គិតមកទល់នឹងពេលនេះ មានតម្រុយខ្លះៗហើយ ដោយសារក្រុមចោទប្លន់មាសចំនួនជិត 20 ម៉ឺនដុល្លារ។
ជនរងគ្រោះគឺជាប៉ូលីសព្រំដែនមួយរូបត្រូវបានក្រុមចោរ.វា.យ.មួយស្នាប់កាំ.ភ្លើ.ង.រ.បួ.សបែ.កក្បា.ល.ខណៈកំពុងយកមាស ផ្លាកទីន និងលុយយកទៅឲ្យប្រពន្ធដាក់លក់នៅក្នុងផ្សារស្ទឹងមានជ័យចាស់ ត្រូវបានចោ.រ.មួយក្រុមស្ទាក់ប្លន់យកទាំងអស់រលីង កាលពីវេលាម៉ោងជាង 8 ព្រឹក ហើយហេតុការណ៍បាញ់វាយប្លន់ខាងលើនេះដែរ ស្ថិតនៅចំណុចក្នុងផ្សារស្ទឹងមានជ័យចាស់ ក្រុម1 ភូមិមានជ័យ 2 សង្កាត់ស្ទឹងមានជ័យ1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យ៉ាងណាមិញជនរងគ្រោះខាងលើមានឈ្មោះ អូន ហៀកភេទប្រុស អាយុ 55 ឆ្នាំ មុខរបរមន្ត្រីប៉ូលីសព្រំដែន ស្នាក់នៅផ្ទះលេខ 78 ក្រុម2 ភូមិមានជ័យ2 សង្កាត់ស្ទឹងមានជ័យ1 ចំណែកប្រពន្ធឈ្មោះ គង់ ផល្លា ភេទស្រី អាយុ 50 ឆ្នាំ មុខរបរលក់មាស ស្នាក់នៅជាមួយគ្នា យោងតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថាប្ដីរបស់គាត់បានស្ពាយកាបូបនិងមានមាសទឹក10 ចំនួន 12 តម្លឹង ផ្លាកទីនទឹក7 និងទឹក 3 ចំនួន 200តម្លឹង និងលុយខ្មែរចំនួន 150 លានរៀលចេញពីផ្ទះរបស់គាត់ រួចដើរទៅតូបលក់មាសរបស់ប្រពន្ធគាត់នៅក្នុងផ្សារស្ទឹងមានជ័យ ស្របពេលនោះក៏មានជនសង្ស័យចំនួន 4 នាក់ ជិះម៉ូតូ2រឿង ប្រដាប់ដោយអាវុធខ្លីមួយដើមជិះតាមគាត់ពីក្រោយហើយដកភ្លើងវាយ.ក្បា.ល.របស់គាត់ រួចប្រតាយប្រតប់គ្នាដណ្ដើមយកលុយនិងគ្រឿងអលង្ការរបស់គាត់ និងបា.ញ់.គំ.រាមក្រុមអាជីវករចំនួន 3 គ្រា.ប់ ហើយពួកវានាំគ្នាជិះម៉ូតូរត់រត់គេចខ្លួនបាត់ស្រមោលតែម្ដងទៅ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុសស្ទឹងមានជ័យ1 និងកម្លាំងជំនាញនគរបាលខណ្ឌ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់និងស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថាក្រុង កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានចុះទៅទីតាំងកើតហេតុដើម្បីកំណត់មុខសញ្ញាក្រុមជនសង្ស័យខាងលើនិងស្វែងរកចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ។
#dolynews