នាព្រឹកថ្ងៃទី 23 ខែមីនា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ 2022- 2023។
រាជធានីភ្នំពេញ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយ ការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ2022 និងលើកទិសដៅការងារឆ្នាំ2023 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅវិទ្យាស្ថានជាតិអប់រំ។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមសហការជាមួយដៃគូពាក់ព័ន្ធ ជាតិនិងអន្តរជាតិ បានជំរុញអនុវត្តយុទ្ធសាស្រ្តទាំង4 ដែលបានគ្រោងទុកក្នុងផែនការ រួមមាន៖
– ការបង្ការទប់ស្កាត់ កិច្ចការពារជនរងគ្រោះ
– ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ
– កិច្ចសហប្រតិបត្តិការ ទាំងផ្នែកច្បាប់ និងគោលនយោបាយប្រឆាំងការជួញដូរមនុស្ស។
#dolynews