ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលើការដោះស្រាយករណីទំនាស់ដីធ្លីចំនួន3ស្រុក។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលើការដោះស្រាយករណីទំនាស់ដីធ្លីចំនួន3ស្រុក។

ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី 4 ខែមករាឆ្នាំ 2023 នេះឯកឧត្តមគង់សោភ័ណអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានដឹកនាំកិច្ចប្រជុំពិនិត្យ វឌ្ឍនភាពលើការដោះស្រាយករណីទំនាស់ដីធ្លីក្នុងស្រុកកណ្ដាលស្ទឹង ស្រុកពញាឮ និងស្រុកកោះធំ នៅសាលប្រជុំសាលាខេត្តកណ្តាល។ ឯកឧត្តមបានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ទាំងអស់ទូទាំងខេត្តកណ្តាល ត្រូវបន្តអនុវត្តកិច្ចការងារសំខាន់ៗ ដើម្បីដោះស្រាយបញ្ហា និងសំណូមពរនានា ជូនប្រជាពលរដ្ឋ រួមមាន៖

1- បន្តអនុវត្តផែនការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល។

2- បន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លីដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនា-សង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ។

3- បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវា-សាធារណៈជូនប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាជន៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *