ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង 5លានសំឡេង និងទទួលបានអាសនៈជាង 9,000អាសនៈ និងមេឃុំជាង 1,600ឃុំ , ជំទប់ទី1 បានចំនួនជាង 1,600 និងជំទប់ទី2 បានជិត300 នេះជាលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី5 ដែលបាន ប្រកាសដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។

តើពិតឬទេដែលលោក បាន ប៊ុនធឿន ថៅកែដីឡូត៍ ចាក់ដីរំលោភលើប្រឡាយប្រវែងជិត 2 ម៉ែត្រហើយថែមទាំងជេរប្រមាថចាងហ្វាងកាសែតអង្គស្នួសប៉ុស្តិ៍។

តើពិតឬទេដែលលោក បាន ប៊ុនធឿន ថៅកែដីឡូត៍ ចាក់ដីរំលោភលើប្រឡាយប្រវែងជិត 2 ម៉ែត្រហើយថែមទាំងជេរប្រមាថចាងហ្វាងកាសែតអង្គស្នួសប៉ុស្តិ៍។ នៅថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2022 នេះ វេលាម៉ោង 19 និង 10 នាទី លោក បាន ប៊ុនធឿន ថៅកែដីឡូតិ៍ ស្ថិតក្នុងភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្រោយពីអ្នកសារព័ត៌មានជាច្រើនស្ថាប័ន បានចុះផ្សាយរឿងលោក បាន ប៊ុនធឿន ថៅកែដីឡូតិ៍ដែលបានចាក់រំលោភដីចំណីព្រែកប្រវែងជិត 2 ម៉ែត្រនោះ បានខឹងក្តៅគូទ មកគំរោមអ្នកកាសែតអង្គស្នួល post ដល់ស្នាក់ការ ថែមទាំងនិយាយមើលងាយជេប្រមាថគំរោមប្តឹង ថាលោកខ្សែធំ និងបាននិយាយថាខ្លួនពិតជាបានចាក់ដីលប់ចូលប្រឡាយ1ម៉ែត្រកន្លះ មែនហើយ បានជិះម៉ូតូក្នុងសភាពស្រវឹង មកដល់ស្នាក់ការអង្គភាពសារព័ត៌មាន អង្គស្នួលប៉ុស្តិ៍ថែមទាំងអួតអាងថា អាចាន់ណា អញនិងផ្តឹងហែង អញខ្សែធំ ហែងចាំមើលថ្ងៃអាទិត្យ ថ្ងៃចន្ទ័ ខាងស្រុកចុះមក ហែងត្រូវទៅដែល ប៊ុន សុខ ប៊ុនថេត ហែងមិនផ្សាយអោយស្មើភាពគ្នាផង […]

ព័ត៌មានជាតិ

កំពង់ស្ពឺ នៅព្រឹកវេលាម៉ោង 06:15 ថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2022 នេះ កម្មករកម្មារិនីចំនួន27នាក់ រងរបួសធ្ងន់ស្រាលបន្ទាប់ពីរថយន្តបើកបរក្រឡាប់ក្នុងល្បឿន។

កំពង់ស្ពឺ នៅព្រឹកវេលាម៉ោង 06:15 ថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2022 នេះ កម្មករកម្មារិនីចំនួន27នាក់ រងរបួសធ្ងន់ស្រាលបន្ទាប់ពីរថយន្តបើកបរក្រឡាប់ក្នុងល្បឿន។ ហេតុការណ៍គ្រោះថ្នាក់នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅត្រង់ចំណុចភូមិច្រកពូល ឃុំជំពូរព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង6:15នាទីព្រឹក ថ្ងៃទី25 ខែមិថុនាឆ្នាំ2022នេះ សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌សចំណុះ2,5តោនពាក់ផ្លាកលេខកំពង់ស្ពឺ 3A2816 ដឹកកម្មករកម្មារិនីចំនួន27 នាក់ បើកបរពីទិសខាងជើងទៅទិសខាងត្បូងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើជាផ្លូវកោងហើយក៏បានក្រឡាប់ចាក់កម្មរកម្មារិនីចោលបណ្តាលឲ្យរងបួសធ្ងន់ស្រាលចំនួន27នាក់។ ប្រភពបានបន្តទៀតថាកម្មករកម្មារិនីដែលរងរបួសនោះធ្ងន់ចំនួន11នាក់ ស្រាលចំនួន16នាក់ ត្រូវបានមន្ត្រីជំនាញហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ ចំណែករថយន្តត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ រងចាំដោះស្រាយនៅពេលក្រោយ៕

ព័ត៌មានជាតិ

ឯកឧត្តម ជួន ណារិន្ទ ធ្វើសន្និសីទសារព័ត៌មានស្តីពី ការប្រើប្រាស់និងជួញដូរអាវុធខុសច្បាប់ ព្រមទាំងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើស ដើម្បីផ្សព្វផ្សាយដំណឹង ឬផ្ដល់ព័ត៌មានជូនធារណជនឱ្យបានយល់ដឹងពីការខិតខំយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពសន្តិសុខជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ នៅក្នុងខេត្តព្រះសីហនុស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ។

ខ្លួនជាអ្នកលក់ដីឡូត៍ហ៊ានចាក់ដីចូលប្រឡាយរដ្ឋដើម្បីពង្រីផ្លូវចូលដីឡូត៍សម្រាប់ប្រយោជន៍បុគ្គលខ្លួន ក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ខ្លួនជាអ្នកលក់ដីឡូត៍ហ៊ានចាក់ដីចូលប្រឡាយរដ្ឋដើម្បីពង្រីផ្លូវចូលដីឡូត៍សម្រាប់ប្រយោជន៍បុគ្គលខ្លួន ក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ តាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិព្រៃក្រាយ ឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្ដាល បានឱ្យដឹងថា ថ្មីៗនេះ មានមានក្រុមឈ្មួញលក់ដីឡូត៍មួយកន្លែង បានចាក់ដីធ្វើផ្លូវចូលដីឡូត៍ របស់ខ្លួនរំលោភចូលប្រឡាយសាធារណៈរបស់រដ្ឋមិនក្រោម2ម៉ែត្រនោះទេហើយប្រឡាយមួយខ្សែនេះមានសារះប្រយោជន៍ខ្លាំងណាស់សំរាប់អ្នកភូមិ គឺសំរាប់បង្ហូរទឹក នឹងស្តុកទឹកដើម្បីពលរដ្ឋបូមទឹកសំរាប់ស្រោចស្រប់ដំណាំស្រូវ បង្ហូរទឹកពីស្រែចេញចូលនៅពេលរដូវបង្ករបង្កើនផល ចុះបើឈ្មួញប្រកបអាជីវកម្មដីឡូត៍មកចាក់បំពាន់ចូលទៅក្នុង ប្រឡាយយ៉ាងដូច្នោះ តើនិងមានផលប៉ះពាល់អ្វីខ្លះដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននេះផ្ទាល់ ។   យ៉ាងណាមិញ នាពេលកន្លងទៅ រដូវវស្សាមានទឹកជំនន់ធ្វើអោយលិចលង់ដល់ផលដំណាំស្រូវ របស់ពួកគាត់ ដោយសារប្រឡាយទឹកត្រូវបានអស់លោកម្ចាស់ក្រុមហ៊ុនដីឡូត៍ ចាក់ដីចូលធ្វើអោយរួមតូចបណ្តាលស្ទះទឹកហូរមិនទាន់ដែលបង្ករហេតុឱ្យមានទឹកជំនន់នៅពេលភ្លៀងធ្លាក់ខ្លាំង ។   សូមបញ្ជាក់ផងដែរថា លោកអភិបាលស្រុកអង្គស្នួល លោកខុន សេរីរដ្ផា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការស្តារប្រឡាយតូចធំ តាមបណ្តោយផ្លូវជាតិលេខ4 ក៍ដូចតាមភូមិ-ឃុំ ដែលជាឧប័ក្សសម្ព័ន្ធនិងប្រឡាយមេ (ប្រឡាយតាហោ) មិនអោយមានការរាំងស្ទះ នៅពេលរដូវវស្សានិងស្តុកទឹកទុកនៅពេលរដូវប្រាំង ។   ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរដល់លោកអភិបាលស្រុក អង្គស្នួលនឹងមន្ត្រីជំនាញពាក់ពន្ធ័ សូមមេត្តាចុះត្រួតពិនិត្យនឹងមានវិធានការទៅលើឈ្មួញរកសុីដីឡូត៍ ចាក់ដីចូលប្រឡាយរដ្ឋពង្រីផ្លូវចូលដីឡូត៍ដើម្បីប្រយោជន៍បុគ្គលខ្លួនឯង។

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើលិខិតជូនដំណឹងដល់ សម្តេច ហេង សំរិន, សម្តេច សាយ ឈុំ និងសម្តេច ស ខេង អំពីការសម្រេចរបស់តុលាការកែតម្រូវថ្ងៃ-ខែ-ឆ្នាំកំណើតពីថ្ងៃទី4 ខែមេសា ឆ្នាំ1951 ទៅជាថ្ងៃ-ខែ-ឆ្នាំកំណើតពិត ថ្ងៃទី5 ខែសីហា ឆ្នាំ1952។

នៅថ្ងៃទី 21 និង 22 ខែមិថុនា ឆ្នាំ 2022នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញចូលរួមពិនិត្យអាគារឆ្នាំ 2022 នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងត្រៀមអន្តរាគមន៍ការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី 16។

ឯកឧត្តម ម៉ក់ ជីតូ ថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2022 នេះហាមមិនឲ្យលក់ផលិតផល SISHA និង E-Cigarette ជាពិសេសក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តមួយចំនួន។

ឯកឧត្តម ម៉ក់ ជីតូ ថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2022 នេះហាមមិនឲ្យលក់ផលិតផល SISHA និង E-Cigarette ជាពិសេសក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តមួយចំនួន។ ជាមួយនឹងបទបញ្ជាថ្មីនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារបង្ក្រាបបទល្មើសគ្រឿងញៀន នៃអគ្គស្នងកាដ្ឋាននគរបាលជាតិ បានប្រាប់បណ្តាញព័ត៌មានថា ដោយសារមួយរយៈពេលចុងក្រោយ ការប្រើប្រាស់ផលិតផលទាំងនេះកើតមានឡើងវិញ ដូច្នេះអគ្គស្នងការនគរបាលជាតិ បានធ្វើការផ្សព្វផ្សាយឡើងវិញនូវសេចក្តីណែនាំរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសូមឲ្យនគរបាល សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះអប់រំណែនាំដល់ក្រុមយុវជនរបស់យើងឈប់ប្រើដោយសារមានការប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ហើយចុះណែនាំដល់ម្ចាស់អាជីវកម្មឈប់នាំចូលផលិតផលទាំងនេះ និងរហូតដល់ការបង្ក្រាបតែម្តង។   នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ទី1- ត្រូវចាត់វិធានការជាបន្ទាន់បញ្ឈប់លែងឱ្យមានការប្រើប្រាស់ និងធ្វើអាជីវកម្មផលិតផល SISHA និង E-Cigarette ក្នុងគ្រប់រូបភាព ដោយត្រូវធ្វើការដកហូតនិងរឹបអូស យកផលិតផលទាំងនោះមករក្សាទុក ការដកហូត និងរឹបអូសយកផលិតផល SISHA និង I-Cigarette មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្របច្បាប់ផ្សេងទៀតជាដាច់ខាត។   ទី2- ត្រូវបញ្ឈប់ និងឃាត់ទុកនូវរាល់ការចរាចរការជួញដូរ […]

ព័ត៌មានជាតិ

សេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីតម្លៃថ្លៃលក់រាយប្រេងឥន្ធនៈនៅថ្ងៃទី 21 រហូតដល់ ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2022 នេះ នឹងចុះមកត្រឹម 5,800 រៀល ក្នុងមួយលីត្រសំរាប់សាំងធម្មតា និង 6,300 រៀល ក្នុងមួយលីត្រ សំរាប់ប្រេងម៉ាស៊ូត។

លោក​វរសេនីយ៍​ទោ​ ម៉ាន​ សុផាណា​ បញ្ជាក់​ច្បាស់​ថា​ ៖​ សូម​ផ្នែក​ទិន្នន័យ​ និង​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ទទូទាំង25រាជធានី​-ខេត្ត​ អនុវត្តន៍​តាមគោលការណ៍​ណែនាំ​ថ្មី​របស់​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​ចរាចរណ៍​ ។

លោក​វរសេនីយ៍​ទោ​ ម៉ាន​ សុផាណា​ បញ្ជាក់​ច្បាស់​ថា​ ៖​ សូម​ផ្នែក​ទិន្នន័យ​ និង​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ទទូទាំង25រាជធានី​-ខេត្ត​ អនុវត្តន៍​តាមគោលការណ៍​ណែនាំ​ថ្មី​របស់​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​ចរាចរណ៍​ ។ ដូច្នេះ​ ក្រោយ​ពី​ថ្ងៃ​ទី​ 17 ខែ​ មិថុនា​ ឆ្នាំ​ 2022នេះ នគរបាល​ចរាចរណ៍​ទូទាំង​ប្រទេស​ ត្រូវ​ចូលរួម​ អនុវត្ត​ន៍តាម​គោលការណ៍​ថ្មី​នេះ​ ។ ចំពោះ​បទល្មើស​ រថយន្ដ​មាន​ 9ចំណុច​ អនុញ្ញាត​អោយ​អប់រំ​ ណែនាំ​ 5 ចំណុច​ ដែល​មាន​ក្នុងរង្វង់​ក្រហម​ ។ ចំពោះ​បទល្មើស​ម៉ូតូ​មាមាន7ចំណុច​ អនុញ្ញាត​អោយ​អប់រំ​ ណែនាំ​ 4ចំណុច​ ដែល​មាន​ក្នុងរង្វង់​ក្រហម​ ។   បេីថ្ងៃ​នេះ​តទៅនៅ​មាន​មន្ត្រី​ចរាចរណ៍​រូបណា​ នៅឆ្លៀតផាក​ពិន័យ​ ឬ​ រករឿង​ អំពីចំណុច​ដែល​ថ្នាក់​លេីណែនាំ​ សូមផ្ដល់​ព័ត៌មាន​តាម​តេឡេក្រាម​លេខ​ ០១២​ ៩៣៣​ ៨៨៣​012933883 បញ្ជាក់​អំពី​ទីតាំង​ និង​ ប្រភេទ​បទល្មើស​អោយបានច្បាស់លាស់​ ។ ប្រភពpvnn