ព័ត៌មានជាតិ

ទាល់តែអញ្ចឹងទើបដឹងថាក្រោយពេលភ្លៀងមេឃស្រឡះបើកឡាន Mazda ព្រហើនពេញផ្លូ វពេលនេះចូលសារភាពនិងវាស់កម្ពស់ហើយ។

ទាល់តែអញ្ចឹងទើបដឹងថាក្រោយពេលភ្លៀងមេឃស្រឡះបើកឡាន Mazda ព្រហើនពេញផ្លូ វពេលនេះចូលសារភាពនិងវាស់កម្ពស់ហើយ។

តាមប្រភពរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺថាទាក់ទងទៅនឹងបុរសម្នាក់ឈ្មោះ ទួន បញ្ញាឧត្តម ដែលបានបេីកបររថយន្តបង្កបាតុភាពតាមដងផ្លូវសាធារណ: មាន 2កន្លែងផ្សេងគ្នា កាលពីវេលាម៉ោង 14:10នាទីរសៀល និងម៉ោង 21:00នាទីយប់ កាលពីថ្ងៃទី24ខែឧសភា ឆ្នាំ2023 កន្លងមកនេះ ។

បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមទាក់ទងទៅនឹងករណីរថយន្តម៉ាក MAZDA ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2BG-0265 បើកបរបង្កបាតុភាពតាមដងផ្លូវសាធារណៈភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី26 ខែឧសភា ឆ្នាំ2023 សមត្ថកិច្ចបានធ្វើការកោះហៅអ្នកបើកបរល្មើស ឈ្មោះ ទួន បញ្ញាឧត្តម ភេទប្រុស អាយុ19ឆ្នាំ មុខរបរលក់រថយន្ត ឲ្យចូលខ្លួនមកបកស្រាយបំភ្លឺករណីខាងលើ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

យោងទៅតាម Facebook Nuon Duong Lakhena បានសរសេរផុសលើបណ្ដាញសង្គមហ្វេសប៊ុកថា “ល្ងាចមិញ វេលាម៉ោង6:15នាទីល្ងាច ថ្ងៃទី24 ខែឧសភា ឆ្នាំ2023 ខ្ញុំបានចេញពីកន្លែងធ្វើការ បើកបររថយន្តលើដងផ្លូវ 271 ពីត្បូង ទៅជើង មកដល់ស្តុបផ្លូវបំបែក ចុះទៅផ្លូវទេពផន និងពេទ្យលោកសង្ឃ មានឧបទ្ទវហេតុដូចវីឌីអូនេះកើតឡើង ដូច្នេះក៏សូមសំណូមពរដល់សមត្ថកិច្ចចរាចរណ៍ មេត្តាហៅគាត់មកអប់រំផង ព្រោះជាផ្លូវសាធារណ។ ផ្លាកលេខរថយន្តៈ 2BG-0265”

 

ក្រោយពីធ្វេីការសាកសួររួច អ្នកបើកបរល្មើសខាងលើបានសារភាពទទួលកំហុស ថាដោយសារខ្លួនខឹងទើបបេីកបរដូច្នេះ យ៉ាងណាមិញការសារភាពកំហុស និងធានាពីឳពុក សមត្ថកិច្ចបានធ្វេីការណែនាំអប់រំ ធ្វើកិច្ចសន្យាដោយឈប់ប្រព្រឹត្តអំពើខុសឆ្គងបែបនេះទៀត ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃដែលធ្វេីដំណេីរតាមដងផ្លូវ ។

 

សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ ដែលធ្វេីឲ្យរងរបួស ពិការ បាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិផងដែរ ៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *