ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 5 ខែមករា ឆ្នាំ 2023នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា ស្រែធំប្រើពូជច្រើនទទួលផលច្រើនស្រែតូចប្រើពូជតិចទទួលផលតិចនេះជាក្រឹត្យក្រមធម្មជាតិមិនថាក្នុងគ្រួសារឬក្នុងក្រុមនយោបាយនោះឡើយ។ចាប់ផ្តើមពីមនុស្ស2នាក់កើនដល់32នាក់នៃគ្រួសារមួយនេះ។សង្ឃឹមថាសំដីខ្ញុំនិយាយនេះបងប្អូននឹងយល់៕

នៅព្រឹកថ្ងៃទី 5 ខែមករា ឆ្នាំ 2023នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា ស្រែធំប្រើពូជច្រើនទទួលផលច្រើនស្រែតូចប្រើពូជតិចទទួលផលតិចនេះជាក្រឹត្យក្រមធម្មជាតិមិនថាក្នុងគ្រួសារឬក្នុងក្រុមនយោបាយនោះឡើយ។ចាប់ផ្តើមពីមនុស្ស2នាក់កើនដល់32នាក់នៃគ្រួសារមួយនេះ។សង្ឃឹមថាសំដីខ្ញុំនិយាយនេះបងប្អូននឹងយល់។ #dolynews

ព័ត៌មានជាតិ

សេចក្ដីប្រកាសព័ត៌មានរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសការបង្កើតភូមិថ្មីៗបន្ថែម ក្នុងខេត្តពោធិ៍សាត់។

សេចក្ដីប្រកាសព័ត៌មានរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសការបង្កើតភូមិថ្មីៗបន្ថែម ក្នុងខេត្តពោធិ៍សាត់។

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ថ្ងៃទី 5មករា គឺជាខួប 47 ឆ្នាំនៅថ្ងៃរៀបការ 1.976 5មករា 2023។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ថ្ងៃទី 5មករា គឺជាខួប 47 ឆ្នាំនៅថ្ងៃរៀបការ 1.976 5មករា 2023។ ពេលវេលាដ៏លំបាកបំផុតជាមួយទឹកភ្នែករាប់លានដំណក់ ប្តីប្រពន្ធយើងបានរួមជាមួយប្រជាជនកម្ពុជាក្រោកឈរឡើងតស៊ូដើម្បីការរស់រានមានជីវិតនិងការអភិវឌ្ឍដូចសព្វថ្ងៃ។ យើងមិននឹកស្មានថាយើងអាចរស់រហូតមកដល់ពេលនេះឡើយបើប្រៀបជាមួយការលំបាកនាពេលនោះ។   យើងក៏មិនបានគិតថាយើងមានកូននិងចៅចំនួនច្រើនដែលគួរស្រឡាញ់ដូចសព្វថ្ងៃនេះដែរ។មេរៀនបានបង្ហាញថារៀបការមានភ្លេងឬអត់ភ្លេងគ្មានអ្វីខុសគ្នាទេបញ្ហាស្ថិតត្រង់ថាស្រឡាញ់ស្មោះត្រង់យោគយល់ឲ្យគ្នាឬអត់?បែកបាក់ឬស្ថិតស្ថេរស្ថិតនៅលើចំណុចនេះហើយ៕  

ព័ត៌មានជាតិ

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំយុវជននិងកីឡាស្ដីពី សុក្រឹតភាព និងភាពទទួលយកបាន នៃលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2022។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំយុវជននិងកីឡាស្ដីពី សុក្រឹតភាព និងភាពទទួលយកបាន នៃលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2022។

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលើការដោះស្រាយករណីទំនាស់ដីធ្លីចំនួន3ស្រុក។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលើការដោះស្រាយករណីទំនាស់ដីធ្លីចំនួន3ស្រុក។ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី 4 ខែមករាឆ្នាំ 2023 នេះឯកឧត្តមគង់សោភ័ណអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានដឹកនាំកិច្ចប្រជុំពិនិត្យ វឌ្ឍនភាពលើការដោះស្រាយករណីទំនាស់ដីធ្លីក្នុងស្រុកកណ្ដាលស្ទឹង ស្រុកពញាឮ និងស្រុកកោះធំ នៅសាលប្រជុំសាលាខេត្តកណ្តាល។ ឯកឧត្តមបានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ទាំងអស់ទូទាំងខេត្តកណ្តាល ត្រូវបន្តអនុវត្តកិច្ចការងារសំខាន់ៗ ដើម្បីដោះស្រាយបញ្ហា និងសំណូមពរនានា ជូនប្រជាពលរដ្ឋ រួមមាន៖ 1- បន្តអនុវត្តផែនការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល។ 2- បន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លីដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនា-សង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ។ 3- បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវា-សាធារណៈជូនប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាជន៕ #dolynews

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយមចាប់ពីថ្ងៃទី 4 រហូតដល់ថ្ងៃទី 10 ខែមករា ឆ្នាំ 2023 នេះកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ ( ចិន )និងខ្យល់មូសុងឥសានក្នុងកម្រិតពីខ្សោយទៅមធ្យម អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើៗ ឯនៅលើសមុទ្រក៏នឹងអាចកើតមានរលកសមុទ្រពីមធ្យមទៅបង្គួរផងដែរ។

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយមចាប់ពីថ្ងៃទី 4 រហូតដល់ថ្ងៃទី 10 ខែមករា ឆ្នាំ 2023 នេះកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ ( ចិន )និងខ្យល់មូសុងឥសានក្នុងកម្រិតពីខ្សោយទៅមធ្យម អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើៗ ឯនៅលើសមុទ្រក៏នឹងអាចកើតមានរលកសមុទ្រពីមធ្យមទៅបង្គួរផងដែរ។