ព្រឹកថ្ងៃអង្គារ ទី12 ខែកក្កដា ឆ្នាំ2022នេះ ឯកឧត្តម សៅ សុខា អញ្ជើញចូលរួមត្រួតពិនិត្យការងារត្រៀមរៀបចំពិធីអបអរសាទរទិវា កងរាជអាវុធហត្ថ ខួបលើកទី 29 ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការងារត្រៀមរៀបចំពិធីអបអអរសាទរទិវាកងរាជអាវុធហត្ថខួបលើកទី29 (14កក្កដា 1993 – 14កក្កដា 2022) និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារសេនាធិការដ្ឋាន និងសមិទ្ធផលនានា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នាថ្ងៃទី14 ខែកក្កដា ឆ្នាំ2022ខាងមុខនេះ។