ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី 21 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមពិធីបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល

នាព្រឹកថ្ងៃទី 21 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមពិធីបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល

មានអតីតយុទ្ធជនក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក

រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA។

ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជននាឱកាសនេះ បានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ គណៈអធិបតី លោក លោកស្រី សមាជិក សមាជិកា អង្គពិធី សរុប

ចំនួន 1,935 នាក់ ក្នុងនោះលោក លោកស្រី ជាអតីតយុទ្ធជនមកពីក្រុង ស្រុក ចំនួន4 រួមមាន ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ចំនួន 1,531នាក់ និងអ្នកត្រូវបំពាក់មេដាយចំនួន 1,303 នាក់។

ប្រជាពលរដ្ឋទាំអស់គ្នាសូមធ្វើការប្តេជ្ញាទៅបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី7 និង

អាណត្តិក្រោយៗទៀត និងបន្តគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *