សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្ញើសាររំលែកមរណទុក្ខ ជូនលោកស្រី ម៉ៅ សាមឿន និងក្រុមគ្រួសារ ចំពោះមរណភាព វេជ្ជបណ្ឌិត ឈា ថាំង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលជាការបាត់បង់នូវស្វាមី ឪពុក និងជីតាប្រកបដោយព្រហ្មវិហារធម៌ ជាឥស្សរជនឆ្នើម និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប ធ្លាប់បានរួមចំណែកកសាងធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ក្រោយថ្ងៃរំដោះ 7 មករា 1979 បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុបម្រើដល់ផលប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ។
