ឯកឧត្តម ខៀវ កញ្ញារិទ្ធ បានមានប្រសាសន៍ថា អ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនិងព័ត៌មានក្លែងក្លាយ
ភ្នំពេញ នៅល្ងាចថ្ងៃទី 24 ខែមីនា ឆ្នាំ 2023 នេះ ឯកឧត្តម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នៅកម្ពុជា មានសមាគមសារព័ត៌មានចំនួនជាង50ដែលនៅប្រទេសគេមានសមាគមសារព័ត៌មាន 1ឬ2ប៉ុណ្ណោះ ហើយឯកឧត្តមបានបញ្ជាក់ទៀតថា អ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈត្រឹមត្រូវ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនិងព័ត៌មានក្លែងក្លាយ នេះជាប្រសាសន៍របស់ឯកឧត្តម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ 2022 និងលើកទិសដៅការងារឆ្នាំ2023 របស់ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ កាលពីល្ងាចថ្ងៃទី24 ខែមីនា ឆ្នាំ2023 នៅសណ្ឋាគារសុខាភ្នំពេញ។
យ៉ាងណាមិញអាចឧត្តមរដ្ឋមន្ត្រី ខៀវ កញ្ញារិទ្ធ មានប្រសាសន៍ថាមានតែប្រទេសកម្ពុជាតែមួយគត់ ដែលនាយករដ្ឋមន្ត្រីហូបបាយជាមួយអ្នកកាសែត នៅពេលផ្ទុះជំងឺកូវីដ 19ហើយ រាជរដ្ឋាភិបាលបានផ្តល់អាទិភាព ដល់អ្នកសារព័ត៌មានទទួលបានការចាក់វ៉ាក់សាំងមុនគេដូចក្រុមគ្រូពេទ្យ និងទាហាននៅជួរមុខដែរ។
អ្នកកាសែតត្រូវបានអនុញ្ញាតឲ្យចេញចូលតំបន់ក្រហមដែលត្រូវបិទខ្ទប់ផងដែរ។ បើអ្នកកាសែតមានការយល់ដឹងច្រើន ប្រជាជនក៏មានការយល់ដឹងច្រើនដែរ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវត្រៀមទប់ស្កាត់ព័ត៌មានមិនពិត នៅក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិ កាលទី7 នៅថ្ងៃទី23 ខែមីនា ឆ្នាំ2023 ខាងមុខនេះ។
#dolynews