សសម្រាប់ថ្ងៃទី10 ខែឧសភា ឆ្នាំ 2022នេះ ការប្រកួតកីឡាករឃីកបុកស៊ីង នឹងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដេីម្បីមានឱកាសឡេីងទៅដណ្តេីមមេដាយមាស ស៊ីហ្គេម:នៅវៀតណាម ចាប់ផ្ដើមពីម៉ោង 6,00 ល្ងាច ផ្សាយផ្ទាល់ដោយ.ទ.ទ.ក.2 ដូចតទៅ! 1: បឺត សង្ឃឹម ប៉ះជាមួយ ម៉ាឡេស៊ី 2: កាន់ ម៉េងហុង ប៉ះជាមួយ ម៉ាឡេសុី 3: លន បញ្ញា ប៉ះជាមួយ ថៃ 4: ស៊ន រ៉ាគីម ប៉ះជាមួយ ថៃ
Month: May 2022
នៅថ្ងៃទី 10 ខែឧសភា ឆ្នាំ 2022 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី12-13 ខែឧសភា ឆ្នាំ2022 ។
នៅថ្ងៃទី 10 ខែឧសភា ឆ្នាំ 2022 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី12-13 ខែឧសភា ឆ្នាំ2022 ។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី45 នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកផងដែរ។ ស្ថិតនៅទឹកដីសហរដ្ឋអាមេរិក សម្ដេចនឹងជួបជាមួយមេដឹកនាំសំខាន់ៗមួយចំនួនព្រមទាំងបងប្អូនខ្មែរអាមេរិកាំងដែលរស់នៅទីនោះកំពុងរងចាំទទួលសម្ដេច។ សូមបងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កកុំអោយឆ្លងកូវីដ19 និងសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕
គ្រឿងញៀនចំនួន 7 កញ្ចប់ ជាមួយនឹងមនុស្ស2នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្ត តាកែវចាប់បាន។
គ្រឿងញៀនចំនួន 7 កញ្ចប់ ជាមួយនឹងមនុស្ស2នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្ត តាកែវចាប់បាន។ កាលពីវេលាម៉ោង 15 និង30នាទី ថ្ងៃទី7 ខែឧសភា ឆ្នាំ2022នេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចខ្ទមក្រោយផ្ទះ រោងចិញ្ចឹមមាន់ ស្ថិតក្នុងភូមិត្រពាំងខ្នា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន 2នាក់និងចាប់យកវត្ថុតាងម្សៅក្រាម ពណ៌សថ្លា ចំនួន7កញ្ចប់សង្ស័យជាគ្រឿងញៀននិងទូរសព្ទ2គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀនចំនួន1 សម្ភារៈច្រកថ្នាំញៀននិងសម្ភារៈសេពថ្នាំញៀនមួយចំនួ មានដាវដែក4ដើម កាំភ្លើងកែច្នៃ1ដើម។ ហើយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធី។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាព្រឹកថ្ងៃស្អែកទី9 ខែឧសភា ឆ្នាំ 2022 ដល់ពេលកំណត់ដែលបងប្រុសទីពីរនឹងត្រូវបានបញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែងសម្រាកចុងក្រោយរបស់គាត់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាព្រឹកថ្ងៃស្អែកទី9 ខែឧសភា ឆ្នាំ 2022 ដល់ពេលកំណត់ដែលបងប្រុសទីពីរនឹងត្រូវបានបញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែងសម្រាកចុងក្រោយរបស់គាត់។ បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នានិងនិយាជាមួយគ្នាសូម្បីមួយម៉ាត់ ទោះបីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយរបស់គាត់ស្រែកហៅគាត់យកដៃទាញអង្រួនជើងរបស់គាត់តែមិនមានលទ្ធផលក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម។នៅមានរឿងសោកសៅជាងនេះសម្រាប់បងប្អូនប្រុសស្រីទាំង6នាក់របស់យើងនោះគឺអវត្តមានបងប្រុសទីមួយក្នុងពិធីបញ្ចុះសពបងប្រុសទីពីរ។ បងប្រុសទីមួយមិនត្រឹមតែមិនបានចូលរួមក្នុងពិធីបញ្ចុះសពបងទីពីរប៉ុណ្ណោះទេតែមកដល់ពេលនេះគាត់មិនទាន់ដឹងថាប្អូនប្រុសរបស់គាត់បាត់បង់ជីវិតទៀតផង។ខ្ញុំបានហាមកូនៗរបស់គាត់មិនឱ្យនិយាយប្រាប់គាត់ពីមរណភាពប្អូនរបស់គាត់ដោយបងទីមួយទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកកប្រទេសថៃសុខភាពគាត់នៅខ្សោយ។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងក្រោយពេលគាត់ទទួលដំណឹងថាប្អូនរបស់គាត់បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱ្យគាត់?នេះហើយជារឿងសោកសៅនាប៉ុន្មានថ្ងៃខាងមុខ៕
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី 8 ខែឧសភា ឆ្នាំ 2022 នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម កឹម សុខា ចូលជួបដើម្បីសម្តែងមរណទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី4 នៃរដ្ឋសភា ដែលត្រូវជាបងប្រុសបង្កើត សម្តេចតេជោ ហ៊ុន សែន ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី 8 ខែឧសភា ឆ្នាំ 2022 នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម កឹម សុខា ចូលជួបដើម្បីសម្តែងមរណទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី4 នៃរដ្ឋសភា ដែលត្រូវជាបងប្រុសបង្កើត សម្តេចតេជោ ហ៊ុន សែន ។