ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី 46។
កំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ទី1 ខែឧសភា ឆ្នាំ2023នេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោមអធិបតីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ
និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី46 ដោយមានការចូលរួមពី
លោក ឧត្តមសេនីយ៍ មកពីក្រសួងការពារជាតិ អគ្គមេបញ្ជាការដ្ឋាន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងនាយ នាយរងអាវុធហត្ថ និងសិក្ខាកាមជាច្រើនរូបផងដែរ។
#dolynews