សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សោកស្តាយដោយភរិយាខ្ញុំមិនអាចចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានាបានដោយសារបញ្ហាសុខភាព។ តាំងពីចូលរួមអាស៊ាន1999មក ភរិយាខ្ញុំមិនដែលខកខានក្នុងការចូលរួមប្រជុំអាស៊ានប្រចាំឆ្នាំជាមួយខ្ញុំឡើយ។ ពេលធ្វើប្រធានអាស៊ានឆ្នាំ2002និងឆ្នាំ2012ភរិយាខ្ញុំបានបំពេញកិច្ចការដ៏ល្អក្នុងនាមភរិយាប្រធានអាស៊ាន។ មិនត្រឹមតែអាស៊ានទេដែលភរិយាខ្ញុំចូលរួមអមដំណើរខ្ញុំគឺគ្រប់វេទិកាអន្តរជាតិតែម្តងដែលភរិយានៅជាមួយខ្ញុំរហូតមានអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ត្បូង ត្បូង អាសុី អឺរ៉ុប។ល។ សូម្បីតែការចរចារកសន្តិភាពរវាងភាគីកម្ពុជាក៏មានវត្តមានភរិយាទៅចូលរួមជាប់ជានិច្ចដែលគេអាចមើលឃើញក្នុងខ្សែ ភាពយន្តគេនិងឃើញភរិយាខ្ញុំឈរពីក្រោយខ្ញុំពេលចុះហត្ថលេខាលើកិច្ចព្រមរៀងប៉ារីសតាំងពីក្មេងពាលនៅស្រាតនៅឡើយ។ នៅមានទៀតភរិយាខ្ញុំនៅបានធ្វើសកម្មភាពដោយឡែផ្សេងទៀតនៅតាមទីកន្លែងនិងប្រធានបទខុសៗគ្នារាប់ទាំងទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិតាមការអញ្ជើញពីអគ្គលេខាធិការអង្គការសហប្រជាជាតិទៀតផង។ ផ្តាំទៅក្មេងពាលពីកំណើតឈប់បានឈប់ទៅរឿងបោកប្រាស់ https://www.facebook.com/dolynews
Month: November 2022
ភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការហូបចុករបស់កម្លាំងអាវុធហត្ថ ការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ានលើកទី40 លើកទី41 នារសៀលថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 2022 នេះ។
ភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការហូបចុករបស់កម្លាំងអាវុធហត្ថ ការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ានលើកទី40 លើកទី41 នារសៀលថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 2022 នេះ។ https://www.facebook.com/dolynews
ថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 2022 នេះ ឯកឧត្តម សៅ សុខា អញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន
ថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 2022 នេះ ឯកឧត្តម សៅ សុខា អញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន ភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខមេរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ានលើកទី40លើកទី41។ ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការ បានធ្វើការផ្តាំផ្ញើដល់កម្លាំង ត្រូវអនុវត្តន៍បទបញ្ជាយ៉ាងម៉ឺងម៉ាត់ គោរពច្បាប់ គោរពវិន័យ ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ និង អនុវត្តត្រឹមត្រូវតាមតួនាទី ភារកិច្ច គោលដៅទទួលខុសត្រូវ រាយការណ៍តាមឋានានុក្រម។ ដើម្បីសម្រេចបានការការពារសន្តិសុខ រក្សាសុវត្ថភាព ជូនថ្នាក់ដឹកនាំកំពូលអាស៊ាន កងកម្លាំងគ្រប់រូបត្រូវតែរួមគ្នា សហការសាមគ្គីឯកភាព ទាំងកងកម្លាំង អាជ្ញាធរ និងប្រជាពលរដ្ឋចូលរួមសហការ ព្រមទាំងផ្តល់ព័ត៌មានផងដែរ។ #dolynews
រាជធានីភ្នំពេញ ថ្ងៃចន្ទ ទី 7 ខែវិច្ឆិកា ឆ្នាំ 2022 នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីបេីកសិក្ខាសាលាប្រវត្តិសាស្រ្តយោធា ស្តីពីនយោបាយឈ្នះ ឈ្នះ (គោលការណ៍ ដំណេីរ ការ និងសមិទ្ធផល) “ចូលរួម ចែករំលែក ដេីម្បីសន្តិភាព និងសុខដុមភាព”។
រាជធានីភ្នំពេញ ថ្ងៃចន្ទ ទី 7 ខែវិច្ឆិកា ឆ្នាំ 2022 នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីបេីកសិក្ខាសាលាប្រវត្តិសាស្រ្តយោធា ស្តីពីនយោបាយឈ្នះ ឈ្នះ (គោលការណ៍ ដំណេីរ ការ និងសមិទ្ធផល) “ចូលរួម ចែករំលែក ដេីម្បីសន្តិភាព និងសុខដុមភាព” #dolynews
នៅថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2022 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពិតជាមានការងឿងឆ្ងល់ច្រើនអំពីការអវត្តមានភរិយាខ្ញុំក្នុងពិធីធំៗរយៈពេលកន្លងមកនិងការប្រជុំអាស៊ាននាពេលខាងមុខ។ភរិយាខ្ញុំមានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នងដែលគ្រូពេទ្យតម្រូវឲ្យគាត់មិនអាចអង្គុយយូរបាន។ខ្ញុំសូមការអធ្យាស្រ័យពីលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាដែលនឹងអញ្ជើញមកកម្ពុជានាប៉ុន្មានថ្ងៃខាងមុខដែលភរិយាខ្ញុំមិនអាចចេញទទួលបានដោយសារស្ថិតក្នុងរយៈពេលនៃការព្យាបាល៕
នៅថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2022 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពិតជាមានការងឿងឆ្ងល់ច្រើនអំពីការអវត្តមានភរិយាខ្ញុំក្នុងពិធីធំៗរយៈពេលកន្លងមកនិងការប្រជុំអាស៊ាននាពេលខាងមុខ។ភរិយាខ្ញុំមានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នងដែលគ្រូពេទ្យតម្រូវឲ្យគាត់មិនអាចអង្គុយយូរបាន។ខ្ញុំសូមការអធ្យាស្រ័យពីលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាដែលនឹងអញ្ជើញមកកម្ពុជានាប៉ុន្មានថ្ងៃខាងមុខដែលភរិយាខ្ញុំមិនអាចចេញទទួលបានដោយសារស្ថិតក្នុងរយៈពេលនៃការព្យាបាល៕https://www.facebook.com/dolynews
ឯកឧត្តម នេត សាវឿន បានចេញបទបញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវរកមេខ្លោង OL football
ឯកឧត្តម នេត សាវឿន បានចេញបទបញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវរកមេខ្លោង OL football ប្រភពច្បាស់ការពីមន្រ្តីអគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហេីបអោអោយដឹងថា ពាក់ព័ន្ធករណី ក្រុមហ៊ុន OL Football ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជាអោយសមត្ថកិច្ច ស្រាវជ្រាវរកមេក្លោងដែលកំពុងអូសទាញប្រជាពលរដ្ឋអោយលែងល្បែងអនឡាញខុសច្បាប់ជ្រកក្រោមស្លាកវិនិយោគមកផ្ដន្ទាទោសតាមច្បាប់ ។ ប្រភពបានអោយដឹងទៀតថា ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បបានធ្វើលិខិតមួយច្បាប់ផ្ញើទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ ដេីម្បីស្រាវជ្រាវក្រុមហ៊ុន OL Football ដែលក្លែងឯកសាររបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ហើយ ឯកឧត្ដមនាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិបានចារអោយនាយកដ្ឋានជំនាញស្រាវជ្រាវករណីនេះហើយ ។ តាមព័ត៌មានដែលខ្ញុំទទួលបាន មេក្លោងក្លែងឯកសារនេះ តាមការបង្ហេីបពីសមាជិក OL Football គឺឈ្មោះ ចាប សារុន ដែលបច្ចុប្បន្នរស់នៅ ភូមិ អន្លង់ថ្លឹង ឃុំ មហាសាំង ស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ ។ បុគ្គល ចាប […]
ពិតជាព្រហើនមែន សាងសង់សំណង់រឹងមាំចូលសមុទ្រនៅមុខអាជ្ញាធរហើយ អាជ្ញាធរមិនដឹងទេឬ?
ពិតជាព្រហើនមែន សាងសង់សំណង់រឹងមាំចូលសមុទ្រនៅមុខអាជ្ញាធរហើយ អាជ្ញាធរមិនដឹងទេឬ? តាមប្រភពពីរប្រជាសហគមន៍នេសាទជាច្រើនគ្រួសារបានកើតទុកមិនសុខ រហូតនាំគ្នាផ្តិតមេដៃលើលិខិតតវ៉ាមួយច្បាប់ សុំអោយអ្នកសារព័ត៌មានយើងជួយចុះផ្សាយដើម្បីឲ្យជ្រាបទៅដល់ស្ថាប័នក្រសួងពាក់ព័ន្ធថ្នាក់ជាតិ និងប្រមុខដឹកនាំរាជរដ្ឋាភិបាល មេត្តាជួយចុះត្រួតពិនិត្យ លើសកម្មភាពរបស់បុគ្គលមានអំណាច អោយបានទាន់ពេលវេលាផង ។ ព្រោះនៅតំបន់មាត់សមុទ្រ ដែលជាកន្លែងពួកគាត់ធ្លាប់អាស្រយ័ផល នេសាទដាក់លបក្ដាម លបបង្គារ ជារបរប្រចាំថ្ងៃដើម្បីបាន កម្រៃខ្លះៗដោះស្រាយក្នុងកម្រិតជីវភាពក្នុងគ្រួសារ សម្រាប់ចិញ្ចឹមជីវិតរបស់ពួកគាត់ ។ ក្រុមប្រជានេសាទបានលើកឡើងទៀតថា កាលពីដើមតំបន់នេះសម្បូរ បង្គារ ក្ដាម ឬមឹកណាស់ មិនដែលខ្វះនោះទេ ដែលអាចឲ្យពួកគាត់រកចំណូលបានគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសាររ ។ ប៉ុន្តែសព្វថ្ងៃនេះពួកគាត់ជាប្រជានេសាទសមុទ្ររកមិនសូវបានដូចមុននោះទេ ព្រោះបច្ចុប្បន្នកន្លែងដែលពួកគាត់ធ្លាប់ទៅនេសាទនោះ ត្រូវបានបុគ្គលមានលុយមានអំណាច ចាក់ដីលុបនិងសាងសង់សំណង់យ៉ាងរឹងមាំ ដោយគ្មានអាជ្ញាធរពាក់ព័ន្ធចុះទៅពិនិត្យទាល់តែសោះ។ រីឯកន្លែងខ្លះទៀតដែលជាជម្រករបស់មច្ឆាជាតិគ្រប់ប្រភេទនោះត្រូវគេកាប់ដើមកោងកាង កាប់ដើមស្មាច់ បំផ្លាញខ្ទេចខ្ទី ធ្វើអោយបាត់បង់នៅជម្រកពូជមច្ឆជាតិគ្មានសល់ទៀតផង។ ចំណុចនេះប្រជាពលរដ្ឋនៅមូលដ្ឋានបានលួចខ្សឹបប្រាប់ អ្នកសារព័ត៌មានយើងថា អ្នកដែលកំពុងសាងសង់សំណង់ដ៏រឹងមាំ រំលោភច្បាប់ចាក់ដីលុបឆ្នេរសមុទ្រតំបន់ព្រៃកោងកាង ដីព្រៃលិចទឹករបស់រដ្ឋមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុងនេះ មិនមែនប្រជាពលរដ្ឋក្រីក្រ ឬអ្នកទន់ខ្សោយនោះទេ គឺសុទ្ធតែជារបស់បុគ្គលមានលុយ មានអំណាច ជារបស់អ្នកធំ ដែលមានងារឯកឧត្តម មានងារជាឧកញ៉ានៅទីក្រុងភ្នំពេញ ។ […]
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីបេីកការដ្ឋានជួសជុលផ្លូវបេតុងអាមេប្រវែង3,530ម៉ែត្រ ទទឹង9ម៉ែត្រ កម្រាស់0,2ម៉ែត្រ។
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីបេីកការដ្ឋានជួសជុលផ្លូវបេតុងអាមេប្រវែង3,530ម៉ែត្រ ទទឹង9ម៉ែត្រ កម្រាស់0,2ម៉ែត្រ។ ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2022 នេះ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលអញ្ជើញក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុង ស្ថិតនៅភូមិព្រែកសំរោង3 សង្កាត់តាខ្មៅ និងព្រែករាំង1 សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏ជាសមិទ្ធផលថ្មីមួយ បន្ថែមទៀតរបស់រដ្ឋបាលខេត្តកណ្តាល ក្នុងចំណោមផ្លូវបេតុងជាច្រើនផ្សេងទៀត ដែលជាចំណងដៃផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅទាំងមូល។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែង ឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមហារដ្ឋបុរសដ៏ឆ្នើមគ្មានពីរ បានដាក់ចេញនិងអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកបដោយចីរភាព និងបរិយាប័ន្ន។ កត្តាសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិមានឱកាសក្នុងការអភិវឌ្ឍ រីកចម្រើនបានយ៉ាងឆាប់រហ័ស មានភាពស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិ។ ប្រជាពលរដ្ឋបានទទួល ផលពីសុខសន្តិភាព បានធ្វើឱ្យជីវភាពរស់កាន់តែស៊ីវិល័យ និងធូរធារជាងមុន ដែលមិននឹកស្មានថាប្រទេសកម្ពុជារបស់យើងបានរីកចម្រើនឆាប់ […]
នៅព្រឹកថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2022 នេះ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគុយវ៉ែត ជួបសម្តែងការគួរសម
នៅព្រឹកថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2022 នេះ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគុយវ៉ែត ជួបសម្តែងការគួរសម នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម មហាម៉ាត់ សាអ៉ីត អាល់ហាជរី (Mohamad S SHS Alhajri) ឯកអគ្គរដ្ឋទូតគុយវ៉ែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម មហាម៉ាត់ សាអ៉ីត អាល់ហាជរី បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ឯកឧត្តម នឹងប្រឹងប្រែងឱ្យអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាដើម្បីឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែរឹងមាំឡើង។ ក្នុងនោះ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមនឹងជំរុញ ការអនុវត្តលើរាល់កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមានកន្លងមក ក្នុងនោះមានទាំងកិច្ចព្រមព្រៀងលើការហោះហើរត្រង់រវាងប្រទេសទាំងពីរ ការផ្ដល់ការងារដល់ពលករកម្ពុជាដែលមានបំណងចង់ទៅធ្វើការនៅប្រទេសគុយវ៉ែត និងការធ្វើពាណិជ្ជកម្មស្បៀងអាហាររវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតគុយវ៉ែត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលដល់មមាញឹក ទទួលជួបឯកឧត្តមនាពេលនេះ។ ឯកឧត្តមក៏បានគោរពជូនពរសម្ដេចតេជោឱ្យទទួលបាននូវភាពជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំអាស៊ាននាពេលដល់ខ្លីខាងមុខនេះ។ ជាការឆ្លើយតប សម្ដេចតេជោ […]