នៅព្រឹកថ្ងៃចន្ទ ទី 22 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសែនមនោរម្យ (ហៅវត្តចាស់) ស្ថិតនៅក្នុងភូមិកងតាណឹងទី8 ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ #dolynews
Month: May 2023
ឯកឧត្តម ស សុខា បង្ហាញគោលដៅជាយុទ្ធសាស្ត្រ ៥ចំណុច ដល់អ្នកចូលរួមជិត ២ពាន់នាក់ ក្នុងស្រុកពាមជរ
ឯកឧត្តម ស សុខា បង្ហាញគោលដៅជាយុទ្ធសាស្ត្រ ៥ចំណុច ដល់អ្នកចូលរួមជិត ២ពាន់នាក់ ក្នុងស្រុកពាមជរ ព្រៃវែង ៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ នេះ ឯកឧត្តម ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ១ ៨៦១នាក់ ក្នុងស្រុកពាមជរ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានលើកយកគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ ចំនួន ៥ចំណុច ដែលជាទិសដៅការងាររយៈពេល ៥ឆ្នាំ (២០២៣-២០២៨) របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវសម្រេចឲ្យបាន ដូចខាងក្រោម ៖ ទី១. បន្តថែរក្សាពង្រឹងសន្តិភាព ស្ថិរភាព ការពារខឿនឯករាជ្យជាតិ អធិបតេយ្យភាព […]
នាព្រឹកថ្ងៃទី 21 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមពិធីបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល
នាព្រឹកថ្ងៃទី 21 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមពិធីបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល មានអតីតយុទ្ធជនក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA។ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជននាឱកាសនេះ បានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ គណៈអធិបតី លោក លោកស្រី សមាជិក សមាជិកា អង្គពិធី សរុប ចំនួន 1,935 នាក់ ក្នុងនោះលោក លោកស្រី ជាអតីតយុទ្ធជនមកពីក្រុង ស្រុក ចំនួន4 រួមមាន ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ […]
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីសំណេះ សំណាលជាមួយនឹងសមាជិកសមាជិកាយុវជនគណបក្ស ប្រជាជនកម្ពុជា
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីសំណេះ សំណាលជាមួយនឹងសមាជិកសមាជិកាយុវជនគណបក្ស ប្រជាជនកម្ពុជា ក្រុងសំពៅពូន នៅព្រឹកថ្ងៃទី 20 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងជាអនុប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជាខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា ក្រុងសំពៅពូន នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងសំពៅពូន។ ឯកឧត្តម ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត បានមានប្រសាសន៍ណែនាំ ដល់យុវជនត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនា សមាជិកគណបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្សរាល់ពេលពួកគាត់មានតម្រូវការ ឬមានសំណូមពរ និងជួបបញ្ហាផ្សេងៗ ជាពិសេសគឺត្រូវផ្សារភ្ជាប់ទៅនឹងការផ្ដល់-ទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ពួកគាត់ផងដែរ។ ជាមួយគ្នានោះដែរ ឯកឧត្តម បានបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី7 ដែលនឹងឈានមកដល់ នាថ្ងៃអាទិត្យ ទី23 ខែកក្កដា ឆ្នាំ2023 ខាងមុខនេះ៕ #dolynews
ក្រោយពីបានគោលការណ៍របស់ខ្ញុំ ក្រុមការងារអ.ម.តខេត្តបាត់ដំបង បានស្វែងរកឃើញក្មួយប្រុស រុន ភារម្យ ហៅអារ៉យ (អ្នកលក់ផ្កាដែលខ្ញុំបានជួបនៅខេត្តបាត់ដំបងកាលពីសប្តាហ៍មុន) និងក្រុមគ្រួសារ និងបានយកជំនួយខ្លះទៅផ្តល់ជូនគាត់មួយជំហាន ដោយខ្ញុំសន្យាថានឹងរកពេលវេលាជួបពួកគាត់នៅពេលក្រោយ។
ក្រោយពីបានគោលការណ៍របស់ខ្ញុំ ក្រុមការងារអ.ម.តខេត្តបាត់ដំបង បានស្វែងរកឃើញក្មួយប្រុស រុន ភារម្យ ហៅអារ៉យ (អ្នកលក់ផ្កាដែលខ្ញុំបានជួបនៅខេត្តបាត់ដំបងកាលពីសប្តាហ៍មុន) និងក្រុមគ្រួសារ និងបានយកជំនួយខ្លះទៅផ្តល់ជូនគាត់មួយជំហាន ដោយខ្ញុំសន្យាថានឹងរកពេលវេលាជួបពួកគាត់នៅពេលក្រោយ។ កាលពីល្ងាចមិញនេះ ឆ្លៀតពេលដែលខ្ញុំត្រូវទៅបំពេញការងារនៅខេត្តក្បែរនោះ ខ្ញុំបានអោយក្រុមការងារនាំក្មួយប្រុស និងក្រុមគ្រួសាររបស់គាត់មកជួបខ្ញុំដើម្បីស្វែងយល់បន្ថែមពីស្ថានភាពគ្រួសាររបស់គាត់និងពិនិត្យលទ្ធភាពក្នុងការជួយពួកគាត់។ ខ្ញុំសូមកោតសរសើរប្អូនប្រុស ប្អូនស្រីដែលជាឪពុកម្តាយរបស់ក្មួយៗ ដែលទោះជាមានជីវភាពមិនសូវធូរធារ ប៉ុន្តែអប់រំកូនៗបានល្អ អោយចេះខិតខំប្រឹងប្រែង តស៊ូ និងប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងអំពើសុចរិតតាំងពីតូចៗ។ ខ្ញុំក៏សូមកោតសរសើរក្មួយប្រុស រុន ភារម្យ ដែលមានទឹកចិត្តក្លាហាន មានការទទួលខុសត្រូវ និងចេះជួយទុក្ខធុរៈឪពុកម្តាយតាំងពីអាយុ ៦ឆ្នាំម៉្លេះ (ឥឡូវក្មួយមានអាយុ ១៣ឆ្នាំ)។ ក្រោយពីស្វែងយល់ពីស្ថានភាពគ្រួសាររបស់គាត់ ខ្ញុំបានសម្រេច៖ ១) ជួយផ្តល់មធ្យោបាយនិងលទ្ធភាពអោយឪពុកនិងម្តាយរបស់គាត់កែសម្រួលមុខរបរអោយបានកាន់តែប្រសើរ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ ២) ជួយក្មួយប្រុស រុន ភារម្យ និងប្អូនស្រីរបស់គាត់ អោយបានចូលរៀននៅសាលាដែលពួកគាត់ចង់រៀន រហូតដល់ចប់ថ្នាក់ទី១២ និងគ្រោងផ្តល់អាហារូបករណ៍សម្រាប់បន្តរៀនសូត្រនៅថ្នាក់ឧត្តមសិក្សាទៀត ដើម្បីក្មួយៗអាចកសាងសមត្ថភាពរបស់ខ្លួន និងចូលរួមជួយគ្រួសារនិងសង្គមជាតិយើងនៅពេលអនាគត។ ខ្ញុំក៏សូមអរគុណដល់លោក លឹម គុណវុធ និងបងប្អូនក្រុមការងារអ.ម.ត ខេត្តបាត់ដំបង ដែលបានជួយស្វែងរកក្មួយប្រុសនិងក្រុមគ្រួសារ និងបានសម្របសម្រួលជំនួបនេះ។ #dolynews
នៅមុននេះបន្តិចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន បង្ហោះសារនៅលើទំព័រតេឡេក្រាមយ៉ាងដូច្នេះថា ល្ងាចនេះតាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រី ផុន រ៉ាសុី ដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើដល់ការប្រកួតសុីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ3,000$សម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ។ សូមចៅទាក់ទងជាមួយលោក សេង ទៀង តាមទូរសព្វ័លេខ012 961971ដើម្បីទទួលយកថវិកា។
នៅមុននេះបន្តិចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន បង្ហោះសារនៅលើទំព័រតេឡេក្រាមយ៉ាងដូច្នេះថា ល្ងាចនេះតាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រី ផុន រ៉ាសុី ដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើដល់ការប្រកួតសុីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ3,000$សម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ។ សូមចៅទាក់ទងជាមួយលោក សេង ទៀង តាមទូរសព្វ័លេខ012 961971ដើម្បីទទួលយកថវិកា។ #dolynews
នៅព្រឹកថ្ងៃទី 19 ខែឧសភា ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
នៅព្រឹកថ្ងៃទី 19 ខែឧសភា ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព របៀបវារៈ នៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចខាងក្រោម៖ 1 -សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ 2 -សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ។ 3 -របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។ 4 -បញ្ហាផ្សេងៗ៕ #dolynews
គិតមកទល់នឹងពេលនេះ មានតម្រុយខ្លះៗហើយ ដោយសារក្រុមចោទប្លន់មាសចំនួនជិត 20 ម៉ឺនដុល្លារ។
គិតមកទល់នឹងពេលនេះ មានតម្រុយខ្លះៗហើយ ដោយសារក្រុមចោទប្លន់មាសចំនួនជិត 20 ម៉ឺនដុល្លារ។ ជនរងគ្រោះគឺជាប៉ូលីសព្រំដែនមួយរូបត្រូវបានក្រុមចោរ.វា.យ.មួយស្នាប់កាំ.ភ្លើ.ង.រ.បួ.សបែ.កក្បា.ល.ខណៈកំពុងយកមាស ផ្លាកទីន និងលុយយកទៅឲ្យប្រពន្ធដាក់លក់នៅក្នុងផ្សារស្ទឹងមានជ័យចាស់ ត្រូវបានចោ.រ.មួយក្រុមស្ទាក់ប្លន់យកទាំងអស់រលីង កាលពីវេលាម៉ោងជាង 8 ព្រឹក ហើយហេតុការណ៍បាញ់វាយប្លន់ខាងលើនេះដែរ ស្ថិតនៅចំណុចក្នុងផ្សារស្ទឹងមានជ័យចាស់ ក្រុម1 ភូមិមានជ័យ 2 សង្កាត់ស្ទឹងមានជ័យ1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យ៉ាងណាមិញជនរងគ្រោះខាងលើមានឈ្មោះ អូន ហៀកភេទប្រុស អាយុ 55 ឆ្នាំ មុខរបរមន្ត្រីប៉ូលីសព្រំដែន ស្នាក់នៅផ្ទះលេខ 78 ក្រុម2 ភូមិមានជ័យ2 សង្កាត់ស្ទឹងមានជ័យ1 ចំណែកប្រពន្ធឈ្មោះ គង់ ផល្លា ភេទស្រី អាយុ 50 ឆ្នាំ មុខរបរលក់មាស ស្នាក់នៅជាមួយគ្នា យោងតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថាប្ដីរបស់គាត់បានស្ពាយកាបូបនិងមានមាសទឹក10 ចំនួន 12 តម្លឹង ផ្លាកទីនទឹក7 និងទឹក 3 ចំនួន 200តម្លឹង និងលុយខ្មែរចំនួន 150 លានរៀលចេញពីផ្ទះរបស់គាត់ រួចដើរទៅតូបលក់មាសរបស់ប្រពន្ធគាត់នៅក្នុងផ្សារស្ទឹងមានជ័យ […]