នាព្រឹក ថ្ងៃទី16 ខែកញ្ញា ឆ្នាំ2022នេះ ឯកឧត្តម គង់សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេប្រវែង 1.200 ម៉ែត្រ។
កណ្ដាល នៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង1.200ម៉ែត្រ ទទឹង6ម៉ែត្រ កម្រាស់ 0.15ម៉ែត្រ និងដាក់លូ2កន្លែង ជូនប្រជាពលរដ្ឋរស់នៅភូមិស្តៅកន្លែង និងភូមិស្តៅកន្លែង2 ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ពិធីបើកការដ្ឋាននេះដែរគឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេង ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ដើម្បីឲ្យមានសោភ័ណភាព បរិស្ថានល្អ ប្រកបដោយសមធម៌និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានកំណត់យក “មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាពដើម្បីលើកកម្ពស់ផាសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគឺ”មានផ្លូវ មានស្ពាន មានក្ដីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសន្តិភាព ទើបសមិទ្ធផលដូចសព្វថ្ងៃ”។
ជាចុងក្រោយឯកឧត្តមបានពោលពាក្យយ៉ាងដូច្នេះថា សន្តិភាព ជាបេះដូងនៃក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ ដើម្បីកំណើនសេដ្ឋកិច្ចសង្គម និងគ្រួសារ៕