នៅព្រឹកថ្ងៃទី 29 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្តម គង់សោភ័ណ្ឌ ចែកវិញ្ញាបនបត្រជូនប្រជាពលរដ្ឋចំនួន 2 ភូមិស្មើនឹងចំនួន 2,241 ប័ណ្ណ។
ស្រុកល្វាឯម ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន 2ភូមិ គឺភូមិថ្មគរ ចំនួន 1,022ប័ណ្ណ និងភូមិផ្លូវត្រី ចំនួន1,219 ប័ណ្ណ សរុបចំនួន 2,241 ប័ណ្ណ ស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្ដកណ្ដាល។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ ជូន បងប្អូន ប្រជាពលរដ្ឋ ជ្រាបថា ការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋគឺដើម្បីឲ្យប្រជាពលរដ្ឋយកទៅ បង្កបង្កើនផល សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន
ហើយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដីធ្លីទាំងអស់របស់ប្រជាកសិករដែលប្រើប្រាស់ជាលក្ខណៈគ្រួសារនឹងមិនត្រូវបានយកពន្ធនោះទេ៕
#dolynews