សម្រាប់ថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន22នាក់ (សុទ្ធតែជាប្រភេទ អូមីក្រុង) និងមានករណី ជាសះស្បើយចំនួន 17នាក់ ហើយគ្មានករណីស្លាប់ថ្មីទេ។
Month: July 2022
សេចក្ដីជូនដំណឹង របស់ក្រសួងធនធនទឹក និងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី 20 រហូតដល់ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2022 នេះ ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាបអូសបន្លាយពីលើភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ ដែលនាំឲ្យមានភ្លៀងបន្តធ្លាក់លាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាដើម។
សេចក្ដីជូនដំណឹង របស់ក្រសួងធនធនទឹក និងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី 20 រហូតដល់ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2022 នេះ ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាបអូសបន្លាយពីលើភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ ដែលនាំឲ្យមានភ្លៀងបន្តធ្លាក់លាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាដើម។
នៅព្រឹកថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2022 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និបាត វិសាមញ្ញគណបក្សប្រជាជនកម្ពុជា។
នៅព្រឹកថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2022 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និបាត វិសាមញ្ញគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្ស នៅវិមាន7មករា រយ:ពេល2ថ្ងៃនៅថ្ងៃទី 16 និង 17 ខែកក្កដា ឆ្នាំ2022 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ លោកជំទាវ កិត្តិសង្គហបន្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងមានការចូលរួមពីសមាជិកគណកម្មាធិការកណ្ដាលគណបក្ស ចំនួន 743រូប លើ 865រូប ។ អង្គសន្និបាតក៏បានបើកទូលាយដោយមានការអញ្ជើញឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង-ស្ថាប័នរាជធានី-ខេត្ត ក្រុង […]
នៅព្រឹកថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2022 នេះ លោក ផែង វណ្ណៈក្រោយភ្លៀងមេឃស្រលះ សូមបញ្ជាក់ផងដែរថា ក្រោយពីលោកផែងវណ្ណៈចាងហ្វាងការផ្សាយ បាននិយាយប៉ះពាល់ទៅលើលោកជំទាវមីង ហ៊ុន ស៉ីណាត ហើយក៏មានការអនុញ្ញាតឱ្យចូលជួបដេីម្បីធ្វេីការសុំទោសអ្នកមីង និងទទួលយកការណែនាំពីអ្នកមីងដេីម្បីកែប្រែនូវចំណុចខ្វះខាតដេីម្បីបន្តការងារលេីបណ្ដាញសង្គមហ្វេសប៊ុកតទៅមុខទៀត ។ ជាចុងក្រោយលោក ផែង វណ្ណៈ ក៏បានសូមគោរពជូនពរអ្នកមីង មានសុខភាពល្អ បរិបូណ៌ អាយុយឺនយូរ ដេីម្បីបន្តបំរេីប្រជាពលរដ្ឋតទៅទៀតក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន 🙏
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ចូលជួបសម្ដែងការគួរ និងពិភាក្សាការងារ ។
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ចូលជួបសម្ដែងការគួរ និងពិភាក្សាការងារ ។ នៅវិមានសន្តិភាព ព្រឹកថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី15 ខែកក្កដា ឆ្នាំ2022នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យឯកឧត្ដម បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ចូលជួបសម្ដែងការគួរ និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្ដម រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល 3ថ្ងៃ ។ ឯកឧត្តម អេ ខេ អាប់ឌុល ម៉ូមិន បានគោរពជម្រាបជូនសម្ដេចតេជោអំពីស្ថានភាព និងគោលបំណងរបស់រដ្ឋាភិបាលបង់ក្លាដេស ពាក់ព័ន្ធនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងជ្រកកោននៅប្រទេសបង់ក្លាដេស និងបានគោរពជម្រាបជូនសម្ដេចតេជោផងដែរ អំពីស្ថានភាពសេដ្ឋកិច្ចស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-19។ ជាមួយគ្នានោះដែរ […]
នាព្រឹកថ្ងៃសុក្រ ០២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី15 ខែកក្កដា ឆ្នាំ2022នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល គណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង បានអញ្ជើញជាអធិបតីភាពក្នុងពិធី វេរទៀនវស្សាប្រគេនទេយ្យវត្ថុ បច័្ចយ និងគ្រឿងបរិក្ខារ ចំពោះព្រះសង្ឃចចំនួន151វត្ត ក្នុងរាជធានីភ្នំពេញ សម្រាប់ពិធីបុណ្យចូលព្រះវស្សា ដែលប្រារព្ធធ្វើនៅក្នុងបរិវេណវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃសុក្រ ០២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី15 ខែកក្កដា ឆ្នាំ2022នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល គណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង បានអញ្ជើញជាអធិបតីភាពក្នុងពិធី វេរទៀនវស្សាប្រគេនទេយ្យវត្ថុ បច័្ចយ និងគ្រឿងបរិក្ខារ ចំពោះព្រះសង្ឃចចំនួន151វត្ត ក្នុងរាជធានីភ្នំពេញ សម្រាប់ពិធីបុណ្យចូលព្រះវស្សា ដែលប្រារព្ធធ្វើនៅក្នុងបរិវេណវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2022នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ19 ដំណាក់កាលទី1 (2020-2021) និងឆមាសទី1 ឆ្នាំ2022 និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី2 (ឆមាសទី2 ឆ្នាំ2022-2023) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ។
នៅព្រឹកថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2022នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ19 ដំណាក់កាលទី1 (2020-2021) និងឆមាសទី1 ឆ្នាំ2022 និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី2 (ឆមាសទី2 ឆ្នាំ2022-2023) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ។
ជាលើកទី2ដែលកីឡាករកម្ពុជា អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បន្ដឈ្នះមេដាយមាសទី2 ក្នុងព្រឹត្តិការណ៍ World Games នៅអាមេរិក។
ជាលើកទី2ដែលកីឡាករកម្ពុជា អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បន្ដឈ្នះមេដាយមាសទី2 ក្នុងព្រឹត្តិការណ៍ World Games នៅអាមេរិក។ នៅព្រឹកថ្ងៃទី14 ខែកក្កដា ឆ្នាំ2022 នេះ (ម៉ោងនៅកម្ពុជា) ដែលក្រុមកីឡាការិនី ប៉េតង់ ជម្រើសជាតិកម្ពុជា រួមមានកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានឈ្នះមេដាយមាស ចំនួនមួយគ្រឿងបន្ថែមទៀត ពីព្រឹត្តិការណ៍កីឡាពិភពលោក The World Games 2022 នាទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក បន្ទាប់ពីយកឈ្នះ ក្រុមកីឡាការិនី បារាំង Nadege BAUSSIAN និង Caroline Marie BOURRIAUD ដោយពិន្ទុ 7-5 លើវិញ្ញាសាវាយគូ 2នាក់ ទល់ 2នាក់ នៅវគ្គផ្ដាច់ព្រ័ត្រ ។
ព្រឹកថ្ងៃអង្គារ ទី12 ខែកក្កដា ឆ្នាំ2022នេះ ឯកឧត្តម សៅ សុខា អញ្ជើញចូលរួមត្រួតពិនិត្យការងារត្រៀមរៀបចំពិធីអបអរសាទរទិវា កងរាជអាវុធហត្ថ ខួបលើកទី 29 ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។
ព្រឹកថ្ងៃអង្គារ ទី12 ខែកក្កដា ឆ្នាំ2022នេះ ឯកឧត្តម សៅ សុខា អញ្ជើញចូលរួមត្រួតពិនិត្យការងារត្រៀមរៀបចំពិធីអបអរសាទរទិវា កងរាជអាវុធហត្ថ ខួបលើកទី 29 ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការងារត្រៀមរៀបចំពិធីអបអអរសាទរទិវាកងរាជអាវុធហត្ថខួបលើកទី29 (14កក្កដា 1993 – 14កក្កដា 2022) និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារសេនាធិការដ្ឋាន និងសមិទ្ធផលនានា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នាថ្ងៃទី14 ខែកក្កដា ឆ្នាំ2022ខាងមុខនេះ។