សម្រាប់ថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 466 នាក់ នឹងមានករណីជាសះស្បើយចំនួន 324 នាក់ ក្នុងនោះក៏មានករណីស្លាប់ថ្មីចំនួន 3 នាក់ផងដែរ។
Month: February 2022
ថ្ងៃនេះជាខួបលើកទី៤៣ឆ្នាំ នៃការជួបជុំគ្នាឡើងវិញរវាងខ្ញុំនិងភរិយា (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២២)
ថ្ងៃនេះជាខួបលើកទី៤៣ឆ្នាំ នៃការជួបជុំគ្នាឡើងវិញរវាងខ្ញុំនិងភរិយា (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២២) ជារៀងរាល់ឆ្នាំ ខ្ញុំតែងបង្ហោះនូវដំណើររឿងនេះ ដើម្បីរំលឹកខ្លួនឯងនូវរឿងឈឺចាប់ផងនិងចែករំលែកពីប្រវត្តិដ៏លំបាករបស់ខ្ញុំនិងភរិយាជូនបងប្អូនដែលចង់ដឹងផង។ ខ្ញុំបានក្លាយជាបុរសពោះម៉ាយមួយរយៈឬនិយាយមួយបែបគឺ (ទុក្ខប្តី ស្រីព្រាត់)។ រីឯភរិយាខ្ញុំបានក្លាយជាស្ត្រីមេម៉ាយកូន១មួយរយៈ ឬនិយាយមួយបែបគឺ (ទុក្ខស្រី ប្តីព្រាត់)។ ថ្ងៃនេះ ខ្ញុំគួរនិយាយរឿងដែលខ្ញុំពុំទាន់បាននិយាយក្រោយការជួបគ្នា។ ល្ងាចថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំបានជួបជាមួយភរិយានិងកូនខ្ញុំវិញ ក្រោយបែកគ្នាកាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ដែលពេលនោះកូនរបស់ខ្ញុំនៅក្នុងផ្ទៃ៥ខែប៉ុណ្ណោះ។ ការជួបគ្នាគឺជារឿងសប្បាយណាស់ ព្រោះយើងនៅរស់ទាំងអស់គ្នានិងបានជួបគ្នាឡើងវិញ។ សម្រាប់រូបខ្ញុំកាន់តែសប្បាយដោយបានដឹងនិងឃើញថាមានកូនប្រុស ហើយខ្ញុំបានក្លាយជាឪពុករបស់កូន។ អកុសលសម្រាប់រូបខ្ញុំ គឺកូនមិនព្រមហៅយើងថាជាឪពុកនិងកាន់តែលំបាកគឺកូនមិនព្រមអោយយើងទៅជិតម្តាយគេទៀតផង។ ម៉ាណែត ទើបបានផ្តាច់ដោះប៉ុន្មានសប្តាហ៍មុនពេលមកជួបខ្ញុំ។ រ៉ានី បានប្រាប់ខ្ញុំថា ពេលរសៀលក្នុងថ្ងៃឆ្លងសាឡាងអ្នកលឿងក្នុងដំណើរមកភ្នំពេញ ម៉ាណែត បានក្រឡេកឃើញគេលក់នំបុ័ង ម៉ាណែត ឃ្លានណាស់ចង់បាននំបុ័ងញាំ តែទាំងភរិយាខ្ញុំ ស៊ីណាតប្អូនស្រីខ្ញុំ និងអតីតយុទ្ធមិត្ត២នាក់ដែលជិះម៉ូតូដឹកភរិយានិងកូនខ្ញុំមកកាន់ទីក្រុងភ្នំពេញគ្មានប្រាក់ឬរបស់អ្វីដើម្បីដោះដូរជាមួយនំបុ័ងនេះឡើយ។ ម៉ាណែត កូនកំសត់មួយនេះបានត្រឹមលេបទឹកមាត់មើលមុខម្តាយដែលកំពុងហូរទឹកភ្នែកអាណិតកូន។បន្ទាប់ពីបាយល្ងាចនិងក្រោយដឹងរឿងនំបុ័ងនៅលើសាឡាងអ្នកលឿង ខ្ញុំរកបានស្ករគ្រាប់ប្រហែលជាង១០គ្រាប់ប្រគល់អោយកូន។ ម៉ាណែត ទទួលយក […]
នៅព្រឹកថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2022 នេះ ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំប្រតិភូគណៈកម្មការទី7 ជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បីពិនិត្យនិងតាមដានវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុងនិងក្រោយវិបត្តិកូវីដ19។
នៅព្រឹកថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2022 នេះ ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំប្រតិភូគណៈកម្មការទី7 ជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បីពិនិត្យនិងតាមដានវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុងនិងក្រោយវិបត្តិកូវីដ19។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំយុវជននិងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី7 និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបប្រជុំជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងសហការី ដើម្បីពិនិត្យ និងតាមដាន «វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុងនិងក្រោយវិបត្តិកូវីដ19»។ កិច្ចប្រជុំនាថ្ងៃនេះ ត្រូវបានរៀបចំឡើងអនុលោមតាមមាត្រា97 នៃរដ្ឋធម្មនុញ្ញ និងប្រការ 34 ថ្មីនៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលអនុញ្ញាតឱ្យគណៈកម្មការទី7 បំពេញតួនាទីភារកិច្ចក្នុងនាមជាសេនាធិការជូនរដ្ឋសភាដើម្បីតាមដានត្រួតពិនិត្យសកម្មភាពការងាររបស់ក្រសួងទទួលបន្ទុកដោយផ្អែកលើរដ្ឋធម្មនុញ្ញ កម្មវិធីនយោបាយ និងច្បាប់ផ្សេងៗដែលពាក់ព័ន្ធ។ គួររម្លឹកដែរថា កិច្ចប្រជុំនាថ្ងៃនេះគឺជាលើកទី3 នៃជំនួបផ្លូវការរវាងគណៈកម្មការទី7 ជាមួយក្រសួងអប់រំយុវជននិងកីឡា ដោយក្នុងនោះ កាលពីថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2018 […]
នារសៀលថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2022នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ។
នារសៀលថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2022នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទាន សហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ស្ថិតនៅក្នុងភូមិព្រែកតាគង់1 សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភភ្នំពេញ នៅថ្ងៃអង្គារ ទី22 ខែកុម្ភៈ ឆឆ្នាំ2022ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕