មនុស្សប្រុស ស្រី ចំនួន 70 នាក់ ពាក់ព័ន្ធនឹងល្បែងស៊ីសងត្រូវបានចាប់គិតត្រឹមថ្ងៃទី 17 និង 18 ខែកញ្ញា ឆ្នាំ 2022 នេះ។ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាឲ្យអនុវត្តការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបានបង្កើតក្រុមការងារ ដេីម្បីធ្វើការបង្ក្រាប ការបើកលេងល្បែនស៊ីសងខុសច្បាប់ រយៈពេល2ថ្ងៃកន្លងមក ថ្ងៃទី17-18 ដោយបានធ្វេីការបង្ក្រាប36ករណី ឃាត់ខ្លួន70នាក់ (ស្រី 35នាក់) (ចិន 10នាក់ កូរ៉េ 1នាក់ អារ៉ាប់ 1នាក់) ។
Month: September 2022
នៅព្រឹកថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2022 នេះ សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំស្ដីពី ករណីបង្ក្រាបបទល្មើសជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់ នៅទីស្ដីការក្រសួងមហាផ្ទៃ។
នៅព្រឹកថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2022 នេះ សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំស្ដីពី ករណីបង្ក្រាបបទល្មើសជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់ នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំនេះបន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ រាជរដ្ឋាភិបាល បានដាក់បញ្ជាដាច់ណាត់ កាលពីចុងសប្ដាហ៍កន្លងទៅ ឲ្យមន្ត្រីមូលដ្ឋានធ្វើការចុះបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់គ្រប់ប្រភេទដែលកើតមាន។ យ៉ាងណាមិញនៅក្នុងកិច្ចប្រជុំព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរាជធានី-ខេត្ត ព្រមទាំងអគ្គស្នងការ និងស្នងការនគរបាលខេត្ត-ក្រុង និងកងរាជអាវុធហត្ថលើផ្ទៃជាដើម៕
ពិធីប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម សៅ សុខា។
ពិធីប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម សៅ សុខា។ ប៉ៃលិន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រឹកថ្ងៃទី16 ខែកញ្ញា ឆ្នាំ2022 ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយលោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង ត្រូវបានផ្លាស់ប្តូរមុខតំណែងជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងតែងតាំង លោកឧត្តមសេនីយ៍ត្រី កែវ សុផល ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ជំនួសវិញ។ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្ត លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមតបតាមការអញ្ជើញរបស់កងរាជអាវុធហត្ថខេត្តប៉ៃលិន និងបានបន្តថាការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការនៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជននោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍ […]
នាព្រឹក ថ្ងៃទី16 ខែកញ្ញា ឆ្នាំ2022នេះ ឯកឧត្តម គង់សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេប្រវែង 1.200 ម៉ែត្រ។
នាព្រឹក ថ្ងៃទី16 ខែកញ្ញា ឆ្នាំ2022នេះ ឯកឧត្តម គង់សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេប្រវែង 1.200 ម៉ែត្រ។ កណ្ដាល នៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង1.200ម៉ែត្រ ទទឹង6ម៉ែត្រ កម្រាស់ 0.15ម៉ែត្រ និងដាក់លូ2កន្លែង ជូនប្រជាពលរដ្ឋរស់នៅភូមិស្តៅកន្លែង និងភូមិស្តៅកន្លែង2 ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ពិធីបើកការដ្ឋាននេះដែរគឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេង ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ដើម្បីឲ្យមានសោភ័ណភាព បរិស្ថានល្អ ប្រកបដោយសមធម៌និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានកំណត់យក “មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាពដើម្បីលើកកម្ពស់ផាសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគឺ”មានផ្លូវ មានស្ពាន មានក្ដីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសន្តិភាព ទើបសមិទ្ធផលដូចសព្វថ្ងៃ”។ ជាចុងក្រោយឯកឧត្តមបានពោលពាក្យយ៉ាងដូច្នេះថា សន្តិភាព ជាបេះដូងនៃក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ ដើម្បីកំណើនសេដ្ឋកិច្ចសង្គម និងគ្រួសារ៕
សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកសម្ពោធពិពណ៌ចិន-អាស៊ាន លើកទី19 ឆ្នាំ 2022 នៅទីក្រុងណានីង, ក្រោមប្រធានបទ << ការចែករំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ទម្រង់ 3.0 >>។
សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកសម្ពោធពិពណ៌ចិន-អាស៊ាន លើកទី19 ឆ្នាំ 2022 នៅទីក្រុងណានីង, ក្រោមប្រធានបទ << ការចែករំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ទម្រង់ 3.0 >>។
ឯកឧត្តម ហ៊ុន ម៉ានីលើកឡើងយ៉ាងដូច្នេះថា«ពេលហូបដឹងថាឆ្ងាញ់ តែពេលវេចនំដោយផ្ទាល់ខ្លួនឯង ទើបបានដឹងថាមិនស្រួលនោះទេ ទម្រាំបានហូបនំមួយៗ» ។
ឯកឧត្តម ហ៊ុន ម៉ានីលើកឡើងយ៉ាងដូច្នេះថា«ពេលហូបដឹងថាឆ្ងាញ់ តែពេលវេចនំដោយផ្ទាល់ខ្លួនឯង ទើបបានដឹងថាមិនស្រួលនោះទេ ទម្រាំបានហូបនំមួយៗ» ។ កាលនៅពីក្មេងខ្ញុំចាំបានថាដល់រដូវវេចនំអន្សម ខ្ញុំតែងជួយកោសដូងលោកយាយ អ្នកម៉ែ។ ថ្ងៃនេះខ្ញុំបានចូលរួមវេចខ្លួនឯង ទើបខ្ញុំដឹងថាពិតជាមិនងាយស្រួលទេ ទម្រាំវេចបាននំមួយៗ ផ្តើមចេញពីការរៀបចំគ្រឿងផ្សំតាមលំដាប់លំដោយ ពេលវេច ពេលចង ពេលចំអិន និងការថែរក្សា។ ខ្ញុំសូមកោតសរសើរក្រុមការងាររៀបចំកម្មវិធី «ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» ដែលបានរៀបចំកម្មវិធីមួយ ដែលធ្វើឲ្យខ្ញុំស្ថិតក្នុងបរិយាកាសនៃបុណ្យភ្ជុំបិណ្ឌ រួចបាត់ទៅហើយ។ បរិយាកាសនេះ និងឱកាសនៃការជួបជុំអ្នកស្រឡាញ់ ថែរក្សាវប្បធម៌ខ្មែរបែបនេះពិតជារីករាយនិងមិនសូវបានប្រទះឃើញនោះទេ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមលើកទឹកចិត្តដល់បងប្អូន យុវជន យុវនារី ក៏ដូចជាក្រុមគ្រួសារខ្មែរចូលរួមវេចនំអន្សមរួមគ្នា ជាក្រុមគ្រួសារខ្មែរនៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី17 និង18 ខែកញ្ញា ឆ្នាំ2022 ចាប់ពីម៉ោង9ព្រឹក ដល់ម៉ោង4រសៀល។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថាដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹង។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថាដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹង។ ឯកឧត្តម កែវ បាភ្នំ ប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្តគណបក្សប្រជាជននិងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានសរសេរសៀវភៅមួយក្បាលដែលមានចំនួន601ទំព័រ។ សៀវភៅនេះបានបញ្ចេញនូវរឿងសម្ងាត់ប្រមាណ70 ទៅ80ភាគរយដែលមនុស្សភាគច្រើនមិនបានដឹងដែលខ្ញុំយល់ថាចាំបាច់ត្រូវបញ្ចេញឱ្យដឹងនាពេលនេះ។ ខ្ញុំកំពុងឱ្យបោះពុម្ភចំនួន5មុឺនច្បាប់និងចាត់ចែងឱ្យមានការបកប្រែជាភាសារអង់គ្លេសដើម្បីឱយមិត្តភក្រ័បរទេសបានផងដែរ។ជូនភ្ជាប់ជាមួយនូវរូបភាពសៀវភៅ៕