ព័ត៌មានជាតិ

នៅថ្ងៃទី3 ខែឧសភា ឆ្នាំ 2023 នេះ វេលាម៉ោង 7:00 ព្រឹក ក្បួនដង្ហែព្រះអគ្គិជ័យកីឡា បានដង្ហែចេញពីវត្តគិរីជុំចំការខ្នុរ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្តដំណើរទៅកាន់ខេត្តសៀមរាប។

នៅថ្ងៃទី3 ខែឧសភា ឆ្នាំ 2023 នេះ វេលាម៉ោង 7:00 ព្រឹក ក្បួនដង្ហែព្រះអគ្គិជ័យកីឡា បានដង្ហែចេញពីវត្តគិរីជុំចំការខ្នុរ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្តដំណើរទៅកាន់ខេត្តសៀមរាប។

ក្បួនដង្ហែនេះ ដឹកនាំគណប្រតិភូកីឡា ដោយឯកឧត្តមនី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងCAMSOC និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ

មានជ័យ ដោយមានអ្នកស្វាគមន៍នៅតាមដងផ្លូវយ៉ាងច្រើនកុះករ។ទិដ្ឋភាពប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះ យ៉ាងច្រើនកុះករ ចេញមកស្វាគមនាគមន៍ និងផ្តល់ភេសជ្ជៈដល់ប្រតិភូ និងក្រុមការងារក្បួនដង្ហែព្រះអគ្គិជ័យកីឡា។

លោកតា គង់ ធានវត្ថា បច្ចុប្បន្នមានអាយុ 74 ឆ្នាំរស់នៅស្រុកមង្គលបុរី និងជាអតីតកីឡាកររត់ភ្លើងគប់កាលពីឆ្នាំ1966 នៅប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍Games of the

New Emerging Forces (GANEFO) មានឱកាសបានរត់ភ្លើងគប់ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី32 និងអាស៊ានប៉ារ៉ាហ្គេម

លើកទី12 ឆ្នាំ2023នរះ ដែលបានដង្ហែចេញពីវត្តគិរីជុំចំការខ្នុរ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្តដំណើរទៅកាន់ខេត្តសៀមរាប។

ឥឡូវនេះក្បួនដង្ហែព្រះអគ្គិជ័យកីឡា បានដង្ហែទៅដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាបហើយ ដោយមានប្រជាពលរដ្ឋស្វាគមន៍នៅតាមដងផ្លូវយ៉ាងច្រើនកុះករ។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *