តើពិតឬទេដែលលោក បាន ប៊ុនធឿន ថៅកែដីឡូត៍ ចាក់ដីរំលោភលើប្រឡាយប្រវែងជិត 2 ម៉ែត្រហើយថែមទាំងជេរប្រមាថចាងហ្វាងកាសែតអង្គស្នួសប៉ុស្តិ៍។
នៅថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2022 នេះ វេលាម៉ោង 19 និង 10 នាទី លោក បាន ប៊ុនធឿន ថៅកែដីឡូតិ៍ ស្ថិតក្នុងភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្រោយពីអ្នកសារព័ត៌មានជាច្រើនស្ថាប័ន បានចុះផ្សាយរឿងលោក បាន ប៊ុនធឿន ថៅកែដីឡូតិ៍ដែលបានចាក់រំលោភដីចំណីព្រែកប្រវែងជិត 2 ម៉ែត្រនោះ បានខឹងក្តៅគូទ មកគំរោមអ្នកកាសែតអង្គស្នួល post ដល់ស្នាក់ការ ថែមទាំងនិយាយមើលងាយជេប្រមាថគំរោមប្តឹង ថាលោកខ្សែធំ និងបាននិយាយថាខ្លួនពិតជាបានចាក់ដីលប់ចូលប្រឡាយ1ម៉ែត្រកន្លះ មែនហើយ បានជិះម៉ូតូក្នុងសភាពស្រវឹង មកដល់ស្នាក់ការអង្គភាពសារព័ត៌មាន អង្គស្នួលប៉ុស្តិ៍ថែមទាំងអួតអាងថា អាចាន់ណា អញនិងផ្តឹងហែង អញខ្សែធំ ហែងចាំមើលថ្ងៃអាទិត្យ ថ្ងៃចន្ទ័ ខាងស្រុកចុះមក ហែងត្រូវទៅដែល ប៊ុន សុខ ប៊ុនថេត ហែងមិនផ្សាយអោយស្មើភាពគ្នាផង អញលប់ចូល1ម៉្រែតកន្លះ។
យ៉ាងណាមិញ បងប្អូនប្រជាពលរដ្ឋបានសំណូមពរដល់លោកអភិបាលស្រុកអង្គស្នួល លោក ខុន សេរីរដ្ឋា ព្រមទាំងមន្ត្រីពាក់ព័ន្ធ សូមមេត្តាចុះទៅត្រួតពិនិត្យមើលតើការចាក់រំលោះដីរបស់ឈ្មួញពុះដីឡូតិ៍នេះស្របច្បាប់ដែរឬទេ។