ព័ត៌មានជាតិ

នាថ្ងៃនេះឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា កងទ័ពនៃជំរុំទេវតាបានចេញដំណើរក្នុងការស្វែងរកសំលេងគាំទ្រ លើសង្វៀនប្រជាធិបតេយ្យ

នាថ្ងៃនេះឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា កងទ័ពនៃជំរុំទេវតាបានចេញដំណើរក្នុងការស្វែងរកសំលេងគាំទ្រ លើសង្វៀនប្រជាធិបតេយ្យ ពីទឹកដីនៃខេត្តកំពង់ស្ពឺ យើងទាំងអស់គ្នា ក្នុងទឹកមុខស្វាហាប់ ប្រកបដោយស្មារតីហានក្លា បានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះទៅជួបជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីផ្សព្វផ្សាយ និងណែនាំនូវកម្មវិធីនយោបាយរបស់គណបក្ស។ សំលេងហ៊ោកញ្ជ្រៀវដ៏កងរំពងបានបន្លឺឡើង ជាមួយនឹងទង់គណបក្សបក់រវេចៗបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការធានាជ័យជម្នះជូនគណបក្សឱ្យខាងតែបាន។ សូមសមាជិក សមាជិកាទាំងអស់ បំពេញបេសកកម្មជូនគណបក្សប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋ និងគោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់ និងបទដ្ឋានគតិយុត្តនានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសំដៅធានាឱ្យបានការប្រព្រឹត្តទៅនៃការរៀបចំការបោះឆ្នោតមួយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ជយោ! គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង! បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង!   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថាសូមអញ្ជើញបងប្អូនពូមីងតាយាយ ទៅបោះឆ្នោតដើម្បីបំពេញសិទ្ធិរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត 

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថាសូមអញ្ជើញបងប្អូនពូមីងតាយាយ ទៅបោះឆ្នោតដើម្បីបំពេញសិទ្ធិរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី7 នាថ្ងៃទី23 ខែកក្កដា ឆ្នាំ 2023នេះ ឱ្យបានគ្រប់គ្នាៗ ជាពិសេស ធ្វើការគូសគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្តឱ្យបានត្រឹមត្រូវនៅលើសន្លឹកឆ្នោតតាម គោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ពីម៉ោង7ព្រឹក ដល់ម៉ោង 3រសៀល នៅមណ្ឌលបោះឆ្នោតរៀងៗខ្លួន។   ជាមួយគ្នានេះ សូមបងប្អូនពូមីងតាយាយ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតា បាចផ្កា ដែលស្ថិតនៅលំដាប់លេខរៀងទី 18 នៃសន្លឹកឆ្នោត។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។   #dolynews

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារនៅក្នុងឱកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី7 និងរំឭកខួបលើកទី72 នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅក្នុងបរិវេណកោះពេជ្រ រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារនៅក្នុងឱកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី7 និងរំឭកខួបលើកទី72 នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅក្នុងបរិវេណកោះពេជ្រ រាជធានីភ្នំពេញ។   #dolynews