ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ៖ ការអញ្ជើញទៅបោះឆ្នោតរបស់ពលរដ្ឋ គឺជាការអនុវត្តកាតព្វកិច្ចចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍ

ឯកឧត្តម ស សុខា ៖ ការអញ្ជើញទៅបោះឆ្នោតរបស់ពលរដ្ឋ គឺជាការអនុវត្តកាតព្វកិច្ចចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍ ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកឡើងថា “ការអញ្ជើញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាការអនុវត្តកាតព្វកិច្ចចូលរួមថែរក្សាសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ”។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា នៅក្នុងឱកាសដែលឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៣ ៤១៣នាក់ ក្នុងស្រុកមេសាង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ។ ថ្លែងក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ស សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យ […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 29 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្តម គង់សោភ័ណ្ឌ ចែកវិញ្ញាបនបត្រជូនប្រជាពលរដ្ឋចំនួន 2 ភូមិស្មើនឹងចំនួន 2,241 ប័ណ្ណ។

នៅព្រឹកថ្ងៃទី 29 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្តម គង់សោភ័ណ្ឌ ចែកវិញ្ញាបនបត្រជូនប្រជាពលរដ្ឋចំនួន 2 ភូមិស្មើនឹងចំនួន 2,241 ប័ណ្ណ។ ស្រុកល្វាឯម ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន 2ភូមិ គឺភូមិថ្មគរ ចំនួន 1,022ប័ណ្ណ និងភូមិផ្លូវត្រី ចំនួន1,219 ប័ណ្ណ សរុបចំនួន 2,241 ប័ណ្ណ ស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្ដកណ្ដាល។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ ជូន បងប្អូន ប្រជាពលរដ្ឋ ជ្រាបថា ការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋគឺដើម្បីឲ្យប្រជាពលរដ្ឋយកទៅ បង្កបង្កើនផល សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ហើយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន […]

ព័ត៌មានជាតិ

នេះបើយោងតាមការរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅព្រឹកថ្ងៃទី29 ខែឧសភា ឆ្នាំ2023នេះ នៅ គ.ជ.ប គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី18 សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី7 ។

នេះបើយោងតាមការរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅព្រឹកថ្ងៃទី29 ខែឧសភា ឆ្នាំ2023នេះ នៅ គ.ជ.ប គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី18 សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី7 ។

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ៖ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នេះ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង

ឯកឧត្តម ស សុខា ៖ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នេះ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកឡើងថា “ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង”។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៣ ០៩៧នាក់ ក្នុងស្រុកស្វាយអន្ទរ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 28 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្តម គង់សោភ័ណ្ឌ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលយល់ព្រមទទួលប្រាក់តាមនយោបាយរបស់រដ្ឋាភិបាល។

នៅព្រឹកថ្ងៃទី 28 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្តម គង់សោភ័ណ្ឌ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលយល់ព្រមទទួលប្រាក់តាមនយោបាយរបស់រដ្ឋាភិបាល។ កណ្ដាលស្ទឹង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលយល់ព្រមទទួលយកប្រាក់តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងអាកាសយាន្តដ្ឋានតេជោក្រុងតាខ្មៅ ស្ថិតក្នុងវត្តបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាកត្តាសុខសន្តិភាព ជាកាលានុវត្តភាពប្រកបដោយភាពត្រឹមត្រូវដែលបានមិនអាចកាត់ផ្ដាច់ក្នុងការអភិវឌ្ឍវប្បធម៌ សេដ្ឋកិច្ច និងសង្គមជាតិ។ ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូ និងនៅកៀកកិតជាមួយ បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាល:ទេស: នៅគ្រប់និន្នាការនយោបាយទាំងអស់ ប្រកបដោយភាតរភាព ដើម្បីការអភិវឌ្ឍ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះដែរបងប្អូនប្រជាពលរដ្ឋ បានគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូពីសុខទុក្ខពលរដ្ឋ និងបានថ្លែង អំណរគុណ […]

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ស្នើដល់មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តខិតខំបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្ត

ឯកឧត្តម ស សុខា ស្នើដល់មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តខិតខំបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្ត ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង “បានស្នើដល់មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្ត ខិតខំបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្ត”។ ការលើកឡើងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ១ ៤១៧នាក់ ក្នុងស្រុកពោធិ៍រៀង នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នេះ។ ឯកឧត្តម ស សុខា ក្នុងនាមសម្តេចក្រឡាហោម ស ខេង បានស្នើដល់មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ […]

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ៖ រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស មានការអភិវឌ្ឍរីកចម្រើនរឹងមាំលើគ្រប់វិស័យ

ឯកឧត្តម ស សុខា ៖ រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស មានការអភិវឌ្ឍរីកចម្រើនរឹងមាំលើគ្រប់វិស័យ ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងថា ៖ “រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា បាននិង កំពុងដឹកនាំប្រទេសជាតិ បន្តអភិវឌ្ឍន៍រីកចម្រើនរឹងមាំលើគ្រប់វិស័យ”។ ឯកឧត្តម ស សុខា ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៣ ៥១៤នាក់ ក្នុងស្រុកកំពង់ត្របែក នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានារបស់រាជរដ្ឋាភិបាល ដូចជា ៖ ផ្លូវថ្នល់ […]

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ៖ យើងចងចាំជានិច្ចនូវគុណបំណាច់របស់អតីតយុទ្ធជន និវត្តជនក្នុងស្រុកព្រះស្តេច និងនៅទូទាំងប្រទេស

ឯកឧត្តម ស សុខា ៖ យើងចងចាំជានិច្ចនូវគុណបំណាច់របស់អតីតយុទ្ធជន និវត្តជនក្នុងស្រុកព្រះស្តេច និងនៅទូទាំងប្រទេស ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកឡើងថា ៖ យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយ បានកត់ត្រា និងចងចាំទុកជានិច្ចនូវគុណបំណាច់ និងស្នាដៃរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់ជំនាន់ក្នុងស្រុកព្រះស្តេច ក៏ដូចជានៅទូទាំងប្រទេស ជាពិសេសអ្នកដែលបានចូលរួមធ្វើពលិកម្ម និងលះបង់សាច់ស្រស់ឈាម រំដោះប្រទេសជាតិចេញពីរបបអាវខ្មៅប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ នាពេលបច្ចុប្បន្ននេះ។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសដែលឯកឧត្តម ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៣ ១៨០នាក់ ក្នុងស្រុកព្រះស្តេច នៅព្រឹកថ្ងៃទី២៧ ខែឧសភា […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 27 ខែឧសភា ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតមកពី81រោងចក្រ សហគ្រាស។

នៅព្រឹកថ្ងៃទី 27 ខែឧសភា ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតមកពី81រោងចក្រ សហគ្រាស។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មការិនី មកពីរោងចក្រចំនួន81 ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សរុបចំនួន 19,000នាក់ ក្នុងនោះរោងចក្រ វិស័យកាត់ដេរចំនួន13 និងក្រៅពីកាត់ដេរចំនួន68 ដែលមកពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញទាំងអស់។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយកូន ក្មួយ កម្មករ កម្មការនី នាព្រឹកនេះ។ សម្តេចតេជោបានមានប្រសាសន៍ណែនាំឱ្យក្រសួងការងារ និងថៅកែរោងចក្រ ខិតខំប្រឹងប្រែងអនុវត្តន៍ឱ្យបាននូវគោលការណ៍ទាំងឡាយ ដែលសម្តេចបានដាក់ចេញនាពេលកន្លងមក ដែលជាប្រយោជន៍សម្រាប់កម្មករ និយោជិតជាបន្តបន្ទាប់ទៀត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការធ្វើកសិកម្មតែមួយមុខមិនអាចឱ្យប្រទេសក្លាយជាអ្នកមានបាននោះឡើយ។ដោយសារតែមើលឃើញបែបនេះហើយ ទើបសម្តេចប្រឹងប្រែងទាក់ទាញការវិនិយោគពីខាងក្រៅប្រទេស ជំរុញវិស័យឧស្សាហកម្មនេះ។ ជាថ្មីម្ដងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរំលឹកកម្មករ […]

ព័ត៌មានជាតិ

ទាល់តែអញ្ចឹងទើបដឹងថាក្រោយពេលភ្លៀងមេឃស្រឡះបើកឡាន Mazda ព្រហើនពេញផ្លូ វពេលនេះចូលសារភាពនិងវាស់កម្ពស់ហើយ។

ទាល់តែអញ្ចឹងទើបដឹងថាក្រោយពេលភ្លៀងមេឃស្រឡះបើកឡាន Mazda ព្រហើនពេញផ្លូ វពេលនេះចូលសារភាពនិងវាស់កម្ពស់ហើយ។ តាមប្រភពរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺថាទាក់ទងទៅនឹងបុរសម្នាក់ឈ្មោះ ទួន បញ្ញាឧត្តម ដែលបានបេីកបររថយន្តបង្កបាតុភាពតាមដងផ្លូវសាធារណ: មាន 2កន្លែងផ្សេងគ្នា កាលពីវេលាម៉ោង 14:10នាទីរសៀល និងម៉ោង 21:00នាទីយប់ កាលពីថ្ងៃទី24ខែឧសភា ឆ្នាំ2023 កន្លងមកនេះ ។ បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមទាក់ទងទៅនឹងករណីរថយន្តម៉ាក MAZDA ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2BG-0265 បើកបរបង្កបាតុភាពតាមដងផ្លូវសាធារណៈភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី26 ខែឧសភា ឆ្នាំ2023 សមត្ថកិច្ចបានធ្វើការកោះហៅអ្នកបើកបរល្មើស ឈ្មោះ ទួន បញ្ញាឧត្តម ភេទប្រុស អាយុ19ឆ្នាំ មុខរបរលក់រថយន្ត ឲ្យចូលខ្លួនមកបកស្រាយបំភ្លឺករណីខាងលើ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ យោងទៅតាម Facebook Nuon Duong Lakhena បានសរសេរផុសលើបណ្ដាញសង្គមហ្វេសប៊ុកថា “ល្ងាចមិញ វេលាម៉ោង6:15នាទីល្ងាច ថ្ងៃទី24 ខែឧសភា ឆ្នាំ2023 ខ្ញុំបានចេញពីកន្លែងធ្វើការ បើកបររថយន្តលើដងផ្លូវ 271 ពីត្បូង ទៅជើង […]