នៅថ្ងៃនេះដែរលោក ចូរ ប៉ៃដិន ប្រធានាធិបតីអាម៉េរិក បានផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ2022 បានប្រកាសធ្វើការជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ2022 ដោយអាម៉េរិកសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-អាម៉េរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមរបស់យើងនៅក្នុងតំបន់។
Month: February 2022
មន្ត្រីអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ 3នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
មន្ត្រីអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ 3នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ នៅថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2022នេះ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ស្ថិតក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ3នាក់ ភេទប្រុស។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។
នៅព្រឹកថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ2022នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួននៅទីស្ដីការគណៈរដ្ឋមន្ត្រីដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ2022នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមានដូចខាងក្រោម: 1 សេចក្ដីព្រាងច្បាប់ស្ដីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។ 2 បញ្ហាផ្សេងៗ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្ញើសាររំលែកមរណទុក្ខ ជូនលោកស្រី ម៉ៅ សាមឿន និងក្រុមគ្រួសារ ចំពោះមរណភាព វេជ្ជបណ្ឌិត ឈា ថាំង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលជាការបាត់បង់នូវស្វាមី ឪពុក និងជីតាប្រកបដោយព្រហ្មវិហារធម៌ ជាឥស្សរជនឆ្នើម និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប ធ្លាប់បានរួមចំណែកកសាងធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ក្រោយថ្ងៃរំដោះ 7 មករា 1979 បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុបម្រើដល់ផលប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ។

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ចាប់ពីថ្ងៃទី 2 រហូតដល់ថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2022 នេះ កម្ពុជារងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ និងខ្យល់មូសុងឦសានក្នុងកម្រិតមធ្យម ព្រមទាំងឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ ដែលអាចឲ្យកម្ពុជាមានភ្លៀងធ្លាក់ជាអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម និងសីតុណ្ណភាពអប្បបរមា ពី19-22°C គួបផ្សំនិងខ្យល់ក្នុងល្បឿនមធ្យម។

នៅព្រឹកស្អែកថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2022 នេះ តបតាមការថ្វាយបង្គំសូមយាងរបស់ ឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ នឹងស្តេចយាងចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។