នៅព្រឹកនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញរូបថតអនុស្សាវរីយ៍កូនៗនិងចៅៗមកកំដរម្តាយនិងជីដូនដូចការគិតរបស់ខ្ញុំមែន។នេះជាទម្លាប់ក្នុងគ្រួសារខ្ញុំដែលមិនមានការរៀបចំបុណ្យខួបកំណើតក្រៅតែពីការជួបជុំកូនចៅនោះឡើយ។ជិតមួយកងអនុសេនាតូចទៅហើយតែមិនទាន់គ្រប់ទេព្រោះខ្លះជាប់រៀននៅបរទេសនិងខ្លះទៀតជាប់រវល់ការងារ។
Month: December 2022
នៅព្រឹកថ្ងៃនេះដែរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា ប្រពន្ធសំឡាញ់ថ្ងៃ15ធ្នូនេះជាថ្ងៃកំណើតអូនក្នុងពេលបងជាប្តីជាប់បំពេញការងារនៅក្រៅប្រទេស។សង្ឃឹមថាកូនៗនិងចៅៗនឹងទៅបាយល្ងាចកំដរអូនដែលក្នុងពេលម៉ោងនោះបងកំពុងស្ថិតនៅអាកាស។សល់តែ21ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ខួបលើក47នៃថ្ងៃរៀបការរបស់យើង (5មករា1976.5មករា2023)ដែលពេលនោះយើងនៅក្មេងៗ ដែលខុសជាមួយពេលនេះយើងមានចៅ រហូត22នាក់។ សូមជូនពរលោកយាយប្រពន្ធពីចម្ងាយ៕
នៅព្រឹកថ្ងៃនេះដែរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា ប្រពន្ធសំឡាញ់ថ្ងៃ15ធ្នូនេះជាថ្ងៃកំណើតអូនក្នុងពេលបងជាប្តីជាប់បំពេញការងារនៅក្រៅប្រទេស។សង្ឃឹមថាកូនៗនិងចៅៗនឹងទៅបាយល្ងាចកំដរអូនដែលក្នុងពេលម៉ោងនោះបងកំពុងស្ថិតនៅអាកាស។សល់តែ21ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ខួបលើក47នៃថ្ងៃរៀបការរបស់យើង (5មករា1976.5មករា2023)ដែលពេលនោះយើងនៅក្មេងៗ ដែលខុសជាមួយពេលនេះយើងមានចៅ រហូត22នាក់។ សូមជូនពរលោកយាយប្រពន្ធពីចម្ងាយ។ https://www.facebook.com/dolynews?mibextid=ZbWKwL
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរដល់ទីក្រុងព្រុចសែលប្រកបដោយសុវត្ថិភាព
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរដល់ទីក្រុងព្រុចសែលប្រកបដោយសុវត្ថិភាព នៅម៉ោង ១.០០នាទីរំលងអាធ្រាត ថ្ងៃទី១៤ ខែធ្នូ ២០២២ ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ត្រូវនឹងម៉ោង ៧.០០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ម៉ោងនៅទីក្រុងភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីបានបំពេញបេសកកម្ម នៅទីក្រុងប៉ារីស ប្រទេសបារាំង រយៈពេលមួយថ្ងៃរួចមក។ សូមជម្រាបថា ដំណើរអញ្ជើញរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងព្រុចស៊ែលនាពេលនេះ គឺដើម្បីចូលរួម និង ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។ ក្រៅពីកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអ៉ឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបជាមួយបណ្ដាមេដឹកនាំមួយចំនួនទៀតផងដែរ នៅក្នុងពេលនៃការស្នាក់នៅក្នុងទីក្រុងព្រុចស៊ែល៕
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជួបសំណេះសំណាលនិងចែកអំណោយជូនដល់អ្នកផ្ទុកជំងឺមេរោគអេដស៍ចំនួន 128 នាក់។
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជួបសំណេះសំណាលនិងចែកអំណោយជូនដល់អ្នកផ្ទុកជំងឺមេរោគអេដស៍ចំនួន 128 នាក់។ កណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនអ្នកផ្ទុកជំងឺមេរោគអេដស៍ ចំនួន 128នាក់ ស្ថិតនៅវត្តព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ឯកឧត្តម ក៏បានអំពាវនាវ និងលើកទឹកចិត្ត ចំពោះការ ប្រយុទ្ធប្រឆាំងជំងឺអេដស៍ ដូចខាងក្រោម: 1 /សូមសាខាកាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត ពង្រឹងពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំ លើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ឲ្យបានដល់សហគមន៍ជនបទ និងត្រូវផ្តល់ការជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍។ 2 / ចំពោះអ្នកដែលសង្ស័យថា ខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅពិនិត្យឈាម រកមេរោគអេដស៍ និងទៅទទួលសេវាថែទាំពីមណ្ឌលសុខភាពឲ្យបានទៀងទាត់ និងចូលរួមសហការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ 3 / ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ និងជាពិសេសឆាប់ធ្វើតេស្តឈាម ដើម្បីទទួលសេវាការពារការចម្លងមេរោគអេដស៍ទៅទារក និងជំរុញ លើកទឹកចិត្តដៃគូមកពិនិត្យ និងទទួលសេវា ព្យាបាលទាំងអស់គ្នា។ 4 / សូមបងប្អូនជនរួមជាតិទាំងអស់ ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ ទីក្រុងប៉ារីស ប្រទេសបារាំង
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ ទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់រំលងអាធ្រាត ម៉ោង ១.៤៥នាទី ម៉ោងនៅទីក្រុងប៉ារីស បារាំង ត្រូវនឹងម៉ោង ៧.៤៥នាទាទីព្រឹក ម៉ោងនៅរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូតាមជើងយន្តហោះពិសេស ទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Paris Charles de Gaulle ទីក្រុងប៉ារីស បន្ទាប់ពីសម្ដេចតេជោ បានអញ្ជើញសំណេះសំណាលជាមួយ បងប្អូនសហគមន៍ខ្មែរ នៅក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិករួចមក។ ការអញ្ជើញដល់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ គឺត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីមន្ត្រីជាន់ខ្ពស់របស់បារាំង និង មន្ត្រីការទូតកម្ពុជា ប្រចាំនៅបារាំងជាច្រើនរូប។ តាមកម្មវិធីគ្រោងទុក ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសបារាំង សម្ដេចតេជោ ក៏នឹងអញ្ជើញចូលរួមសន្និសីទគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន កិច្ចប្រជុំក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងពិធីលៀងសាយភោជន៍ ជូនសម្ដេចតេជោ និងគណប្រតិភូ ដែលរៀបចំឡើងដោយប្រធានាធិបតីបារាំង៕
កម្លាំងអាវុធហត្ថរកឃើញគ្រឿងញៀនជិត1តោននៅខេត្តព្រះសីហនុ។
កម្លាំងអាវុធហត្ថរកឃើញគ្រឿងញៀនជិត1តោននៅខេត្តព្រះសីហនុ។ ព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថានៅក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះធ្វើឡើងបន្ទាប់ពីកម្លាំងអាវុធហត្ថខេត្តបានចុះស្រាវជ្រាវក្រោមការសម្របសម្រួលពីលោក ចាន់ ដារិទ្ធិ រាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ហើយសមត្ថកិច្ចជំនាញបានឆ្មក់ចូលបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតក្នុងសង្កាត់លេខ1 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដោយរឹបអូសបានថ្នាំញៀនចំនួន 34 ថង់ស្មើនឹង 884 គីឡូក្រាម នៅថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2022នេះ។ ចំណែកគ្រឿងញៀនដែលរឹបអូសបានត្រូវយកទៅរក្សាទុកនៅកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់និងស្វែងរកជនល្មើសមកទទួលទោស។ #dolynews
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី 7 រហូតដល់ថ្ងៃទី 13 ខែធ្នូ ឆ្នាំ2022នេះ កម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម ដែលធ្វើឲ្យកម្ពុជាបន្តមានភ្លៀងធ្លាក់តិចតួច លើកលែងរាជធានី-ខេត្ត ភាគខាងក្រោមដែលភ្លៀងអាចធ្លាក់មធ្យមដោយអន្លើតែប៉ុណ្ណោះ។
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី 7 រហូតដល់ថ្ងៃទី 13 ខែធ្នូ ឆ្នាំ2022នេះ កម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម ដែលធ្វើឲ្យកម្ពុជាបន្តមានភ្លៀងធ្លាក់តិចតួច លើកលែងរាជធានី-ខេត្ត ភាគខាងក្រោមដែលភ្លៀងអាចធ្លាក់មធ្យមដោយអន្លើតែប៉ុណ្ណោះ។ #dolynews
នៅព្រឹកថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2022 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីស្ថិតក្នុងស្រុកអង្គស្នួល
នៅព្រឹកថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2022 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នៅក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីកសាងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដែលប្រព្រឹត្តទៅតាមការមូលមតិគ្នា របស់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមចាប់មគ្គផលកុសលផលបុណ្យ ក្នុងការកសាងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីព្រមទាំងលោកអភិបាលស្រុកអង្គស្នួលផងដែរ។ https://www.facebook.com/dolynews?mibextid=ZbWKwL