ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2022នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្ត រើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ។

នៅព្រឹកថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2022នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្ត រើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កិច្ចសំណេះសំណាលនេះនឹងធ្វើឡើងនៅឃុំរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលព្រមរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងអរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សម្រាប់ការដឹកនាំការងារនេះ។ សម្តេចតេជោបានមានប្រសាសន៍តំបន់រមណីយដ្ឋានអង្គររបស់យើង សម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ ព្រះអង្គបានយកព្រះទ័យទុកដាក់ខ្លាំងណាស់ ជាពិសេសលើព្រះរាជកិច្ចការពារ និងថែរក្សា ព្រះអង្គបានផ្តួចផ្តើមព្រះបញ្ញាញាណដោយផ្ទាល់ក្នុងការស្នើដាក់តំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ហើយសម្ដេចបានគាំទ្រទាំងស្រុង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា តំបន់រមណីយដ្ឋានអង្គរពេលដាក់ចូលបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ1992 ហើយនោះ ត្រូវតែអនុវត្តន៍តាមលក្ខន្តិកៈទាំងឡាយកំណត់ដោយអង្គការយូណេស្កូ។សម្តេចតេជោបានមានប្រសាសន៍ថា ការរៀបចំតំបន់រមណីយដ្ឋានអង្គរ ជាកិច្ចការចាំបាច់សម្រាប់ការរក្សាសម្បត្តិវប្បធម៌របស់ដូនតាយើង។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យកងទ័ពឱ្យជួយដឹកជញ្ជូនសម្ភារៈប្រជាពលដែលរដ្ឋ រុះរើពីតំបន់រមណីយដ្ឋានអង្គរ […]

ព័ត៌មានជាតិ

រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី 13 ខែកញ្ញា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម PANYARAK POOLTHUP ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិការទូត ។

រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី 13 ខែកញ្ញា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម PANYARAK POOLTHUP ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិការទូត ។

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងពិធីជួបជុំសមាជិកសមាជិកា ប្រមាណជា 6,000 នាក់។

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងពិធីជួបជុំសមាជិកសមាជិកា ប្រមាណជា 6,000 នាក់។ ឯកឧត្តមបានមានប្រសាសន៍ថារយៈពេល2ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានជួបសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និង សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សរុបប្រមាណ 6,000 នាក់។ ការជួបជុំនេះ ពិតជាបានសបញ្ជាក់យ៉ាងច្បាស់ពីសមិទ្ធផលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ19 របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យសមាជិក សមាជិកា យើងបានមកជុំគ្នាដោយផ្ទាល់ក្នុងទ្រង់ទ្រាយធំបែបនេះ។ ម៉្យាងទៀតនោះ ភាពជោគជ័យនេះក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែករបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រប់ៗរូបដែលវត្តមាននៅក្នុងពិធីនេះ និងនៅតាមមូលដ្ឋាន ដែលបានឈរជួរមុខក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ19។ ជាមួយគ្នានេះក្នុងបេសកម្មនិងសកម្មភាពបម្រើប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រប់ៗរូបពិតជា បានលះបង់ពេលវេលាក្នុងបុព្វហេតុសង្គមជាតិ ជាមួយនឹងស្មារតីមនុស្សធម៌ដែលកើតចេញពីទឹកចិត្តនៃការស្រលាញ់ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងតាមរយៈផ្តល់សេវាសុខមាលភាពឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងការចូលរួមក្នុងយុទ្ធនាការប្រឆាំងកូវីដ19 និងការចាក់វ៉ាក់សាំងផងដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃ មហាគ្រួសារទាំង2បានរីកធំធាត់ជាបន្តបន្ទាប់ ដោយបានប្រមូលផ្តុំយុវជន យុវនារី ដែលមានឆន្ទៈមោះមុត មានការប្តេជ្ញាចិត្ត និងលះបង់ខ្ពស់ ចូលរួមជួយសង្គមជាតិជាមួយចំណេះជំនាញដែលខ្លួនមាន។ ឈរលើស្មារតីជឿជាក់លើប្រទេសជាតិខ្លួននេះហើយ ដែលបានធ្វើឱ្យបេសកកម្មរបស់សហភាពសហព័ន្ធយុវជន និយាយជារួម និងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត […]

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ បានជម្រាបជូនថានឹងរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅរយៈពេល2 ថ្ងៃ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានជម្រាបជូនថានឹងរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅរយៈពេល2 ថ្ងៃ។ កណ្ដាល ការរៀបចំព្រះរាជពិធីបុណ្យអ៉ុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក សម្រាប់ថ្នាក់ជាតិ ត្រូវបានផ្អាកយ៉ាងណាក្តី តែការរៀបចំពិធីបុណ្យអុំទូក កម្សាន្ត សប្បាយនៅតាមបណ្ដារាជធានី ខេត្ត នានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅបានតាមលទ្ធភាពជាក់ស្ដែង ដើម្បីបង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋបង្កើនបរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់ឱកាសនៃការរកប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្តែង រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល 2ថ្ងៃ គឺចាប់ពីថ្ងៃទី22 ដល់ថ្ងៃទី23 ខែតុលា ឆ្នាំ2022នេះ ដើម្បីបង្កបរិយាកាសរីករាយជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ បានកម្សាន្តសប្បាយរីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងដើម្បីត្រៀមចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខ និងអកអំបុក។ ជាមួយគ្នានេះ រដ្ឋបាលខេត្តនឹងរៀបចំការប្រគំតន្ត្រី របស់សមាគមសិល្បៈករខ្មែរ និងការដាក់តាំងពិព័រណ៍លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ព្រមទាំងមានការបាញ់កាំជ្រួចផងដែរ៕

ព័ត៌មានជាតិ

រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី 10 ខែកញ្ញា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍។

រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី 10 ខែកញ្ញា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍។

ព័ត៌មានជាតិ

មាន់ជល់តាមទូរទស្សន៍អនឡាញ និងឆ្នោតឡូតូមួយកន្លែងបើកលេងយ៉ាងរលូន ដែលជាទីតាំងល្បែងស៊ីសង ហើយមិនខ្លាចសមត្ថកិច្ច។

មាន់ជល់តាមទូរទស្សន៍អនឡាញ និងឆ្នោតឡូតូមួយកន្លែងបើកលេងយ៉ាងរលូន ដែលជាទីតាំងល្បែងស៊ីសង ហើយមិនខ្លាចសមត្ថកិច្ច។ ភ្នំពេញ តាមប្រភពពីរប្រជាពលរដ្ឋបានផ្តល់ព័ត៌មានមកថា មានទីតាំងល្បែងស៊ីសងប្រជល់មាន់តាមអនឡាញដែលស្ថិតនៅក្នុងទឹកដីខណ្ឌសែនសុខ រាជធានីភ្នំពេញ ខាងក្រោយសាលាបឋមសិក្សាសែនសុខ កំពុងប្រមូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដោយគ្មានអាជ្ញាធរមានសមត្ថកិច្ច និងអភិបាលខណ្ឌ សែនសុខ អើពើអីបន្តិច ហើយមិនទាន់មានការបង្ក្រាប ឬទប់ស្កាត់ក្នុងមូលដ្ឋានឡើយ។ ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមានរបស់ទីតាំងល្បែងស៊ីសងមាន់ជល់ តាមទូរទស្សន៍អនឡាញ និងឆ្នោតឡូតូ មួយនេះខាំងណាស់ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់ សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។   ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ តាមទូរទស្សន៍អនឡាញនិងឆ្នោតឡូតូ» ខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសុំសូមណូមពរដល់ លោក វរសេនីយ៍ ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងល្បែងមាន់ជល់ តាមទូរទស្សន៍ អនឡាញនិងឆ្នោតឡូតូខាងលើនេះផង ដើម្បីឲ្យស្របតាម គោល នយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង9ចំណុច របស់ប្រមុខរដ្ឋាភិបាលកម្ពុជា។

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី9 ខែកញ្ញា ឆ្នាំ2022នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ សំខាន់ចំនួន 4 រួមមាន៖

នៅព្រឹកថ្ងៃទី9 ខែកញ្ញា ឆ្នាំ2022នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ សំខាន់ចំនួន 4 រួមមាន៖ 1 – សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា 2022-2030។ 2 – សេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ2021 នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) 2019-2023។ 3 – សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ2022-2030។ 4 – បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕

ព័ត៌មានជាតិ

សាលប្រជុំសាលាស្រុក អង្គស្នួល បើកការដ្ឋានសាងសង់ក្រោមអធិបតីឯកឧត្តម គង់ សោភ័ណ្ឌ។

សាលប្រជុំសាលាស្រុក អង្គស្នួល បើកការដ្ឋានសាងសង់ក្រោមអធិបតីឯកឧត្តម គង់ សោភ័ណ្ឌ។ ខេត្តកណ្តាល នាព្រឹកថ្ងៃទី7 ខែកញ្ញា ឆ្នាំ2022នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លៃនៅក្នុងពិធីបើកការដ្ឋានសាងសង់អគារសាលប្រជុំសាលាស្រុកអង្គស្នួល ដែលមានទំហំ 17 ម៉ែត គុណ 20 ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បានជំរុញដល់អាជ្ញាធរស្រុកអង្គស្នួល ត្រូវលើកកម្ពស់ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងឆាប់ រហ័សលើគ្រប់វិស័យ។ ឯកឧត្តមអភិបាលខេត្ត បន្តថា មន្ត្រីរាជការទាំងអស់ត្រូវផ្លាស់ប្ដូរឥរិយាបថ ពីចៅហ្វាយនាយ ទៅជាអ្នកបម្រើនិងផ្ដល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីទទួលបានទំនុកចិត្ត និងការជឿជាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្តបន្ថែមថា ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយនៃការដឹកនាំប្រទេសរបស់ សម្ដេចអគ្គមហារសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរាជទូតថៃ បញ្ចប់បេសកកម្មការងារនៅកម្ពុជា ចូលជួបជម្រាបលា 

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរាជទូតថៃ បញ្ចប់បេសកកម្មការងារនៅកម្ពុជា ចូលជួបជម្រាបលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup) ឯកអគ្គរាជទូតថៃ ចូលជួបជម្រាបលា នាព្រឹកថ្ងៃទី5 ខែកញ្ញា ឆ្នាំ2022 នៅវិមានសន្តិភាព បន្ទាប់ពីឯកឧត្តម បញ្ចប់បេសកកម្មការងារ នៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តម ពុលថាប់ បានគោរពសម្ដែង អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងជូន ឯកឧត្តម និងមន្ត្រីស្ថានទូតទាំងអស់ មិនត្រឹមតែស្ថានទូតថៃទេគឺស្ថានទូតទាំងអស់ ទូទាំងព្រះរាជាណាចក្រកម្ពុជា ។   ឯកឧត្តម ពុលថាប់ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះ សម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលជំងឺ Covid 19 បានជោគជ័យ ហើយក្នុងនាមជាប្រធានអាស៊ាន បានបើកប្រទេសឡើងវិញ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលជោគជ័យ ដែលនោះឆ្លុះបញ្ចាំងពីតួនាទីដ៏រឹងមាំរបស់កម្ពុជា លើឆាកអន្តរជាតិ។ […]

ព័ត៌មានជាតិ

រាជធានីភ្នំពេញ ថ្ងៃចន្ទ ទី 5 ខែកញ្ញា ឆ្នាំ 2022 នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូនដល់និស្សិតសាកលវិទ្យាល័យឥន្រ្ទវិជ្ជា (IU)។

រាជធានីភ្នំពេញ ថ្ងៃចន្ទ ទី 5 ខែកញ្ញា ឆ្នាំ 2022 នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូនដល់និស្សិតសាកលវិទ្យាល័យឥន្រ្ទវិជ្ជា (IU)។