ព័ត៌មានជាតិ

ប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី បាទលើកឡើងយ៉ាងដូច្នេះថាគណបក្សប្រជាជន នៅជាមួយប្រជាជន365ថ្ងៃក្នុងមួយឆ្នាំ!

ប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី បាទលើកឡើងយ៉ាងដូច្នេះថាគណបក្សប្រជាជន នៅជាមួយប្រជាជន365ថ្ងៃក្នុងមួយឆ្នាំ! ព្រឹកនេះ ខ្ញុំពិតជាមានក្តីរំភើប និងក្តីសង្ឃឹមដោយបានមកជួបជុំជាមួយកម្លាំងនៃជំរុំទេវតា ក្នុងឃុំព្រៃក្រសាំង និងឃុំជម្ពូព្រឹក្ស នៃស្រុកសាមគ្គីមុនីជ័យរបស់យើង។ គឺទីនេះហើយ ដែលកាលពីជាង 10ឆ្នាំ ខ្ញុំទទួលបានឱកាសពីគណបក្សដើម្បីបានមកបម្រើប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ។ តាមរយៈការផ្សារភ្ជាប់និស្ស័យជាមួយអ្នកខេត្តកំពង់ស្ពឺនេះ យើងបានធ្វើការជាមួយគ្នាដើម្បីដោះស្រាយការលំបាកនានាជាច្រើនគួរជាទីមោទនៈ។ គណបក្សប្រជាជនកម្ពុជា បានធ្វើការជាមួយគ្នាជាក្រុម ដើម្បីដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ។ អ្នកណាក៏ដោយ ឱ្យតែពាក់អាវគណបក្ស ប្រជាជនកម្ពុជា គឺមានភារកិច្ចជួយបងប្អូន អ៊ំ ពូ មីង ទាំងអស់គ្នា។   #dolynews

ព័ត៌មានជាតិ

នាថ្ថ្ងៃទី7 ខែកក្កដា ឆ្នាំ2023នេះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកសំឡូត និងស្រុករតនៈមណ្ឌល

នាថ្ថ្ងៃទី7 ខែកក្កដា ឆ្នាំ2023នេះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកសំឡូត និងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបាត់ដំបង និងព្រៃវែង ក្នុងនាមគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាពញាចក្រីហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស ព្រមទាំងប្រជាពលរដ្ឋដែលមានភក្ដីភាពជឿជាក់គាំទ្រឥត ងាករេមកលើគណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតឆ្នាំ2022 និងកន្លងៗមក ព្រមទាំងបានអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងមហោឡារិក។ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និយាយជារួម និងនិយាយដោយឡែកក្នុងស្រុកសំឡូត និងស្រុករតនៈមណ្ឌល ដែលបានគាំទ្រការ ដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី6 ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ19 និងចូលរួមគាំទ្រការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ2022 និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ2023នេះ។ សម្ដេចក្រឡាហោម […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ស សុខា អបអរសាទរខួបលើកទី១៥ នៃថ្ងៃចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក!

ឯកឧត្តមបណ្ឌិត ស សុខា អបអរសាទរខួបលើកទី១៥ នៃថ្ងៃចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក! នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នេះ ជាថ្ងៃខួបលើកទី១៥ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៣)។ ព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ពោលគឺ ១៥ឆ្នាំមុន ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ របស់កម្ពុជា បើគិតចាប់តាំងពីប្រទេសកម្ពុជា ទទួលបានប្រាសាទព្រះវិហារ បន្ទាប់ពីឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ។ ក្នុងនាមកូនខ្មែរមួយរូប ខ្ញុំពិតជាមានមោទកភាពណាស់ ដែលប្រទេសកម្ពុជាយើង ជាបន្តបន្ទាប់ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក មានប្រាសាទបុរាណ របាំ ល្ខោន ឧបករណ៍បុរាណ ..។ល។ និង។ល។ ទាំងនេះជាការលើកមុខមាត់ និងធ្វើឲ្យប្រទេសកម្ពុជា កាន់តែល្បីល្បាញថែមទៀតលើឆាកអន្តរជាតិ ។   សូមខ្មែររួមគ្នាថែរក្សា ការពារប្រាសាទបុរាណទាំងអស់ របស់យើង ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ […]

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជម្រាបជូនសាធារណៈជនថា ក្នុងករណីប្រជាពលរដ្ឋទាំងឡាយណា ដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញជាដើម ប្រជាពលរដ្ឋដែលបានរងគ្រោះអាចទំនាក់ទំនងទៅកាន់លេខ 023 72 68 22 ឬទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ ។

សេចក្ដីជូនដំណឹង របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជម្រាបជូនសាធារណៈជនថា ក្នុងករណីប្រជាពលរដ្ឋទាំងឡាយណា ដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញជាដើម ប្រជាពលរដ្ឋដែលបានរងគ្រោះអាចទំនាក់ទំនងទៅកាន់លេខ 023 72 68 22 ឬទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ ។   #dolynews

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2023 នេះ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកគងពិសី 

នៅព្រឹកថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2023 នេះ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា សូមសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់យកចិត្តទុកដាក់ចំពោះការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ជៀសវាងការធ្វេសប្រហែសណាមួយដែលបណ្តាលឲ្យសន្លឹកឆ្នោតរបស់យើងមិនអាចយកជាការបាន ឬជាសន្លឹកឆ្នោតដែលមិនបានការ។ ជុំវិញការងារនេះ ឯកឧត្តមក៏សូមអំពាវនាវឲ្យក្រុមការងារចុះជួយតាមមូលដ្ឋាននានា សូមបន្ថែមការយកចិត្តទុកដាក់ លើការងារនេះជាមួយប្រជាពលរដ្ឋតាមគោលដៅ និងតាមមូលដ្ឋានរៀងៗខ្លួនឲ្យបានហ្មត់ចត់ជាទីបំផុត។ ហើយក៏ឆ្លៀតយកឱកាសនេះ សូមរំឭកបន្ថែមផងដែរថា ឯកសារដែលបងប្អូនអាចភ្ជាប់យកទៅបោះឆ្នោតបានមានតែ2គត់គឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ (ឯ.អ.) ឯកសារបញ្ជាក់អត្តសញ្ញាណ។   #dolynews

ព័ត៌មានជាតិ

នាយរងប៉ូលីសសេដ្ឋកិច្ចខេតតាកែវ បា..ញ់..លេងៗ ឥឡូវចា.ប់.ខ្លួ.ន.មែនទែនហើយ។

នាយរងប៉ូលីសសេដ្ឋកិច្ចខេតតាកែវ បា..ញ់..លេងៗ ឥឡូវចា.ប់.ខ្លួ.ន.មែនទែនហើយ។ ការចាប់ខ្លួននាយរងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កាងទំនិញគេចពន្ធចេញពីវៀតណាម ចូលមកកម្ពុជា គឺ បន្ទាប់ពីបុគ្គលនេះបានផ្ទុះអាវុធរារាំង និងរំដោះរថយន្តដឹកទំនិញគេចពន្ធពីសមត្ថកិច្ចគយ ដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធ កាលពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2023 តាមបណ្តោយផ្លូវជាតិលេខ2 ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ។ យ៉ាងណាមិញមន្ត្រីនគរបាលដែលចាប់ខ្លួនឈ្មោះ ណុប សំបូរ អាយុ31ឆ្នាំ ជានាយរងការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ មន្ត្រីនគរបាលរូប នេះជិះរថយន្ត 1គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-9899 ហើយធ្វើសកម្មភាពរារាំង (បិទគូថ) និងដកកាំភ្លើងខ្លីបាញ់ចំនួន 5គ្រាប់ ដើម្បីគម្រាមដល់សមត្ថកិច្ចគយដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធនាំចូល៕ នៅពេលនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីកសាងសំណុំរឿង ហើយបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី4 ខែកក្កដា ឆ្នាំ2023នេះ។   #dolynews

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 4 ខែកក្កដាឆ្នាំ 2023 នេះ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី1 ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រួសារ​គណបក្សប្រជាជនកម្ពុជា នៅឃុំធម្មតាអរ និងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រៅពីសួរសុខទុក្ខសមាជិកអ្នកគាំទ្ររស់នៅក្នុងមូលដ្ឋានឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ឱ្យអ្នកគាំទ្រដឹងច្បាស់ពីរបៀបគូសសន្លឹកឆ្នោត ក៏ដូចជាឯកសារចាំបាច់សម្រាប់ទៅបោះឆ្នោត នៅថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2023 នេះ។

នៅព្រឹកថ្ងៃទី 4 ខែកក្កដាឆ្នាំ 2023 នេះ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី1 ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រួសារ​គណបក្សប្រជាជនកម្ពុជា នៅឃុំធម្មតាអរ និងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រៅពីសួរសុខទុក្ខសមាជិកអ្នកគាំទ្ររស់នៅក្នុងមូលដ្ឋានឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ឱ្យអ្នកគាំទ្រដឹងច្បាស់ពីរបៀបគូសសន្លឹកឆ្នោត ក៏ដូចជាឯកសារចាំបាច់សម្រាប់ទៅបោះឆ្នោត នៅថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2023 នេះ។ #dolynews

ព័ត៌មានជាតិ

ពិតជាហ៊ា.នណាស់ជនជាតិចិន2នាក់ ប្រើកាំ .បិ.. ត..ចា.. ក់ប្ល..ន់.យករថយន្តជនជាតិខ្មែរតែត្រូវសមត្ថកិច្ចក្របួចជាប់។

ពិតជាហ៊ា.នណាស់ជនជាតិចិន2នាក់ ប្រើកាំ .បិ.. ត..ចា.. ក់ប្ល..ន់.យករថយន្តជនជាតិខ្មែរតែត្រូវសមត្ថកិច្ចក្របួចជាប់។ (ព្រះសីហនុ) ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រាប់បណ្ដាញព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី3 ខែកក្កដា ឆ្នាំ2023នេះថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកបានបញ្ជាកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលចរាចរណ៍ប្រចាំផ្លូវល្បឿនលឿន និងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ធ្វើការឃាត់រថយន្តខាងលើ និងជនសង្ស័យ ជនជាតិចិនចំនួន2នាក់ នៅចំណុចបញ្ជរបង់ប្រាក់ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ សូមបញ្ជាក់ផងដែរថានៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី2 ខែកក្កដា ឆ្នាំ2023 មានប្រជាពលរដ្ឋរាយការណ៍ថា អ្នកបើកបររថយន្តរបស់គាត់ បានជិះរថយន្ត1គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 ដឹកភ្ញៀវជាជនជាតិចិន2នាក់ ពីភ្នំពេញមកខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន លុះដល់ចំណុចស្ថានីយប្រេងតូតាល់ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្រាប់តែជនជាតិចិនទាំង2នាក់ បានហៅឲ្យគាត់ឈប់ និងបានព្រួតគ្នាវាយ រួចប្រើកំាបិតចាក់គាត់ប្លន់យករថយន្តហើយបើករថយន្តគេចខ្លួន។ យ៉ាងណាមិញលោកស្នងការបានបញ្ជាក់ថា ជនសង្ស័យចំនួន2នាក់ ទី1 ឈ្មោះ JIN JR-HAN និងទី2 ឈ្មោះ KANG JIH-YAO […]

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ឯកឧត្តម ជា សុមេធី និងលោកជំទាវ ប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះសង្ឃ ៣៩វត្ត ក្នុងខេត្តព្រៃវែង

ឯកឧត្តម ស សុខា ឯកឧត្តម ជា សុមេធី និងលោកជំទាវ ប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះសង្ឃ ៣៩វត្ត ក្នុងខេត្តព្រៃវែង ព្រៃវែង ៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ ចំនួន ៣៩វត្ត ក្នុងខេត្តព្រៃវែង ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងបុព្វការីជន និងញាតិកាទាំងប្រាំពីរសន្តាន នៅសាលាខេត្តព្រៃវែង។ ទេយ្យទានដែលបានប្រគេនព្រះសង្ឃទាំង ៣៩វត្ត ក្នុងខេត្តព្រៃវែង នាឱកាសនោះ ១វត្តៗរួមមាន ៖ ទៀនវស្សា ១គូ […]

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា និងលោកជំទាវ ប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះសង្ឃ ចំនួន ២៦វត្ត ក្នុងខេត្តព្រៃវែង

ឯកឧត្តម ស សុខា និងលោកជំទាវ ប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះសង្ឃ ចំនួន ២៦វត្ត ក្នុងខេត្តព្រៃវែង ព្រៃវែង ៖ រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោកជំទាវ បានអញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះសង្ឃ ចំនួន ២៦វត្ត នៅក្នុងខេត្តព្រៃវែង។ ទៀនវស្សា និងទេយ្យទាន ដែលឯកឧត្តម ស សុខា និងលោកជំទាវ បានប្រគេនដល់ព្រះសង្ឃទាំង ២៦វត្ត នាឱកាសនោះ ក្នុង ១វត្តៗរួមមាន ៖ ទៀនវស្សា ១គូ បាឡុង ១ឈុត ស្លាដក ១០ប្រអប់ អង្ករផ្កាខ្ញី […]