ថ្ងៃទី27 ខែមិនា ឆ្នាំ2023 នេះ គឺនៅសល់តែ39ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2023នេះ។ #dolynews
Month: March 2023
នៅព្រឹកថ្ងៃទី 26 ខែមីនា ឆ្នាំ 2023 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះរូបថតនិងសំណេរយ៉ាងដូច្នេះថា ទើបនឹងឃើញរូបថតមួយសន្លឹកទៀតដែលមិនដឹងថាថតនៅឯណានិងឆ្នាំណា? បើពិនិត្យលើវ៉ែនតានិងការធ្វើដំណើរជាមួយឯកឧត្តម ចម ប្រសិទ្ធ រូបថតនេះអាចថតក្នុងចន្លោះឆ្នាំ1982ដល់ឆ្នាំ1984។ សូមអំពាវនាវបងប្អូនដែលបានថតឬបានដឹងពីរូបថតនេះមេត្តាជួយប្រាប់ផង៕
នៅព្រឹកថ្ងៃទី 26 ខែមីនា ឆ្នាំ 2023 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះរូបថតនិងសំណេរយ៉ាងដូច្នេះថា ទើបនឹងឃើញរូបថតមួយសន្លឹកទៀតដែលមិនដឹងថាថតនៅឯណានិងឆ្នាំណា?បើពិនិត្យលើវ៉ែនតានិងការធ្វើដំណើរជាមួយឯកឧត្តម ចម ប្រសិទ្ធ រូបថតនេះអាចថតក្នុងចន្លោះឆ្នាំ1982ដល់ឆ្នាំ1984។ សូមអំពាវនាវបងប្អូនដែលបានថតឬបានដឹងពីរូបថតនេះមេត្តាជួយប្រាប់ផង៕
ឯកឧត្តម អ៊ូ វណ្ណា និងឯកឧត្តម ទូច វណ្ណៈ អញ្ជើញដឹកនាំដំណើរការអង្គសន្និបាតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ
ឯកឧត្តម អ៊ូ វណ្ណា និងឯកឧត្តម ទូច វណ្ណៈ អញ្ជើញដឹកនាំដំណើរការអង្គសន្និបាតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ភ្នំពេញ ៖ ឯកឧត្តម អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំដំណើរការអង្គសន្និបាត ទាំងមូល ដើម្បីពិនិត្យ និងអនុម័តលើការងារសំខាន់ៗមួយចំនួនដូចជា ៖ ទី១. ពិនិត្យនិងអនុម័តលើរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២២ ដែលអានដោយលោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទី២. ពិនិត្យនិងអនុម័ត លើការកែសម្រួលបទបញ្ជាផ្ទៃក្នុង ដែលអានដោយលោក ប៉ែត ចាន់រដ្ឋា អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទី៣. ពិនិត្យនិងអនុម័តលើការធ្វើវិសោធនកម្មលក្ខន្តិកៈ ដែលអានដោយលោកបណ្ឌិត ព្រាប នូរ៉ា អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងទី៤. ពិនិត្យនិងអនុម័តលើ ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២៣-២០២៨) ដែលអានដោយលោក ហ៊ាង សុភក្តិ ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស។ ជាលទ្ធផលអង្គសន្និបាត […]
ឯកឧត្តម ខៀវ កញ្ញារិទ្ធ បានមានប្រសាសន៍ថា អ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនិងព័ត៌មានក្លែងក្លាយ
ឯកឧត្តម ខៀវ កញ្ញារិទ្ធ បានមានប្រសាសន៍ថា អ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនិងព័ត៌មានក្លែងក្លាយ ភ្នំពេញ នៅល្ងាចថ្ងៃទី 24 ខែមីនា ឆ្នាំ 2023 នេះ ឯកឧត្តម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នៅកម្ពុជា មានសមាគមសារព័ត៌មានចំនួនជាង50ដែលនៅប្រទេសគេមានសមាគមសារព័ត៌មាន 1ឬ2ប៉ុណ្ណោះ ហើយឯកឧត្តមបានបញ្ជាក់ទៀតថា អ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈត្រឹមត្រូវ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនិងព័ត៌មានក្លែងក្លាយ នេះជាប្រសាសន៍របស់ឯកឧត្តម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ 2022 និងលើកទិសដៅការងារឆ្នាំ2023 របស់ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ កាលពីល្ងាចថ្ងៃទី24 ខែមីនា ឆ្នាំ2023 នៅសណ្ឋាគារសុខាភ្នំពេញ។ យ៉ាងណាមិញអាចឧត្តមរដ្ឋមន្ត្រី ខៀវ កញ្ញារិទ្ធ មានប្រសាសន៍ថាមានតែប្រទេសកម្ពុជាតែមួយគត់ ដែលនាយករដ្ឋមន្ត្រីហូបបាយជាមួយអ្នកកាសែត នៅពេលផ្ទុះជំងឺកូវីដ 19ហើយ រាជរដ្ឋាភិបាលបានផ្តល់អាទិភាព ដល់អ្នកសារព័ត៌មានទទួលបានការចាក់វ៉ាក់សាំងមុនគេដូចក្រុមគ្រូពេទ្យ និងទាហាននៅជួរមុខដែរ។ អ្នកកាសែតត្រូវបានអនុញ្ញាតឲ្យចេញចូលតំបន់ក្រហមដែលត្រូវបិទខ្ទប់ផងដែរ។ បើអ្នកកាសែតមានការយល់ដឹងច្រើន ប្រជាជនក៏មានការយល់ដឹងច្រើនដែរ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវត្រៀមទប់ស្កាត់ព័ត៌មានមិនពិត នៅក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិ […]
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ 2022 ទិសដៅ 2023។
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ 2022 ទិសដៅ 2023។ ភ្នំពេញ: នាព្រឹកថ្ងៃទី 23 ខែមីនា ឆ្នាំ 2023 នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ2022 និងទិសដៅការងារឆ្នាំ2023 របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ. បានធ្វើរបាយការណ៍អំពីការលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងឆ្នាំ2022 ក្នុងនោះសមត្ថកិច្ចបង្ក្រាបបាន166ករណី ធៀបនឹងឆ្នាំ2021 មាន359ករណី ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន202នាក់ ក្នុងនោះជនសង្ស័យជាជនបរទេសចំនួន33នាក់។ លោកជំទាវ បន្តថាសមត្ថកិច្ចបានសង្គ្រោះជនរងគ្រោះ358នាក់ ក្នុងនោះស្រីចំនួន265នាក់ ដោយប្រគល់ជូនមន្ទីរសង្គមកិច្ច និងក្រុមគ្រួសារ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍អបអរសាទរ និងកោតសរសើរចំពោះលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងឆ្នាំ2022កន្លងទៅ។ សម្ដេច បានឯកភាពចំពោះទិសដៅការងាររបស់ គ.ជ.ប.ជ […]
នាព្រឹកថ្ងៃទី 23 ខែមីនា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ 2022- 2023។
នាព្រឹកថ្ងៃទី 23 ខែមីនា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ 2022- 2023។ រាជធានីភ្នំពេញ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយ ការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ2022 និងលើកទិសដៅការងារឆ្នាំ2023 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅវិទ្យាស្ថានជាតិអប់រំ។ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមសហការជាមួយដៃគូពាក់ព័ន្ធ ជាតិនិងអន្តរជាតិ បានជំរុញអនុវត្តយុទ្ធសាស្រ្តទាំង4 ដែលបានគ្រោងទុកក្នុងផែនការ រួមមាន៖ – ការបង្ការទប់ស្កាត់ កិច្ចការពារជនរងគ្រោះ – ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ – កិច្ចសហប្រតិបត្តិការ ទាំងផ្នែកច្បាប់ និងគោលនយោបាយប្រឆាំងការជួញដូរមនុស្ស។ #dolynews
ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំសន្និបាតរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ
ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំសន្និបាតរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ភ្នំពេញ ៖ ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានជំរុញឲ្យសមាគម បន្តយកចិត្តទុកដាក់ពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មានដល់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលជាសមាជិករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ។ ជាងនេះទៅទៀត ឯកឧត្តមប្រធានកិត្តិយស ក៏បានជំរុញឲ្យសមាគម ខិតខំប្រឹងប្រែងបង្កើតយន្តការចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយនៅកម្ពុជា ព្រោះវាបាននិងកំពុងបំពុលដល់សង្គមជាតិទាំងមូល។ បើតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានឲ្យបញ្ជាក់ថា ការរៀបចំសន្និបាតនេះឡើងគឺដើម្បីតាមដាន និងវាយតម្លៃលទ្ធផលការអនុវត្តការងាររយៈពេល ១ឆ្នាំ ពិនិត្យនិងអនុម័តលើរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២២ ពិនិត្យនិងអនុម័តលើការកែសម្រួលបទបញ្ជាផ្ទៃក្នុង ពិនិត្យនិងអនុម័តលើការធ្វើវិសោធនកម្មលក្ខន្តិកៈ ពិនិត្យនិងអនុម័តលើផែនការសកម្មភាពការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ។ បើតាមឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដដែល សន្និបាតក៏បានដាក់ចេញនូវប្រធានបទរួមថា “រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គមនិងមនុស្សជាតិទាំងមូល” និងបានដាក់ចេញនូវប្រធានបទ ចំនួន […]