ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថរកឃើញគ្រឿងញៀនជិត1តោននៅខេត្តព្រះសីហនុ។

កម្លាំងអាវុធហត្ថរកឃើញគ្រឿងញៀនជិត1តោននៅខេត្តព្រះសីហនុ។

ព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថានៅក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះធ្វើឡើងបន្ទាប់ពីកម្លាំងអាវុធហត្ថខេត្តបានចុះស្រាវជ្រាវក្រោមការសម្របសម្រួលពីលោក ចាន់ ដារិទ្ធិ រាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ហើយសមត្ថកិច្ចជំនាញបានឆ្មក់ចូលបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតក្នុងសង្កាត់លេខ1 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដោយរឹបអូសបានថ្នាំញៀនចំនួន 34 ថង់ស្មើនឹង 884 គីឡូក្រាម នៅថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2022នេះ។

ចំណែកគ្រឿងញៀនដែលរឹបអូសបានត្រូវយកទៅរក្សាទុកនៅកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់និងស្វែងរកជនល្មើសមកទទួលទោស។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *