មន្ត្រីអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ 3នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
នៅថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2022នេះ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ស្ថិតក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ3នាក់ ភេទប្រុស។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។