ព័ត៌មានជាតិ

នាយរងប៉ូលីសសេដ្ឋកិច្ចខេតតាកែវ បា..ញ់..លេងៗ ឥឡូវចា.ប់.ខ្លួ.ន.មែនទែនហើយ។

នាយរងប៉ូលីសសេដ្ឋកិច្ចខេតតាកែវ បា..ញ់..លេងៗ ឥឡូវចា.ប់.ខ្លួ.ន.មែនទែនហើយ។

ការចាប់ខ្លួននាយរងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កាងទំនិញគេចពន្ធចេញពីវៀតណាម ចូលមកកម្ពុជា គឺ បន្ទាប់ពីបុគ្គលនេះបានផ្ទុះអាវុធរារាំង និងរំដោះរថយន្តដឹកទំនិញគេចពន្ធពីសមត្ថកិច្ចគយ ដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធ កាលពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2023 តាមបណ្តោយផ្លូវជាតិលេខ2 ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ។

យ៉ាងណាមិញមន្ត្រីនគរបាលដែលចាប់ខ្លួនឈ្មោះ ណុប សំបូរ អាយុ31ឆ្នាំ ជានាយរងការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ មន្ត្រីនគរបាលរូប នេះជិះរថយន្ត 1គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-9899 ហើយធ្វើសកម្មភាពរារាំង (បិទគូថ) និងដកកាំភ្លើងខ្លីបាញ់ចំនួន 5គ្រាប់ ដើម្បីគម្រាមដល់សមត្ថកិច្ចគយដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធនាំចូល៕

នៅពេលនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីកសាងសំណុំរឿង ហើយបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី4 ខែកក្កដា ឆ្នាំ2023នេះ។

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *