នៅព្រឹកថ្ងៃព្រហស្បតិ៍ទី 20 ខែមករា ឆ្នាំ 2022នេះ នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងកំណែទម្រង់កងរាជអាវុធហត្ថឆ្នាំ2021 និងផ្សព្វផ្សាយទិសដៅផែនការឆ្នាំ2022 តាមVideo Conference ។
បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេ
បញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជាអាវុធហត្ថលើផ្ទៃ
ប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និង
កំណែទម្រង់ កងរាជអាវុធហត្ថ ឆ្នាំ2021និងផ្សព្វផ្សាយទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ2022 ដោយមាន
វត្តមានចូលរួមក្នុងកិច្ចប្រជុំនេះមានលោក ឧត្តមសេនីយ៍ មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ស្នងការ នាយ
ការិយាល័យ និងឧត្តមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យ កងរាជអាវុធហត្ថរាជធានី/ខេត្តផងដែរ។