មនុស្សប្រុស ស្រី ចំនួន 70 នាក់ ពាក់ព័ន្ធនឹងល្បែងស៊ីសងត្រូវបានចាប់គិតត្រឹមថ្ងៃទី 17 និង 18 ខែកញ្ញា ឆ្នាំ 2022 នេះ។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាឲ្យអនុវត្តការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបានបង្កើតក្រុមការងារ ដេីម្បីធ្វើការបង្ក្រាប ការបើកលេងល្បែនស៊ីសងខុសច្បាប់ រយៈពេល2ថ្ងៃកន្លងមក ថ្ងៃទី17-18 ដោយបានធ្វេីការបង្ក្រាប36ករណី ឃាត់ខ្លួន70នាក់ (ស្រី 35នាក់) (ចិន 10នាក់ កូរ៉េ 1នាក់ អារ៉ាប់ 1នាក់) ។