្រីនេះ មានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ បច្ចុប្បន្នស្ថានភាពអ្នកជំងឺបានធូរស្រាល និងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល៥ថ្ងៃ មុន ចាប់ផ្ដើមឈឺ នៅផ្ទះអ្នកជំងឺ មានមាន់ងាប់ចំនួន៧ក្បាល។

សេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ស្តីពីករណីជំងឺផ្តាសាយបក្សីលើក្មេងស្រីអាយុ១៧ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៉ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ក្មេងស្រីនេះ មានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ បច្ចុប្បន្នស្ថានភាពអ្នកជំងឺបានធូរស្រាល និងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល៥ថ្ងៃ មុន ចាប់ផ្ដើមឈឺ នៅផ្ទះអ្នកជំងឺ មានមាន់ងាប់ចំនួន៧ក្បាល។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តម ណុប ដារ៉ា អភិបាលរងអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល។

ឯកឧត្តម ណុប ដារ៉ា អភិបាលរងអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល។ នៅថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2021នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី5 កិច្ចប្រជុំនេះ រៀបចំនៅទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមជាអធិបតីភាព ពីឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តមអភិបាលខេត្ត និងលោក ផាន់ ឬទ្ធិពល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល។ #dolynews

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅកាន់ទីក្រុងបាំងកក ដើម្បីសួរសុខទុក្ខ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃ

សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅកាន់ទីក្រុងបាំងកក ដើម្បីសួរសុខទុក្ខ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃ ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានធ្វើដំណើរទៅកាន់ទីក្រុងបាំងកក ប្រទេសថៃ ដើម្បីសួរសុខទុក្ខ របស់សម្ដេច គឺឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃ។ សម្ដេចតេជោបានបញ្ជាក់ថា៖«ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកកដើម្បីសួរសុខទុក្ខបងធម៍របស់ខ្ញុំគឺឯកឧត្តមថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ»៕ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសូមអបអរសាទរ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា “ឧបនាយករដ្ឋមន្ត្រី” សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នេះ!

ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្អញើសារលិខិតអបអរសាទរឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា “ឧបនាយករដ្ឋមន្ត្រី” សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នេះ! #dolynews

ព័ត៌មានជាតិ

នៅមុននេះបន្តិចសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះ បេក្ខភាពលោកជំទាវម៉ៅ ចំណានភរិយាអ្នកឧកញ៉ាគិត ម៉េង ជាប្រធាន សមាគមសិល្បៈ។ ប្រសិនលោកជំទាវទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតសមាគមនេះមិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ៕

នៅមុននេះបន្តិចសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះ បេក្ខភាពលោកជំទាវម៉ៅ ចំណានភរិយាអ្នកឧកញ៉ាគិត ម៉េង ជាប្រធានសមាគមសិល្បៈ។ ប្រសិនលោកជំទាវទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតសមាគមនេះមិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ៕ #dolynews