សារលិខិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម និងជោគជ័យលើការប្រមូលចំណូលពន្ធផ្ទៃក្នុងជូនរដ្ឋលើសផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2021 ចំនួន124,02ភាគរយ នៃផែនការប្រចាំឆ្នាំស្មើនឹង 2182,37 ប៊ីលានរៀល ហើយប្រមាណជា 538,85 លានដុល្លារ។
Month: March 2022
គិតត្រឹមថ្ងៃទី29 ខែមីនា ឆ្នាំ2022នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវិដ 19 នៅកម្ពុជា។
គិតត្រឹមថ្ងៃទី29 ខែមីនា ឆ្នាំ2022នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវិដ 19 នៅកម្ពុជា។ -លើប្រជាជនអាយុពី 18ឆ្នាំឡើង មាន 102,66% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់។ -លើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 100,13% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,827,348 នាក់។ -លើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 107,72% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។ -លើកុមារអាយុ 5ឆ្នាំ មាន 123,44% ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317 នាក់។ -លើកុមារអាយុ 3ឆ្នាំ ដល់ក្រោម 5ឆ្នាំ មាន 49,78% ធៀបជាមួយនឹងប្រជាជនគោលដៅ610,730នាក់។ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16លាននាក់ មាន 92,62% ៕
ភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី29 ខែមីនា ឆ្នាំ2022នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំពិធីរៀបអភិសេកព្រះអង្គប្រក់នាគគោកធ្លក តម្កល់ក្នុងប្រាង្គនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ដោយមានការប្រជុំតាមរយៈប្រព័ន្ធ ZOOM នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី29 ខែមីនា ឆ្នាំ2022នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំពិធីរៀបអភិសេកព្រះអង្គប្រក់នាគគោកធ្លក តម្កល់ក្នុងប្រាង្គនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ដោយមានការប្រជុំតាមរយៈប្រព័ន្ធ ZOOM នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
វ៉ាក់សាំងជំនួយរបស់មិត្តចិន5លានដូសបានដឹកមកដល់ប្រទេសកម្ពុជាហើយ
វ៉ាក់សាំងជំនួយរបស់មិត្តចិន5លានដូសបានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី29 ខែមីនា ឆ្នាំ2022 នេះ វ៉ាក់សាំងចំនួន 5លានដូស ជាចំនួនវ៉ាក់សាំងក្នុងចំណោមវ៉ាក់សាំង 20លានដូស ដែលឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី18 ខែមីនា កន្លងទៅនេះ បានដឹកមកដល់ប្រទេសកម្ពុជាហើយនាព្រឹកនេះ។ ប្រទេសចិន គឺជាអ្នកដែលបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ19 ដំបូងគេមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះវ៉ាក់សាំងជំនួយចំនួន 60ម៉ឺនដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2021។ ដើម្បីគាំទ្រកម្ពុជាលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ19 និងការពារអាយុជីវិតពលរដ្ឋកម្ពុជា ពីជំងឺរាតត្បាតសាកលមួយនេះ ប្រទេសចិន បានផ្តល់ជំនួយជាបន្តបន្ទាប់ផងដែរ។ មកដល់ពេលនេះ ចិន បានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជាសរុប 28,724,800ដូសក្នុងនោះ 20លានដូស ជាជំនួយថ្មី។ មកដល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី 3ឆ្នាំឡើង បានរហូតដល់ជាង 92ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ លទ្ធផលដ៏ល្អប្រសើរ លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19នេះ ដោយកម្ពុជាបានយកវ៉ាក់សាំងចិន ធ្វើជាបង្អែកនៅក្នុងប្រតិបត្តិការរបស់ខ្លួន។ […]
គ្រឿងញៀនទម្ងន់ជាង1គីឡូក្រាម និងមនុស្ស 3 នាក់ ត្រូវបានឃាត់ខ្លួនក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គ្រឿងញៀនទម្ងន់ជាង1គីឡូក្រាម និងមនុស្ស 3 នាក់ ត្រូវបានឃាត់ខ្លួនក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមការចង្អុលបង្ហាញពីឯកឧត្តម នេត សាវឿន ឯកឧត្តម ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី24 ខែមីនា ឆ្នាំ2022នេះ វេលាម៉ោង4:20នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក4) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាបបទល្មើសបានតែម្ដង ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបានចំនួន 3នាក់ ទី1ឈ្មោះ ទន់ ទីណូ អាយុ40ឆ្នាំ, ទី2ឈ្មោះ ទូច សារឿន អាយុ39ឆ្នាំ និងទី3ឈ្មោះ នៅ ក្រឹម អាយុ28ឆ្នាំ។ ហើយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ […]