បាត់តែខ្សែក3ខ្សែទេ សេចក្ដីបកស្រាយបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុមចូលប្លន់ផ្ទះលោកស្រី អ៊ាន សៀវមុី ( មិនមានការបាត់បង់លុយរហូតដល់ 9 ឬ 10លានដុល្លា ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ )។
Month: December 2021
បន្លំខ្លួនជាសមត្ថកិច្ចចុះអនុវត្តសាលដីកាតុលាការ រួចចូលប្លន់ឧកញ៉ា អ៊ាន សៀវម៉ី អស់ជិត 10 លានដុល្លារ។
បន្លំខ្លួនជាសមត្ថកិច្ចចុះអនុវត្តសាលដីកាតុលាការ រួចចូលប្លន់ឧកញ៉ា អ៊ាន សៀវម៉ី អស់ជិត 10 លានដុល្លារ។ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនិងក្រុមគ្រួសាររស់នៅក្នុងផ្ទះមានគ្នាចំនួន 10 នាក់ ក្នុងនោះមានប្រុស4នាក់ ស្រី 3 នាក់ និងក្មេង 3 នាក់ចំណែកក្មេងប្រុសម្នាក់និងក្មេងស្រី 2 នាក់ កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួននៅខេត្តកំពង់ស្ពឺ ប៉ុន្តែពេលកំពុងរៀបចេញពីផ្ទះក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា4នាក់ អង្គុយក្នុងឡានម៉ាក ជីអេស ចំនួន1នាក់ និង 3 នាក់ទៀតចូលទៅខាងក្នុងផ្ទះ និងចាប់ឃាត់ជនរងគ្រោះមិនអោយចេញដំណើរទៅផ្ទះ ហើយប្រាប់ជនរងគ្រោះថាពួកគេមកពីក្រសួង ដើម្បីអនុវត្តដីការបស់តុលាការ។ យ៉ាងណាមិញចោរប្លន់ទាំងនោះមានកាំភ្លើងចំនួន 4 ដើម 1ដើម ជាកាំភ្លើង អឹមសី និង3ដើមទៀត ជាកាំភ្លើងខ្លី ហេីយបានបញ្ចូលគ្រាប់រួចរាល់ និងបានដកភ្ជង់ជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ អោយឱ្យជនរងគ្រោះឈ្មោះអ៊ាន សៀវម៉ី នាំឡើងទៅជាន់ទី 1 បន្ទប់ដាក់គ្រឿងអលង្ការដើម្បីឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលក្នុងសាក់កាដូពណ៌ខ្មៅដែលជនសង្ស័យយកមកជាមួយ។ បន្ទាប់ពីធ្វើសកម្មភាពប្លន់រួចក្រុមសង្ស័យទាំងអស់បានស្រែកហៅគ្នាដោយប្រើពាក្យសម្ងាត់របស់បក្សពួកខ្លួនថា A1 A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ាវីដេអូ ក្នុងផ្ទះឡើងរថយន្តដែលមានបក្សពួកម្នាក់កំពុងរង់ចាំក្នុងឡាន ហើយបន្តគេចខ្លួនបាត់ស្រមោលតែម្ដង […]
ព័ត៌មានបឋម ក្រុមចោរប្រដាប់អាវុធចំនួន 4នាក់ បានចូលប្លន់ នៅវេលាម៉ោង 10:40នាទី ព្រឹក ថ្ងៃ19ខែធ្នូ ឆ្នាំ2021នេះ ដោយបានធ្វើសកម្មភាពប្លន់អ្នកលក់ឡេដ៏ល្បីល្បាញនៅកម្ពុជាឈ្មោះឧកញ៉ា អ៊ាន សៀវម៉ី នៅក្នុងផ្ទះហើយករណីនេះដែរកើតឡើងនៅចំណុចផ្ទះលេខ វី01 បុរី មូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយយកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ជិត 10លានដុល្លារ។
ព័ត៌មានបឋម ក្រុមចោរប្រដាប់អាវុធចំនួន 4នាក់ បានចូលប្លន់ នៅវេលាម៉ោង 10:40នាទី ព្រឹក ថ្ងៃ19ខែធ្នូ ឆ្នាំ2021នេះ ដោយបានធ្វើសកម្មភាពប្លន់អ្នកលក់ឡេដ៏ល្បីល្បាញនៅកម្ពុជាឈ្មោះឧកញ៉ា អ៊ាន សៀវម៉ី នៅក្នុងផ្ទះហើយករណីនេះដែរកើតឡើងនៅចំណុចផ្ទះលេខ វី01 បុរី មូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយយកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ជិត 10លានដុល្លារ។
ទីបំផុតនៅរសៀលថ្ងៃទី 18 ខែ ធ្នូ ឆ្នាំ 2021នេះ លោក ទៀង សុថា ប្រធានសាលាដំបូងខេត្ត មណ្ឌលគីរី បានសារភាពកំហុស និង បានសុំទោស ឯកឧត្ដម ហូ សិទ្ធី នាយកខុទ្ទកាល័យ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដោយមានខ្លឹមសារដេីមទាំងស្រុងដូចខាងក្រោម !
ទីបំផុតនៅរសៀលថ្ងៃទី 18 ខែ ធ្នូ ឆ្នាំ 2021នេះ លោក ទៀង សុថា ប្រធានសាលាដំបូងខេត្ត មណ្ឌលគីរី បានសារភាពកំហុស និង បានសុំទោស ឯកឧត្ដម ហូ សិទ្ធី នាយកខុទ្ទកាល័យ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដោយមានខ្លឹមសារដេីមទាំងស្រុងដូចខាងក្រោម ! ខ្ញុំបាទពិតជាខុសហើយ ដែលជ្រុលនិយាយបែបនេះ។ ខ្ញុំសូមសោកស្តាយជាខ្លាំងពន់ពេកដែលច្រឡំមាត់និយាយបែបនេះដោយពុំគិតពិចារណាអោយបានច្បាស់លាស់នាំអោយប៉ះពាល់កិត្តិយសឯកឧត្តម ហូ សិទ្ធី។ ខ្ញុំបាទសូមគោរពឯកឧត្តម មេត្តាអភ័យទោសដល់ខ្ញុំផង។ សូមអរគុណឯកឧត្តមច្រើន។ សូមបញ្ជាក់ថា លោក ទៀង សុថា ប្រធានសាលាដំបូងខេត្តមណ្ឌលគីរី បានយកឈ្មោះ ឯកឧត្ដម នាយកខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅប្រេីក្នុងការចរចារបែងចែកដីទំនាស់មួយកន្លែងនៅខេត្តមណ្ឌលគីរី ដែលធាតុពិត ឯកឧត្ដម នាយកខុទ្ទកាល័យ មិនដែលមានទំនាក់ទំនង ឬ ស្គាល់ លោក ទៀង សុថា ឬ ភាគីណាមួយក្នុងទំនាស់ដីធ្លីនោះទាល់តែសោះ ។ប្រភពpvnn
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន»នៃពហុកីឡដ្ឋានជាតិមរតកតេជោ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន»នៃពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី18 ខែធ្នូ ឆ្នាំ2021 សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញជាអធិបតីភាពរួមគ្នាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ វិមានកីឡដ្ឋាន ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកើត ឡើងពីចំណងមិត្តភាព កម្ពុជា-ចិន ជាជំនួយឥតសំណងពីមិត្តចិន ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ 16.22ហិកតា ទំហំសំណង់ប្រហែល 8.24ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ 6ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ2023ខាងមុខ ។