សម្រាប់ថ្ងៃទី 9 ខែមីនា ឆ្នាំ 2022នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 198 នាក់ ហើយមានករណីជាសះស្បើយចំនួន 339 នាក់ ក្នុងនោះពុំមានករណីស្លាប់ថ្មីនោះទេ។
Month: March 2022
សូមចូលរួមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែលឯកឧត្ដមទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្ត្រនិងសង្គមសាស្ត្រ ដែលប្រទាន ដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ នាទីក្រុងបាងកក នៅថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី8 ខែមីនា ឆឆ្នាំ2022នេះ។ សូមឯកឧត្ដម និងលោកជំទាវ មានសុខភាពល្អ បរិបូណ៌ អាយុយឺនយូរ ដេីម្បីបន្តដឹកនាំស្ថាប័នព័ត៌មានកាន់តែប្រសើរឡើងថែមទៀត។
សូមចូលរួមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែលឯកឧត្ដមទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្ត្រនិងសង្គមសាស្ត្រ ដែលប្រទាន ដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ នាទីក្រុងបាងកក នៅថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី8 ខែមីនា ឆឆ្នាំ2022នេះ។ សូមឯកឧត្ដម និងលោកជំទាវ មានសុខភាពល្អ បរិបូណ៌ អាយុយឺនយូរ ដេីម្បីបន្តដឹកនាំស្ថាប័នព័ត៌មានកាន់តែប្រសើរឡើងថែមទៀត
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ពីថ្ងៃទី 9 រហូតដល់ទី 10 ខែមីនាឆ្នាំ 2022 នេះ កម្ពុជារងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់(ចិន)ក្នុងកម្រិតខ្សោយ និងពីថ្ងៃទី11 រហូតដល់ទី 15 ខែមីនា និងរងឥទ្ធិពលពីសម្ពាធទាប ដែលកើតឡើងនៅលើថៃ និងកម្ពុជា ដែលនាំឲ្យកម្ពុជាមានភ្លៀងធ្លាក់អាចកើនឡើងដល់កម្រិតពីមធ្យមទៅបង្គួរលាយឡំនិងបាត់ភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ពីថ្ងៃទី 9 រហូតដល់ទី 10 ខែមីនាឆ្នាំ 2022 នេះ កម្ពុជារងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់(ចិន)ក្នុងកម្រិតខ្សោយ និងពីថ្ងៃទី11 រហូតដល់ទី 15 ខែមីនា និងរងឥទ្ធិពលពីសម្ពាធទាប ដែលកើតឡើងនៅលើថៃ និងកម្ពុជា ដែលនាំឲ្យកម្ពុជាមានភ្លៀងធ្លាក់អាចកើនឡើងដល់កម្រិតពីមធ្យមទៅបង្គួរលាយឡំនិងបាត់ភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ភ្នំពេញ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រជុំតាមប្រព័ន្ធZoom។
ភ្នំពេញ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រជុំតាមប្រព័ន្ធZoom។ ព្រឹកថ្ងៃចន្ទ ទី7 ខែមីនា ឆ្នាំ2022នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពីធីប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីការបង្កើតក្រុមការងារស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្រោមអធិបតីភាព លោក នាយឧត្តមសនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នៅព្រឹកថ្ងៃទី 7 ខែមីនា ឆ្នាំ 2022 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ ជំរុញឲ្យដោះស្រាយបញ្ហាសំរាម ស្ថិតក្នុងខេត្តកណ្ដាល។
នៅព្រឹកថ្ងៃទី 7 ខែមីនា ឆ្នាំ 2022 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ ជំរុញឲ្យដោះស្រាយបញ្ហាសំរាម ស្ថិតក្នុងខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់គោលការណ៍ណែនាំ លើការផ្តល់សេវាប្រមូលសំរាមក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ជាមួយក្រុមហ៊ុនស៊ិនទ្រី និងរដ្ឋបាលក្រុងតាខ្មៅដើម្បី ជម្រុញពង្រឹងការងារប្រមូលសំរាមអោយបានស្អាត។ ឯកឧត្តមបានបន្ថែមថា អាជ្ញាធរត្រូវណែនាំប្រជាពលរដ្ឋតាមខ្នងផ្ទះត្រូវរៀបចំទុកដាក់សម្រាមអោយបានត្រឹមត្រូវ និងបង្កើនការយកចិត្តទុកដាក់លើកិច្ចការពារបរិស្ថាន តាមរយៈការគិតគូរលើការពង្រឹងមុខងារគាំទ្រនិងសម្របសម្រួលកិច្ចដំណើរការសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សម្រាម អោយកាន់តែមានសណ្តាប់ធ្នាប់អនាម័យ និងសោភ័ណភាពល្អថែមទៀត។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមទុកដាក់សំរាមអោយបានត្រឹមត្រូវ តាមពេលវេលាកំណត់ កុំបោះចោលសំរាមតាមផ្លូវនិងប្រភពទឹក សូមចូលរួមបង់ថ្លៃសេវាប្រមូលសំរាមអោយបានទៀងទាត់។