សម្រាប់ថ្ងៃទី 21 ខែមករា ឆ្នាំ 2022នេះ មានករណីឆ្លងមេរោគកូវីដ19 ថ្មី ចំនួន 42 នាក់ និងករណីជាសះស្បើយចំនួន 18 នាក់ ហើយមិនមានករណីស្លាប់ថ្មីនោះទេ។
Month: January 2022
នៅព្រឹកថ្ងៃទី 20 ខែមករា ឆ្នាំ 2022នេះ ឯកឧត្តម គង់សោភ័ណ្ឌ បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន និងការអភិវឌ្ឍក្នុងភូមិសាស្រ្តខេត្តកណ្តាល។
នៅព្រឹកថ្ងៃទី 20 ខែមករា ឆ្នាំ 2022នេះ ឯកឧត្តម គង់សោភ័ណ្ឌ បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន និងការអភិវឌ្ឍក្នុងភូមិសាស្រ្តខេត្តកណ្តាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង11 ត្រូវបន្តខិតខំបញ្ចេញស្នាដៃរបស់ខ្លួនលើការងារបរិស្ថាន ការងារគ្រប់គ្រងសំរាម និងកាកសំណល់រឹង ដោយត្រូវរៀបចំផែនការថ្មី ដើម្បីអនុវត្តឱ្យបានទទួលលទ្ធផលពិតប្រាកដ សំដៅធ្វើឱ្យខេត្តកណ្ដាលទាំងមូលទទួលបានជោគជ័យលើការងារគ្រប់គ្រងសំរាម និងកាកសំណល់រឹង។ ឯកឧត្តមអភិបាលខេត្ត បានស្នើឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន និងការអភិវឌ្ឍក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយមានចូលរួមពី ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង11 និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការគ្រប់គ្រងសំរាម សំណល់រឹង គឺជាកិច្ចការសំខាន់បន្ទាន់សម្រាប់យើងទាំងអស់គ្នាចូលរួមទទួលខុសត្រូវ ដូចពាក្យស្លោករបស់រាជរដ្ឋាភិបាលបានលើកឡើងថា “កម្ពុជាស្អាតផ្ដើមចេញពីយើងម្នាក់ៗ” ដូច្នេះយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់លើកិច្ចការ សំខាន់ៗមួយចំនួនដូចជា ការបើកយុទ្ធនាការ ប្រមូលសំរាមនៅតាមដងផ្លូវ និងក្នុងប្រភពទឹកសាធារណៈឱ្យអស់ ការកែលម្អទីលានចាក់សំរាម ការកំណត់ថ្លៃសេវាសំរាម ការអប់រំប្រជាពលរដ្ឋលើការញែកនិងទុកដាក់សំរាម ការពង្រឹងការទទួលខុសត្រូវរបស់ការិយាល័យជំនាញ ការចូលរួមរបស់វិស័យឯកជនក្នុងការគ្រប់គ្រងសំរាម និងការពង្រឹងលើការអនុវត្តការផាកពិន័យទាក់ទងនឹងបទល្មើសនៃការចោលនិងដុតសំរាមជាដើម។ ជាមួយគ្នានេះផងដែរ […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម នៅព្រឹកថ្ងៃទី20 ខែមករា ឆ្នាំ 2022នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ប៊ូយ ថាញ់សឺន (Bùi Thanh Sơn) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ នៅក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជារីករាយដែលបន្តឃើញវឌ្ឍនភាព និងការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-វៀតណាម។ ឯកឧត្តមប៊ូយ ថាញ់សឺន (Bùi Thanh Sơn) ក៏បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីប្រមុខដឹកនាំរបស់ប្រទេសវៀតណាម ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ ឯកឧត្តមបានកោតសរសើរ និងស្ញប់ស្ញែងចំពោះការប្រែប្រួលក៏ដូចជាការអភិវឌ្ឍក្នុងរយៈពេលខ្លី និងការរីកចម្រើននៅប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានការរីកចម្រើនស្ទើរលើគ្រប់វិស័យ។ ឯកឧត្តមបន្តថា បច្ចុប្បន្នកម្ពុជានៅតែបន្តរីកលូតលាស់ទៅមុខ ជាពិសេសការពង្រឹងតួនាទីរបស់ខ្លួន និងកិត្តិនាមរបស់កម្ពុជានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមបានមើលឃើញពីការរីកចម្រើនរបស់កម្ពុជា។ ឯកឧត្តមក៏បានជូនពរចំពោះការបោះឆ្នោតនៅកម្ពុជានៅពេលខាងមុខ ជាពិសេសការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា ឆ្នាំ2022ខាងមុខ។ ឯកឧត្តមមានប្រសាសន៍ថា វៀតណាមគាំទ្រចំពោះកម្ពុជាដែលធ្វើប្រធានអាស៊ាននៅឆ្នាំ2022នេះ ។ ឯកឧត្តមបានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅមានទំនាក់ទងល្អប្រសើរជាពិសេសតាមរយៈការទស្សនកិច្ចនៃការដឹកនាំកំពូលនៃប្រទេសទាំងពីរនាពេលកន្លងមក ដែលបានធ្វើឲ្យចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមកាន់តែមានភាពល្អប្រសើរឡើង។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថាឆ្នាំនេះជាខួបលើកទី55នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ន […]
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី 20 ខែមករា ឆ្នាំ 2022នេះ នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងកំណែទម្រង់កងរាជអាវុធហត្ថឆ្នាំ2021 និងផ្សព្វផ្សាយទិសដៅផែនការឆ្នាំ2022 តាមVideo Conference ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី 20 ខែមករា ឆ្នាំ 2022នេះ នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងកំណែទម្រង់កងរាជអាវុធហត្ថឆ្នាំ2021 និងផ្សព្វផ្សាយទិសដៅផែនការឆ្នាំ2022 តាមVideo Conference ។ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេ បញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជាអាវុធហត្ថលើផ្ទៃ ប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និង កំណែទម្រង់ កងរាជអាវុធហត្ថ ឆ្នាំ2021និងផ្សព្វផ្សាយទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ2022 ដោយមាន វត្តមានចូលរួមក្នុងកិច្ចប្រជុំនេះមានលោក ឧត្តមសេនីយ៍ មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ស្នងការ នាយ ការិយាល័យ និងឧត្តមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យ កងរាជអាវុធហត្ថរាជធានី/ខេត្តផងដែរ។
នៅព្រឹកថ្ងៃទី 20 ខែមករា ឆ្នាំ 2022 នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈការពិភាក្សានេះផ្តោតអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់។
នៅព្រឹកថ្ងៃទី 20 ខែមករា ឆ្នាំ 2022 នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈការពិភាក្សានេះផ្តោតអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់។
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួប នាយិកាឣង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួប នាយិកាឣង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី19 ខែមករា ឆ្នាំ 2022 កញ្ញា ស្រី សុធាវី នាយិកា ឣង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ បានស្នើសុំកិច្ចសហការជាមួយក្រសួងព័ត៌មាន ពាក់ព័ន្ធទៅនឹងវិស័យការកសាង សន្តិភាពផ្សារភ្ជាប់ជាមួយនឹងសារព័ត៌មាន ដើម្បីជាចំណេះដឹងបន្ថែមសម្រាប់អ្នក សារព័ត៌មាន។ កញ្ញា ស្រី សុធាវី បានម្រាបជូនថា អង្គការក្រុមការងារដើម្បី ដោះស្រាយ ទំនាស់ ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលធ្វើការងារលើការអភិវឌ្ឍ និង ពង្រឹងសមត្ថភាពស្តីអំពីការកសាងសន្តិភាព និងការបំប្លែងទំនាស់។ កញ្ញា នាយិកា បានរំលឹកឡើងវិញដែរថា មានសកម្មភាពដូចកាលគម្រោង ឆ្នាំ 2019-2021 ដែរ ដោយឡែកសម្រាប់គម្រោងថ្មីនេះ គឺ បន្តអនុវត្តនៅខេត្តគោលដៅដូចជា ៖ ភ្នំពេញ កំពង់ឆ្នាំង បាត់ដំបង សៀមរាប […]