នារសៀលថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2022នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទាន សហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ស្ថិតនៅក្នុងភូមិព្រែកតាគង់1 សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភភ្នំពេញ នៅថ្ងៃអង្គារ ទី22 ខែកុម្ភៈ ឆឆ្នាំ2022ស្អែកនេះ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕