ព័ត៌មានជាតិ

នៅថ្ងៃទី3 ខែឧសភា ឆ្នាំ 2023 នេះ វេលាម៉ោង 7:00 ព្រឹក ក្បួនដង្ហែព្រះអគ្គិជ័យកីឡា បានដង្ហែចេញពីវត្តគិរីជុំចំការខ្នុរ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្តដំណើរទៅកាន់ខេត្តសៀមរាប។

នៅថ្ងៃទី3 ខែឧសភា ឆ្នាំ 2023 នេះ វេលាម៉ោង 7:00 ព្រឹក ក្បួនដង្ហែព្រះអគ្គិជ័យកីឡា បានដង្ហែចេញពីវត្តគិរីជុំចំការខ្នុរ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្តដំណើរទៅកាន់ខេត្តសៀមរាប។ ក្បួនដង្ហែនេះ ដឹកនាំគណប្រតិភូកីឡា ដោយឯកឧត្តមនី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងCAMSOC និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ ដោយមានអ្នកស្វាគមន៍នៅតាមដងផ្លូវយ៉ាងច្រើនកុះករ។ទិដ្ឋភាពប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះ យ៉ាងច្រើនកុះករ ចេញមកស្វាគមនាគមន៍ និងផ្តល់ភេសជ្ជៈដល់ប្រតិភូ និងក្រុមការងារក្បួនដង្ហែព្រះអគ្គិជ័យកីឡា។ លោកតា គង់ ធានវត្ថា បច្ចុប្បន្នមានអាយុ 74 ឆ្នាំរស់នៅស្រុកមង្គលបុរី និងជាអតីតកីឡាកររត់ភ្លើងគប់កាលពីឆ្នាំ1966 នៅប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍Games of the New Emerging Forces (GANEFO) មានឱកាសបានរត់ភ្លើងគប់ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី32 និងអាស៊ានប៉ារ៉ាហ្គេម លើកទី12 ឆ្នាំ2023នរះ ដែលបានដង្ហែចេញពីវត្តគិរីជុំចំការខ្នុរ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្តដំណើរទៅកាន់ខេត្តសៀមរាប។ ឥឡូវនេះក្បួនដង្ហែព្រះអគ្គិជ័យកីឡា បានដង្ហែទៅដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ […]

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី 21 គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានក្រោមជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី 21 គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានក្រោមជាតិ នាព្រឹកថ្ងៃទី 2 ខែឧសភា ឆ្នាំ 2023 នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី21 គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការជាថ្នាក់ដឹកនាំ និងសមាជិក គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ថ្នាក់ដឹកនាំ និងសមាជិកលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងមន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាផ្អែកលើការសម្រេច និងឯកភាពគ្នាក្នុងកិច្ចប្រជុំលើកទី20 របស់ គ.ជ.អ.ប. កាលពីខែធ្នូ ឆ្នាំ2022មក គ.ជ.អ.ប. បានបំពេញភារកិច្ចទទួលបានលទ្ធផលយ៉ាងច្រើន ក្នុងនោះរួមមានការអនុម័តឯកសារផែនការអនុវត្តរយៈពេល5ឆ្នាំ ដំណាក់កាលទី1 2021-2025 នៃកម្មវិធីជាតិដំណាក់កាលទី2 ព្រមទាំងបានសម្រេច និងដាក់ឱ្យអនុវត្តផ្លូវការ នូវផែនការសកម្មភាព […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី 2 ខែឧសភា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»

នាព្រឹកថ្ងៃទី 2 ខែឧសភា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព» សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» ដែលពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្ដេចតេជោ និងជាប្រធានកាកបាទក្រហមកម្ពុជា រួមទាំងកូនៗរបស់សម្ដេចទាំងទ្វេរផងដែរ។ ពិធីនេះបានរៀបចំធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សូមថ្លែងអំណរគុណដល់គណៈកម្មាធិការ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានរៀបចំពិធីដ៏មហោឡារិក និងសូមសម្តែងនូវ អំណរគុណជូនចំពោះ អង្គការពុទ្ធសាសនិកពិភពលោក និង សកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានជ្រើសរើសថ្ងៃដ៏ពិសិដ្ឋនេះដើម្បីផ្តល់គោរមងារជា «ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» និងផ្ដល់សញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ជូនដល់សម្តេចនាពេលនេះ។ […]

ព័ត៌មានជាតិ

រាជធានីភ្នំពេញ: នៅថ្ងៃអង្គារទី 2 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមអរគុណចំពោះការផ្តល់នូវមហាកិត្តិយស🙏🙏 

រាជធានីភ្នំពេញ: នៅថ្ងៃអង្គារទី 2 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមអរគុណចំពោះការផ្តល់នូវមហាកិត្តិយស🙏🙏 ពិធីប្រគល់គោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” នៃអង្គការពុទ្ធសាសនិកពិភពលោក “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ” នៃសាកលវិទ្យាល័យជាតិ ណេហ្គារី ប៉ាដាង និងគោរមងារកិត្តិយស “ទីប្រឹក្សាជាន់ខ្ពស់” របស់អង្គការពុទ្ធសាសនិកពិភពលោក។ #dolynews

ព័ត៌មានជាតិ

ថ្ងៃនេះក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម22ឆ្នាំ ទល់នឹងក្រុមជម្រើសជាតិហ្វីលីពីន ( ទាំងអស់គ្នា ដើម្បីកម្ពុជា )ហ្វីលីពីន 🇵🇭 v 🇰🇭 កម្ពុជា SEA Games 2023 02/05/2023 | 7:00យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ថ្ងៃនេះក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម22ឆ្នាំ ទល់នឹងក្រុមជម្រើសជាតិហ្វីលីពីន ( ទាំងអស់គ្នា ដើម្បីកម្ពុជា )ហ្វីលីពីន 🇵🇭 v 🇰🇭 កម្ពុជា SEA Games 2023 02/05/2023 | 7:00យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ #dolynews

ព័ត៌មានជាតិ

ថ្ងៃទី 2 ខែឧសភា ឆ្នាំ2023 នេះ គឺនៅសល់តែ3ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។

ថ្ងៃទី 2 ខែឧសភា ឆ្នាំ2023 នេះ គឺនៅសល់តែ3ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។ #dolynews

ព័ត៌មានជាតិ

សូមទស្សនិកជនកុំភ្លេចរង់ចាំតាមដានទស្សនាកីឡាហុកគីក្នុងសាលនៅថ្ងៃទី 1 ខែឧសភា ឆ្នាំ 2023 ម៉ោង 4:00 កម្ពុជាជួបឥណ្ឌូនេស៊ី (គូនារី) ម៉ោង 6:00 កម្ពុជាជួបនិងម៉ាឡេស៊ី(គូបុរស) កីឡាហុកគីក្នុងសាលបានដំណើរការប្រកួតហើយនាទីលានសួនដាយណូស័រ ខណ្ឌជ្រោយចង្វារ ខណៈចាប់ផ្ដើមដំបូង ក្រុមនារីថៃ ប្រកួតយកឈ្នះ ក្រុមនារីហ្វីលីពីន ដោយលទ្ធផល 8ទល់0 ។

សូមទស្សនិកជនកុំភ្លេចរង់ចាំតាមដានទស្សនាកីឡាហុកគីក្នុងសាលនៅថ្ងៃទី 1 ខែឧសភា ឆ្នាំ 2023 ម៉ោង 4:00 កម្ពុជាជួបឥណ្ឌូនេស៊ី (គូនារី) ម៉ោង 6:00 កម្ពុជាជួបនិងម៉ាឡេស៊ី(គូបុរស) កីឡាហុកគីក្នុងសាលបានដំណើរការប្រកួតហើយនាទីលានសួនដាយណូស័រ ខណ្ឌជ្រោយចង្វារ ខណៈចាប់ផ្ដើមដំបូង ក្រុមនារីថៃ ប្រកួតយកឈ្នះ ក្រុមនារីហ្វីលីពីន ដោយលទ្ធផល 8ទល់0 ។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី 46។

ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី 46។ កំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ទី1 ខែឧសភា ឆ្នាំ2023នេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោមអធិបតីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី46 ដោយមានការចូលរួមពី លោក ឧត្តមសេនីយ៍ មកពីក្រសួងការពារជាតិ អគ្គមេបញ្ជាការដ្ឋាន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងនាយ នាយរងអាវុធហត្ថ និងសិក្ខាកាមជាច្រើនរូបផងដែរ។ #dolynews

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី 1 រហូតដល់ថ្ងៃទី 10 ខែឧសភា ឆ្នាំ 2023 នេះ តម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ 4,200រៀល/លីត្រ (ចុះ 200រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ 3,950រៀល/លីត្រ (ចុះ 100រៀល)។

សេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី 1 រហូតដល់ថ្ងៃទី 10 ខែឧសភា ឆ្នាំ 2023 នេះ តម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ 4,200រៀល/លីត្រ (ចុះ 200រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ 3,950រៀល/លីត្រ (ចុះ 100រៀល)។ #dolynews

ព័ត៌មានជាតិ

ខ្ញុំបាទ ចាងហ្វាងសារព័ត៌មានដូលីញូវស៍ និងក្រុមគ្រួសារ ព្រមទាំងសហការី សូម​ចូលរួម​អបអរសាទរ​ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្នុងឱកាស​ដែលសម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន​ សែន​ ផ្តល់​ជូន​គ្រឿង​ឥស្សរិយយស​ “មុនីសារភ័ណ​ ថ្នាក់​ ធិបឌិន្ទ​”​ សូម​ជូនពរឯកឧត្តមប្រធានមាន​សុខភាព​ល្អ​ កម្លាំងពលំមាំមួន និងជាពិសេសជោគជ័យគ្រប់ភារកិច្ច🙏🙏🙏

ខ្ញុំបាទ ចាងហ្វាងសារព័ត៌មានដូលីញូវស៍ និងក្រុមគ្រួសារ ព្រមទាំងសហការី សូម​ចូលរួម​អបអរសាទរ​ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្នុងឱកាស​ដែលសម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន​ សែន​ ផ្តល់​ជូន​គ្រឿង​ឥស្សរិយយស​ “មុនីសារភ័ណ​ ថ្នាក់​ ធិបឌិន្ទ​”​ សូម​ជូនពរឯកឧត្តមប្រធានមាន​សុខភាព​ល្អ​ កម្លាំងពលំមាំមួន និងជាពិសេសជោគជ័យគ្រប់ភារកិច្ច🙏🙏🙏 #dolynewsព័ត៌មាន