ព័ត៌មានជាតិ

ខេត្តបាត់ដំបង នៅថ្ងៃពុធ ទី 6 ខែមេសា ឆ្នាំ 2022នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផលគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី1 និងសម្ពោធបេីកគម្រោងថ្មី ដំណាក់កាលទី2 គាំទ្រហិរញ្ញប្បទានឥតសំណងដោយរដ្ឋាភិបាលជប៉ុន។

សម្រាប់ថ្ងៃទី 6 ខែមេសា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 22 នាក់ ហើយនិងករណីជាសះស្បើយចំនួន 121 នាក់ ក្នុងនោះមិនមានករណីស្លាប់ថ្មីនោះទេ។

សម្រាប់ថ្ងៃទី 6 ខែមេសា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 22 នាក់ ហើយនិងករណីជាសះស្បើយចំនួន 121 នាក់ ក្នុងនោះមិនមានករណីស្លាប់ថ្មីនោះទេ។

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 6 ខែមេសា ឆ្នាំ 2022 នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល​នៃ​ប្រតិបត្តិការ ប្រចាំត្រីមាសទី1 ឆ្នាំ2022 និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ​2022 របស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ និងក្រសួង​មហាផ្ទៃ ហើយកិច្ច​បប្រជុំនេះ មានការចូលរួមពីអគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន ស្នងការនគរបាលរាជធានី ខេត្ត ទាំង25 និងអង្គភាពជំនាញ​ពាក់​ព័ន្ធ៕

នៅព្រឹកថ្ងៃទី 6 ខែមេសា ឆ្នាំ 2022 នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល​នៃ​ប្រតិបត្តិការ ប្រចាំត្រីមាសទី1 ឆ្នាំ2022 និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ​2022 របស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ និងក្រសួង​មហាផ្ទៃ ហើយកិច្ច​បប្រជុំនេះ មានការចូលរួមពីអគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន ស្នងការនគរបាលរាជធានី ខេត្ត ទាំង25 និងអង្គភាពជំនាញ​ពាក់​ព័ន្ធ។

ព័ត៌មានជាតិ

រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី 5 ខែមេសា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញទទួលជួបគណៈប្រតិភូអង្គទ័ពទី4 នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយវរសេនីយ៍ឯក LE ANH TUAN មេបញ្ជាការរងអង្គទ័ពទី4 ហើយនិងគណៈប្រតិភូក្រុមហ៊ុន AEON Mall (Cambodia) ដឹកនាំដោយលោក Tsuboya Massayuki នាយកគ្រប់គ្រងក្រុមហ៊ុន។

សម្រាប់ថ្ងៃទី 5 ខែមេសា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 30 នាក់ ហើយមានករណីជាសះស្បើយចំនួន 127នាក់ និងមានករណីស្លាប់ថ្មីចំនួន1នាក់ផងដែរ។

សម្រាប់ថ្ងៃទី 5 ខែមេសា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 30 នាក់ ហើយមានករណីជាសះស្បើយចំនួន 127នាក់ និងមានករណីស្លាប់ថ្មីចំនួន1នាក់ផងដែរ។

ព័ត៌មានជាតិ

ថាមែនៗ ចេះគ្រប់រឿងដែលគេល្បីថា គ្រូតឿៗ ពូកែធ្វើឡប់ ឆ្កួត បំពុលសង្គមត្រូវបានសមត្ថកិច្ចចាប់វាស់កម្ពស់ហើយ។

ថាមែនៗ ចេះគ្រប់រឿងដែលគេល្បីថា គ្រូតឿៗ ពូកែធ្វើឡប់ ឆ្កួត បំពុលសង្គមត្រូវបានសមត្ថកិច្ចចាប់វាស់កម្ពស់ហើយ។ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅមុននេះបន្ដិចថា បន្ទាប់ពីមានការរិះគន់តាមបណ្ដាញសង្គម Facebook ចំពោះការបង្ហោះវីដេអូ ដែលបង្ហាញពីសកម្មភាពមិនសមរម្យរបស់បុរសម្នាក់នេះ ដែលគេហៅថា គ្រូតឿៗ នៅព្រឹកថ្ងៃទី 5 ខែមេសា ឆ្នាំ 2022 នេះ លោកបានបញ្ជាឲ្យកម្លាំងស្រាវជ្រាវ បានចាប់នាំខ្លួនមកធ្វើការសួរនាំតែម្ដង។   បើតាមលោកឧត្តមសេនីយ៍ស្នងការ សកម្មភាពរបស់បុគ្គលម្នាក់នេះ អាចបណ្ដាលឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខសង្គម ជាពិសេសវីដេអូមួយដែលនាំឲ្យមានការរិះគន់ខ្លាំង គឺបុរសម្នាក់នេះ និងបក្ខពួក នាំគ្នាសុីអាចម៍គោ ដែលជាសកម្មភាពមិនសមរម្យ និងប៉ះពាល់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបង្ហាញថាហាក់ដូចប្រជាពលរដ្ឋគ្មានបាយហូប។   សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ការហៅបុគ្គលនេះមកសួរនាំ គឺចង់ឲ្យបុគ្គលម្នាក់នេះបញ្ជាក់អំពីមូលហេតុ នៃការបង្ហោះវីដេអូបែបនេះនៅតាមបណ្ដាញសង្គម បន្ទាប់ពីបញ្ចប់ការសួរនាំ សមត្ថកិច្ចបានឲ្យ គ្រូតឿ នេះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងសុំទោសជាសាធារណៈចំពោះសកម្មភាពខុសឆ្គងរបស់រូបគេ និងបក្ខពួកប៉ុន្មាននាក់ទៀត។

ព័ត៌មានជាតិ

ឯកឧត្តម សៅសុខា អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបការងារកងរាជអាវុធហត្ថត្រីមាសទី1 តាមរយៈប្រព័ន្ធ Video Conterence។

ឯកឧត្តម សៅសុខា អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបការងារកងរាជអាវុធហត្ថត្រីមាសទី1 តាមរយៈប្រព័ន្ធ Video Conterence។ ភ្នំពេញ នៅព្រឹកថ្ងៃទី5 ខែមេសា ឆ្នាំ2022នេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបការងារកងរាជអាវុធហត្ថ ប្រចាំត្រីមាសទី1 និងលើកទិសដៅផែនការ សកម្មភាពការងារកងរាជអាវុធហត្ថត្រីមាសទី2 ឆ្នាំ2022។ ក្នុងពិធីនេះដែរស្ថិតក្រោមអធិបតីភាពលោក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ ស្នងការរង និងមេបញ្ជាការរាជធានី-ខេត្ត ព្រមទាំងនាយការិយាល័យ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ព័ត៌មានជាតិ

សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី 9 ខែមេសាជាលើកទី 5 ឆ្នាំ 2022នេះ ក្រោមប្រធានបទគាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានកិតិ្តយសគណះកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ។

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃទី 6 រហូតដល់ថ្ងៃទី 12 ខែមេសា ឆ្នាំ2022នេះ កម្ពុជាទទួលរងឥទ្ធិពលអាកាសធាតុជាបន្តបន្ទាប់ ធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យម ជាអន្លើនៅតំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប ភាគឦសាន តំបន់ជួរភ្នំដងរែក និងតំបន់មាត់សមុទ្រ ព្រមទាំងមានសីតុណ្ហភាពទាបបំផុតកម្រិតជាង22អង្សាសេ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញប្រកផ្នូរ និងនិមន្តព្រះសង្ឃសូត្រមន្តបង្សុកូល រាប់បាត ប្រគេនទេយ្យទាន ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាបិតា មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៤ ខែមេសាម្សិលមិញ៕ ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា