ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជួបសំណេះសំណាលនិងចែកអំណោយជូនដល់អ្នកផ្ទុកជំងឺមេរោគអេដស៍ចំនួន 128 នាក់។
កណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនអ្នកផ្ទុកជំងឺមេរោគអេដស៍ ចំនួន 128នាក់ ស្ថិតនៅវត្តព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ឯកឧត្តម ក៏បានអំពាវនាវ និងលើកទឹកចិត្ត ចំពោះការ ប្រយុទ្ធប្រឆាំងជំងឺអេដស៍ ដូចខាងក្រោម:
1 /សូមសាខាកាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត ពង្រឹងពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំ លើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ឲ្យបានដល់សហគមន៍ជនបទ និងត្រូវផ្តល់ការជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍។
2 / ចំពោះអ្នកដែលសង្ស័យថា ខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅពិនិត្យឈាម រកមេរោគអេដស៍ និងទៅទទួលសេវាថែទាំពីមណ្ឌលសុខភាពឲ្យបានទៀងទាត់ និងចូលរួមសហការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយ។
3 / ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ និងជាពិសេសឆាប់ធ្វើតេស្តឈាម ដើម្បីទទួលសេវាការពារការចម្លងមេរោគអេដស៍ទៅទារក និងជំរុញ លើកទឹកចិត្តដៃគូមកពិនិត្យ និងទទួលសេវា ព្យាបាលទាំងអស់គ្នា។
4 / សូមបងប្អូនជនរួមជាតិទាំងអស់ ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពារខ្លួនកុំឲ្យឆ្លងមេរោគអេដស៍នេះជាដាច់ខាត ជាពិសេសក្មួយៗជាយុវជន យុវនារីត្រូវប្រុងប្រយ័ត្ន និងចងចាំថា ការការពារគឺ ចាប់ផ្តើមពីខ្លួនអ្នកផ្ទាល់។
5 / មិនត្រូវមាក់ងាយ និងរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាតហើយ ត្រូវបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវាសុខភាព សេវាគាំពារសង្គម និងការការពារផ្លូវច្បាប់។
6 /សូមអ្នកផ្ទុកមេរោគអេដស៍កុំមានការខ្មាសអៀន និងរើសអើងខ្លួនឯងហើយត្រូវប្រញាប់រួសរាន់ទៅទទួលការប្រឹក្សា និងការព្យាបាលឲ្យបានទាន់ពេលវេលា។
“យើងទាំងអស់គ្នា ត្រូវបន្តចូលរួមផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ ជំងឺអេដស៍ ដើម្បីសុខុមាលភាពសាធារណ:”៕
https://www.facebook.com/dolynews?mibextid=ZbWKwL