ព័ត៌មានជាតិ

ឯកឧត្តម ណុប ដារ៉ា អភិបាលរងអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល។

ឯកឧត្តម ណុប ដារ៉ា អភិបាលរងអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល។

នៅថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2021នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី5

កិច្ចប្រជុំនេះ រៀបចំនៅទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមជាអធិបតីភាព ពីឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តមអភិបាលខេត្ត និងលោក ផាន់ ឬទ្ធិពល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *